សត្វក្តាន់ដែលជាសត្វដ៏កម្រនៅលើពិភពលោកត្រូវបានគេរកឃើញកំពុងរស់នៅតំបន់ព្រៃរបស់កម្ពុជា
ដោយ:ដេប៉ូ/ភ្នំពេញ៖ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថាយ៉ាងហោចណាស់សត្វក្តាន់ចំនួនប្រមាណ៧០ក្បាលដែលជាសត្វកម្រនៅលើពិភពលោកត្រូវបានអ្នកវិទ្យាសាស្ត្រតាមដានឃើញកំពុងរស់នៅក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ព្រៃទេសភាពមេគង្គក្នុងខេត្តក្រចេះ។ បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានដែលបានចេញផ្សាយនៅថ្ងៃទី២ ខែ ឧសភាឆ្នាំ២០២២បានឱ្យដឹង ថាចំពោះលទ្ធផលដ៏គួរឱ្យរំភើបនេះត្រូវបានបញ្ចូនតាមសេចក្តីរាយការណ៍កាលពីសប្តាហ៍កន្លងទៅនេះដែលមានការ បញ្ជាក់ដោយរូបភាពទទួលបានពីការតាមដានសត្វក្តាន់ដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិនិងបច្ចេកវិទ្យាដ្រូនដែលបំពាក់ម៉ាស៊ីនថតប្រើកំដៅ។ កម្មវិធីស្រាវជ្រាវនេះត្រូវបានអនុវត្តដោយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមពីក្រុមអ្នកជំនាញអភិរក្សជីវចម្រុះ BINCOក្រុមអ្នកជំនាញបច្ចេកវិទ្យាដ្រូន នៃម៉ាស៊ីនថតប្រើកំដៅDRONES GmbHក៏ដូចជាពីសំណាក់សហគមន៍និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់នៃដែនជម្រក សត្វព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន...