សម្ដេចតេជោ ហ៊ុន សែន មានមោទនភាពចំពោះបងប្អូនជនរួមជាតិដែលរស់នៅអាម៉េរិកនិងកា ណាដាដែលរក្សាបាននូវភាពថ្លៃថ្នូរនិងគោរពច្បាប់
ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវមោទនភាពចំពោះបងប្អូនជនរួមជាតិដែលរស់នៅអាមេរិកនិងកាណាដាដែលរក្សាបា ននូវភាពថ្លៃថ្នូរនិងគោរពច្បាប់នៃសហរដ្ឋ អាមេរិកបើទោះបីជាមានឧប្បត្តិហេតុបានកើតឡើងដែលបង្កដោយក្រុមអមិត្កពួកប្រឆាំងនោះ។ ក្នុងសារជាសំឡេងនាយប់ថ្ងៃទី ១៤ ខែ ឧសភាឆ្នាំ២០២២ ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកផ្ញើជូនជនរួនជាតិសម្ដេ ចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាពេលនេះសម្ដេចកំពុងរៀបចំចាក ចេញពីទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកដើម្បី វិលត្រឡប់មកកាន់ប្រទេសវិញ។...