Day: May 6, 2022

សមាជិកអតីតយុទ្ធជនកម្ពុជា៤០គ្រួសារទទួលអំណោយសម្តេចតេជោ

ដោយ សៅវ៉ាន់ឌី/ព្រះវិហារ៖សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាដែលមានជីវភាពខ្វះខាត រស់នៅស្រុកឆែបចំនួន៤០គ្រួសារ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ អំណោយនេះតាមរយៈសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក្រោមវត្តមានលោក ឧត្ដមសេនីយ៍ទោ ច័ន្ទ...

បើកម៉ូតូឆ្លងថ្នល់ចូលផ្ទះត្រូវរថយន្តបុកស្លាប់

ដោយ:សុខុម/រតនគិរី:បុរសម្នាក់បានជិះម៉ូតូមកឈប់អែតនឹងចិញ្ចើមថ្នល់រួចបន្តជិះចូលផ្ទះគាប់ជួនពេលនោះរថយន្តមួយគ្រឿងបានបុកពេញទំហឹងបណ្ដាលឲ្យបានច្រើនម៉ែត្រស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុនៅចំណុចផ្លូវបំបែកចូលក្រុមហ៊ុនអ័ងអញចំការចេកស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំខេត្តរតនគិរីម៉ោងជាង១០យប់ថ្ងៃទី៥ ខែឧសភា។ សមត្ថកិច្ចបានឲ្យដឹងថាគ្រោះចរាចរណ៍ រវាងរថយន្ត នឹងម៉ូតូ អ្នកបើកបរម៉ូតូស៊េរីចាស់កែច្នៃពាក់ផ្លាកលេខភ្នំពេញ1M៤៣២៩ដោយឈ្មោះយ៉ុន ធូ ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំស្រែអង្គ្រងស្រុកកូនមុំ ខេត្តរតនគិរី។ ហេតុការណ៍នោះបុរសជិះម៉ូតូមកដល់កន្លែងកើតហេតុខ្លួនក៏បានជិះម៉ូតូឆ្លងថ្នល់ដើម្បីចូលផ្ទះតែពេលនោះក៍មានរថយន្តឡិចស៊ីសRX៣៣០បើកបរពីកើតទៅលិចបណ្ដាលឲ្យបុកអ្នកបើកបរម៉ូតូនោះពេញទំហឹងបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ រីឯអ្នកបេីកបររថយន្តRX៣៣០ពណ៌សពាក់ស្លាកលេខភ្នំពេញBB៦៤៧៣បានរត់គេចខ្លួនបាត់បន្សល់ទុកនូវវត្ថុតាងរថយន្តនៅកន្លែងកើតហេតុ។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអង្គ្រងចំណែកសាកសពត្រូវបានធ្វើលិខិតប្រគល់ទទួលជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីករណីនេះជំនាញនិងបន្តស្រាវជ្រាវតាមរកមុខសញ្ញាបន្តដើម្បីយកមកបន្តនីតិវិធីច្បាប់៕សរន

បុត្រី-បុត្រា នៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រព័ង្ស់ ត្រូវបានតែងតាំងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ

ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា និងព្រះអង្គម្ចាស់ នរោត្តម ពង្សមុនីឬទ្ធ...

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ព្រឹទ្ធាចារ្យ ហ៊ុន ណេង

ដោយ:សុផល/ភ្នំពេញ:សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិការដ្ឋសភា អញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា...

គ​.​ជ​.​ប បញ្ជាក់​អំពី​គុណភាព​នៃ​សន្លឹកឆ្នោត​ដែល​បោះពុម្ព​ជាង ១១​លាន​សន្លឹក គឺមាន​លក្ខណៈពិសេស​បំផុត​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​អំពី​គុណភាព នៃ​សន្លឹកឆ្នោត​ដែល​បោះពុម្ព​ជាង ១១​លាន​សន្លឹក សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​ត្តី​ទី​៥​ឆ្នាំ​២០២២​ថា​មាន​លក្ខណៈពិសេស​និង​មាន​ភាព​សម្ងាត់​ដែល​គ្មាន​ជនណាម្នាក់​អាច​យកទៅ​បោះពុម្ព​ក្លែងបន្លំ​បានឡើយ​។​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​តាម​នីតិវិធី​ហិរញ្ញវត្ថុ​ត្រូវ​ធានា​សុវត្ថិភាព​ចំពោះ​គ​.​ជ​.​ប​ក្នុងការ​បោះពុម្ព​សន្លឹកឆ្នោត​។​ ​ការបញ្ជាក់​នេះ​ក្នុងពេលដែល​លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោតសម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់...

