ឧ៍ពុកជេសា ខាន់ មានជំនឿចិត្តថា កូនស្រីលោកនឹងនាំមេដាយមកជូនជាតិទៀត
ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ថ្ងៃទី៥ខែឧសភាខាងមុខនេះកីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ជេសា ខាន់និងឪពុក ព្រមទាំងលោកយាយរបស់នាង នឹងមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមជាមួយក្រុមកីឡាជម្រើសជាតិកម្ពុជាទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២២ នៅប្រទេសវៀតណាម។ លោក Peter Khanដែលជាឪពុកជនជាតិខ្មែររបស់កីឡាការិនីជេសាខាន់បាននិយាយថា សម្រាប់ការធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២២នេះគឺមានរូបលោកផ្ទាល់កូនស្រីជេសាខាន់និងម្តាយបង្កើតរបស់លោកដែលមកជាមួយដើម្បីលើកទឹកចិត្តដល់រូបនាង ។ តាមការគ្រោងទុក ពួកគេនឹងមកដល់ប្រទេសកម្ពុជានាថ្ងៃទី៥ ខែឧសភា...
ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ០៤ ខែ ឧសភា ឆ្នាំ ២០២២
ឆ្នាំជូត រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនត្រូវថាស្តីបន្ទោស អ្នកដទៃដោយមិនបានគិតមុខក្រោយឡើយពីព្រោះថាងាយនឹងទទួលរងផលប៉ះពាល់នាគ្រាក្រោយវិញណាស់។ការប្រកបការងារឃើញថាដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅ ឬ មានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនបន្តិច។ គូស្នេហ៍ក្នុងរយៈពេលនេះចូរប្រយ័ត្នមានអ្នកទី៣ចូលមកជ្រៀតជ្រែក៕ ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ក្នុងខែថ្មីនេះលោកអ្នកស្ថិតនៅក្នុងដួងរាសីខ្ពស់ត្រដែត ម្ល៉ោះហើយបើសម្រេចចិត្តអ្វីមួយគប្បីជ្រើសរើសថ្ងៃល្អនោះឃើញថាផលតែងឆ្លើយតបគ្រាន់កក់ក្តៅជានិច្ច ។ការប្រកបការងារពុំមានអ្វីចូលមករារាំងនាំជួបការលំបាកច្រើនទេ ហើយពិសេសមានការចុះសម្រុងគ្នាល្អប្រសើរថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។...
អក្សរសាស្ត្រ៖ ឆ្នង់ , ឆ្នាំង , ឆ្នាំងរបួល , ឆ្នៀង , ឆ្នែង
ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ឆ្នង់ នាមសព្ទ អវយវៈរទេះ ដែលទ្រទ្រពង រទេះរង្គោះឆ្នង់ ឬ រលុងឆ្នង់ ។ ឆ្នាំង នាមសព្ទ ប្រដាប់ធ្វើដោយដីឬដោយលោហជាតិសម្រាប់ចម្អិនអាហារ...