ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ សមាជិក៨នាក់ក្នុងក្រុមដឹកជញ្ជូនថ្នាំញៀនមួយត្រូវបានសម្លាប់និងសាក់កាដូចំនួន៤៥ជាមួយនឹងថ្នាំញៀនមេតំហ្វេតាមីន៤,៥លានគ្រាប់ត្រូវបានរឹបអូស ក្រោយការប៉ះទង្គិចគ្នាមួយជាមួយកងល្បាតយោធានៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងស្រុកមួយក្នុងខេត្តឈៀងរ៉ៃភាគខាងជើងកាលពីដើមថ្ងៃសៅរ៍។ ការប៉ះទង្គិចបានកើតឡើងក្រោយទាហានទៅពីក្រុមផាមឿងត្រូវបានបញ្ជូនទៅល្បាតនៅតំបន់ព្រំដែនក្នុងស្រុកមែ ហ្វា លួងនៅម៉ោងប្រមាណ១និង៣០នាទីដើមថ្ងៃសៅរ៍។នៅក្នុងព្រៃក្នុងភូមិមឿង ពួកគេបានប្រទះឃើញបុរសប្រមាណដប់នាក់ស្ពាយសាក់កាដូដើរកាត់ច្រកព្រំដែនខុសច្បាប់មួយ។ទាហានបានប្រាប់អោយពួកគេឈប់ដើម្បីឆែក តែក្រុមនេះបានបាញ់ក្នុងបំណងគេចខ្លួន។ ទាហានបានបាញ់តប ដោយនាំអោយមានការបាញ់តគ្នាអស់ដប់នាទី។នៅម៉ោង៥និង៤៥នាទីព្រឹក កងកម្លាំងសន្តិសុខបានរកឃើញសាក់កាដូ៤៥នៅរាយប៉ាយក្នុងកន្លែងកើតហេតុហើយសារព័ត៌មានក្នុងស្រុកបាននិយាយថា សាក់កាដូទាំងនេះផ្ទុកថ្នាំញៀន៤,៥លានគ្រាប់៕ ទាហានថៃឈរក្បែរសាកសពជនសង្ស័យជាអ្នកលួចដឹកជញ្ជូនថ្នាំញៀនកាត់ព្រំដែនចូលថៃកាលពីថ្ងៃសៅរ៍