ព្រំដែន​កម្ពុជា​-​ថៃៈ ថៃ​ដាក់​ល័ក្ខខ័ណ្ឌ បី ខណៈ​បើក​ច្រក​អូរ​ស្មាច់​-​ឆ​ង​ចម លើកដំបូង​

​ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ ជំនួប​នៃ​ដំណើរ​ការបើក​ច្រក អូរ​ស្មាច់​-​ឆ​ង​ចម នៅ​ថ្ងៃទី​៥ និង​ទី​៦ ខែឧសភា ឆ្នាំ​២០២២ រវាង​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ (​កម្ពុជា​) និង​អាជ្ញាធរខេត្ត​សុរិន្ទ (​ថៃ​) នោះ...

ក្រសួង​ប្រៃសណីយ៍ សម្រេច​លុប​អាជ្ញា​បណ្ណ សេវា​បញ្ញើ​ឆាប់រហ័ស​អន្តរជាតិ របស់​ក្រុមហ៊ុន​ពីរ​

ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅថ្ងៃទី៦ ខែឧសភានេះ បានសម្រេច​លុប​អាជ្ញា​បណ្ណ សេវា​បញ្ញើ​ឆាប់រហ័ស​អន្តរជាតិ របស់​ក្រុមហ៊ុន​ចំនួន​២ ដែល​បានដាក់​ពាក្យស្នើសុំ ឈប់​ធ្វើ​អាជីវកម្ម​។ ក្រុមហ៊ុន​ទាំងពីរ​នោះ...

ស្វែងរកឃើញហើយអ្នកឈ្នះរង្វាន់ធំៗពីកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី

ភ្នំពេញ៖ធនាគារ អ៊ូរី សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង ៣១៨ រូបក្នុងកម្មវិធីចាប់រង្វាន់របស់ ធនាគារ អ៊ូរី ដែលបានស្វែងរកឃើញពីការចាប់រង្វាន់ក្នុងកម្មវិធី “Woori Talks, We Talk” កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២...

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅថ្ងៃទី៦ ខែឧសភានេះ បានសម្រេច​លុប​អាជ្ញា​បណ្ណ សេវា​បញ្ញើ​ឆាប់រហ័ស​អន្តរជាតិ របស់​ក្រុមហ៊ុន​ចំនួន​២ ដែល​បានដាក់​ពាក្យស្នើសុំ ឈប់​ធ្វើ​អាជីវកម្ម​។ ក្រុមហ៊ុន​ទាំងពីរ​នោះ រួមមានៈ ១. ក្រុមហ៊ុន PHNOM PENH SORYA DEKCHUNCHOUN NAKDAMNOEUR CO., LTD​។ ២. ក្រុមហ៊ុន ALADDIN EXPRESS CO., LTD​។​ ​ជាមួយគ្នានេះ ក្រសួង បាន​ណែនាំ​ឱ្យ​ប្រតិបត្តិ​ករ​ទាំងពីរ បំពេញ​កាតព្វកិច្ច​ទទួល​ខុសត្រូវ ចំពោះ​បុគ្គលិក អតិថិជន និង​តតិយជន ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ ជា​ធរមាន ក្នុងករណី​មានការ​តវ៉ា ជាយថាហេតុ ពាក់ព័ន្ធ​នឹង​ការ​លុប​អាជ្ញា​បណ្ណ​នេះ​។

តារាភាពយន្ត​ថៃ​ចូលរួម​ក្នុង​គណបក្សនយោបាយ​សំរាប់​ការបោះឆ្នោត​នាពេលខាងមុខ​

​ប្រែ​សម្រួលៈ បំណង​(​បាងកក​ប៉ុស្តិ៍​)៖​តារា​សម្តែង ពិធីករ​និង​ជា​អ្នកចំរៀង លោក ច​ន​នី អាន់​ហ្វូន​(Johnny Anfone)​បានបង្ហាញ​ការត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ឈរឈ្មោះ​ជា​សមាជិក​សភា​នៅ​មណ្ឌល​ក្រុង​​បាងកក​ក្រោម​ឆត្រ​នៃ​គណបក្សនយោបាយ ថៃ​សាង​ថៃ​(Thai Sang Thai)​សំរាប់​ការបោះឆ្នោត​សកល​នា​ពេលខាងមុខ​។​ ​គណបក្ស​ថៃ​សាង​ថៃ ត្រូវបាន​បង្កើតឡើង​ដោយ​លោកស្រី ស៊ូ​ដា​រ៉ា​ត កេ​យូរ៉ា​ផាន​(Sudarat Keyuraphan)...