Day: May 2, 2022

ក្នុងទិវាពលកម្មអន្តរជាតិថ្ងៃ០១ឧសភាមាន​ការជួបជុំ​ដង្ហែ​ប្រមាណ​២៥០​ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​បារាំង ដោយទាំងអស់​ជំរុញ​អោយ​លោក​ម៉ា​ក្រុង​បង្កើត​គោលនយោបាយ​ដែល​គិតគូរ​ប្រជាជន​ជា​ធំ និង​បាន​ថ្កោលទោស​ផែនការ​​របស់លោក​មួយក្នុង​ការដំឡើង​អាយុ​ចូលនិវត្តន៍​ពី​៦២​ឆ្នាំទៅ​៦៥​ឆ្នាំ​។

ជន​ស៊ីវិល​រាប់សិប​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​រោងចក្រ​ដែក​ក្នុង​ទីក្រុង​ម៉ា​រី​វ​ប៉ូល​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ជន​ស៊ីវិល​ប្រមាណ​១០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​រោងចក្រ​ដែក​មួយ​នៅ​ទីក្រុង​ម៉ា​រី​វ​ប៉ូល​របស់​អ៊ុ​យក្រែន នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​កាលពី​ថ្ងៃអាទិត្យ​។​ ​មុននេះ​អង្គការសហប្រជាជាតិ​បាន​និយាយថា «​ប្រតិបត្តិការ​ច្រក​សុវត្ថិភាព​»​មួយ​កំពុង​ប្រព្រឹត្តទៅ​នៅ​រោងចក្រ​អា​ហ្សូ​វស្តា​ល់​ដែល​ជា​ទីតាំង​តស៊ូ​ចុងក្រោយ​របស់​យុទ្ធជន​អ៊ុយ​ក្រែន​ក្នុង​ទីក្រុង​កំពង់ផែ​​ភាគ​ខាងត្បូង​នេះ​ក្រោយ​ស្ថិតក្រោម​ការឡោមព័ទ្ធរ​បស់​ទាហាន​រុស្ស៊ី​ចាប់តាំងពី​ពេល​ចាប់ផ្តើម​សង្គ្រាម​នៅ​ថ្ងៃ​២៤​កុម្ភៈ​។​ ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​(ICRC)​បាន​និយាយថា ខ្លួន​កំពុង​ចូលរួម​ក្នុង​ប្រតិបត្តិ​ការជម្លៀស​មនុស្ស​នេះ​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ផ្តល់​តួលេខ​ទាប​ជាង គឺ​ជន​ស៊ីវិល​៨០​នាក់​បាន​ចាកចេញ​ពី​រោងចក្រ​នេះ​និង​ថា អ្នក​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ទៅ​កាន់​តំបន់​ដែល​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែន​ត្រូវបាន​ប្រគល់​ទៅ​​អោយ​តំណាង​ICRC(​កាកបាទ​ក្រហម​)​។​ ​ទាំង​សហប្រជាជាតិ​និង​ICRC​មិន​បាន​និយាយថា​តើ​ជន​ស៊ីវិល​ប៉ុន្មាន​នាក់​ត្រូវបាន​ជម្លៀសចេញ​ទេ​កាលពី​ថ្ងៃអាទិត្យ ។​ ​ប្រធានាធិបតី​ហ្សេ​លេន​ស្គី បាន​និយាយថា...

ជនស៊ីវិលប្រមាណ១០០នាក់ត្រូវបានជម្លៀសចេញពីរោងចក្រដែកមួយនៅទីក្រុងម៉ារីវប៉ូលរបស់អ៊ុយក្រែន នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីកាលពីថ្ងៃអាទិត្យ។

ការជួបជុំ​តវ៉ាក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​អឺរ៉ុប អំពាវនាវ​អោយជួយ​កម្មករ​នៅពេល​អតិផរណា​កើនឡើង​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​នាំគ្នា​ដើរ​ដង្ហែ​នៅក្នុង​ទីក្រុង​នានា​ទូទាំង​អឺរ៉ុប​កាលពី​ថ្ងៃអាទិត្យ​ទី​០១​ឧសភា​ដើម្បី​អបអ​រេ​ទិវា​ពលកម្ម​អន្តរជាតិ ។​នៅ​បារាំង អ្នក​ប្រឆាំង​តវ៉ា​​បាន​ស្រែក​ពាក្យស្លោក​ប្រឆាំង​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី អេម​ម៉ានុយ​អែល ម៉ា​ក្រុង ។​ ​ភាព​តានតឹង​បាន​កើតមានខ្លាំង​នៅ​ក្រុង​ប៉ារីស​នៅ​ពេល​បាតុ​ករ​ខ្លះ​បាន​វាយ​បំបែក​កញ្ចក់​ហាង​និង​ធនាគារ និង​គូសសញ្ញា​លើ​ផ្លូវថ្នល់​ ហើយប៉ូលិស​បាន​ចូល​អន្តរាគមន៍​ដោយ​បាញ់​គ្រាប់​បែកផ្សែង​ជា​ច្រើន​គ្រាប់​។​ ​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​បាន​និយាយថា មនុស្ស​៤៥​នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ប៉ូលិស​ប្រាំបី​នាក់​រងរបួស​។​ ​ក្នុង​ថ្ងៃ​ដដែល ប៉ូលិស​តួ​ក​គី​បាន​ចូល​អន្តរាគមន៍​ភ្លាមៗ​នៅ​ទីក្រុង​អ៊ី​ស្តា​ន់​ប៊ុល ដោយ​ឡោមព័ទ្ធ​ពួក​អ្នក​ប្រឆាំង​តវ៉ា​នៅ​ទីលាន​តាក់ស៊ី​ម​(Taksim) កន្លែង​ដែល​មនុស្ស​៣៤​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ព្រឹត្តិ​​ការណ៍​០១​ឧសភា​កាលពី​ឆ្នាំ​១៩៧៧​។​...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ០២ ខែ ឧសភា ឆ្នាំ ២០២២

ឆ្នាំជូត​   ​រាសី​ស្រុតចុះ​។​ដោយសារ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ ម្ល៉ោះហើយ​ទើប​ធ្វើឱ្យ​ងាយ​កើត​បញ្ហា​តប់​ប្រ​ម៉​ល់ និង​ពិសេស​ទាំង​សាច់ញាតិ​មិត្ត​ក៏​តែង​បង្ក​ការ​ថ្នាំងថ្នាក់​ផ្លូវចិត្ត​ច្រើន​។​ការប្រកប​ការងារ​ជួប​ប្រទាំង​ប្រទើស ហើយ​ពិសេស​កិច្ចការ​តែង​មិនអាច​ទម្លុះទម្លាយ​ដល់​ចប់​ចុង ចប់​ដើម​ទៀតផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​នឹងធឹង​ល្អ​តែ​យ៉ាងណា​ការរក​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូចជា​ទី​គាប់ចិត្ត​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ​មិនត្រូវ​រឹង​ចចេស ឬ​មាត់ឥតគម្រប​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកបការងារ​ឃើញថា​ពុំ​សូវ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង និង...

វិធី​បង្កើត​ចំណង់​ផ្លូវភេទ តាមបែប​ធម្មជាតិ​

ដោយៈ health.com.kh ​តើ​អ្នក​កំពុងតែ​ខ្សត់ខ្សោយ ខាង​ចំណង់​ផ្លូវភេទ​មែន​ទេ ? សូមកុំ​បារម្ភ​អី ព្រោះ យើង មាន មធ្យោបាយ​មួយចំនួន ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ ក៏ដូចជា​ជីវិត នៃ សេចក្តីស្នេហា របស់...

អក្សរសាស្ត្រ​៖ រម៉ិងរម៉ាំង , ត្រចៀកដំរី , ម្រឹគ , ម្រះ , រោហិត​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​រម៉ិងរម៉ាំង​ ​កិរិយាវិសេសន៍​ ​ដែល​ចេញ​សូរសព្ទ​ម៉ាំងៗ​ខ្លាំងៗ​ ​សម្ដី​រម៉ិងរម៉ាំង​, និយាយ​រម៉ិងរម៉ាំង ។​ ​គុណសព្ទ​ ​ដែល​ចេញ​សូរសព្ទ​ម៉ាំងៗ​ខ្លាំងៗ​ ​សម្ដី​រម៉ិងរម៉ាំង​, និយាយ​រម៉ិងរម៉ាំង...