ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០៨ ខែ ឧសភា ឆ្នាំ ២០២២
ឆ្នាំជូត រាសីស្រុតចុះ។ដោយសារដួងរាសីធ្លាក់ស្រុតចុះ ហេតុនេះបើមានបញ្ហាអ្វីកើតឡើងចូរចេះត្រៀមទប់ទល់ឱ្យបានល្អទើបគ្មានបញ្ហាអាក្រក់ធ្ងន់ធ្ងន់ណាមួយកើតឡើង។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយនាំឱ្យទទួលរងការប៉ះទង្គិច និងគាប់សង្កត់ផ្លូវចិត្តច្រើនបន្តិច។អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕ ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ថ្ងៃនេះធ្វើអ្វីងាយឆាប់ចប់ និង ទទួលលទ្ធផលលឿនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕...