Day: May 15, 2022

មន្រ្តីជាន់ខ្ពស់ ក្រសួងបរិស្ថាន៖ យុទ្ធនាការ អន្ទាក់សូន្យ បានធ្វើ ឱ្យពលរដ្ឋ ជ្រួតជ្រាប និងអ្នកជួញដូរសត្វព្រៃ លែងហ៊ានបើកចំហ បន្តទៀត

ដោយ៖ ដេប៉ូ / ព្រះវិហារ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងថា: ក្នុងយុទ្ធនា ការ នៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជា...

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់មកដល់រាជធានីភ្នំពេញដោយសុវត្តិភាពកាលពីវេលាម៉ោង៧៖៤៥នាទីយប់ថ្ងៃទី១៥ ខែឧសភា

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋា ភិបាលកម្ពុជាអញ្ជើញមកដល់រាជធានីភ្នំពេញដោយសុវត្តិភាពនៅវេលាម៉ោង ៧៖៤៥នាទីយប់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២២នេះបន្ទាប់ពីបញ្ចប់បេសកកម្ម ការងារក្នុងនាមប្រធានអាស៊ាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិករយៈពេល ៤ ថ្ងៃពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែឧសភាព...

សម្តេចតេជោហ៊ុនសែន៖យល់សប្តិឃើញបងប្រុសរហូត៣យប់ជាប់គ្នានៅលើទឹកដីអាមេរិក

ដោយ៖តារារិទ្ធ(ភ្នំពេញ) បន្ទាប់ពីបាននិវត្តន៍មកដល់មាតុភូមិវិញនារាត្រីថ្ងៃទី ១៥ ខែ ឧសភា នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយគួរឲ្យចាប់អារម្មណ៍ថា៖ «ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើ ដំណើរទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅទីនោះ»។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាៈ«នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត៣យប់ក្នុងចំណោម៤យប់ ។...

លោក ស្តើង សុខុម ជួបសំណេះសំណាលជាមួយសកម្មជនគណបក្សជាង១៥០០នាក់ដើម្បីពង្រឹងយន្តការចាត់តាំងដឹកនាំគណបក្សមូលដ្ឋាន

ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក ស្តើង សុខុម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយ មារ ,ក្រុមការងារស្រុក និងក្រុមការងារឃុំ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងបានចំណាយពេល ២ថ្ងៃជួបសំណេះសំណាលជាមួយសកម្មជនគណបក្សចំនួន ១,៥៩៩ នាក់ដើម្បីពង្រឹងយន្តការចាត់តាំងដឹកនាំគណបក្សមូលដ្ឋា ។ ក្នុងនោះនៅព្រឹកថ្ងៃទី ១៤...

កសិករម្នាក់របួសធ្ងន់បន្ទាប៉ពីភ្ជួរដីចម្ការប៉ះចំមីនតោន

ដោយ: ភ្នំខៀវ / ប៉ៃលិនៈកសិករម្នាកឮភ្ជួរដីធ្វើចម្ការប៉ះគ្រាប់មីនតោនផ្ទុះបណ្តាលរបួសធ្ងន់។ចំណែកត្រាក់ទ័រខូចខាតស្ទើរទាំងស្រុង។នគរបាលជំនាញបានប្រាប់ឲ្យដឹងថាឧបទ្ទវហេតុត្រាក់ទ័រផ្ទុះគ្រាប់មីនខាងលើបានកើតឡើងនៅថ្ងៃត្រង់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងចំណុចភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។ ជនរងគ្រោះឈ្មោះមឿន សិលា ភេទប្រុស អាយុ២៥ឆ្នាំ...

ពលរដ្ឋក្រុងកំពង់ចាមជាងមួយពាន់នាក់ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន

ដោយៈ គង់ហេង/ កំពង់ចាមៈ ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកុក និងសង្កាត់វាលវង់ ក្រុងកំពង់ចាមសរុបចំនួន ១.៥៣៣ នាក់បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ការចូលរួមនេះបានរៀបចំពិធីប្រកាសបញ្ចូល នៅសួនគ្រញូង នគរបាជ័យ ក្រុងកំពង់ចាមកាលពីព្រឹកថ្ងៃទី ១៥ ឧសភានេះ។ នៅក្នុងពិធីជួបសំណេះសំណាល...

អ៊ុយ​ក្រែន​វាយបក​លើ​កងកម្លាំង​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​

​ប្រែ​សម្រួលៈ​បំណង​(ST)៖ កងកម្លាំង​អ៊ុយ​ក្រែន​បាន​ចាប់ផ្តើម​វាយបក​នៅក្បែរ​ទីប្រជុំជន​អ៊ី​ហ្សី​យូ​ម​(Izium)​នៅ​អ៊ុយ​ក្រែន​ខាងកើត នេះ​បើ​តាម​ការបញ្ជាក់​ពី​អភិបាល​ប្រចាំ​តំ​បន់​នេះ​កាលពី​ថ្ងៃ​សៅរ៍​​ទី​១៤​ឧសភា នៅក្នុង​អ្វី​ដែល​បង្ហាញ​អំពី​ការដើរថយក្រោយ​មួយ​សំរាប់​ផែនការ​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូក្នុង​ការវាយ​ចាប់​យក​តំប​ន់​ដុន​បាស​ទាំងមូលមកកាន់កាប់​។​ ​អ៊ុយ​ក្រែន​ចាប់​យក​ទឹក​ដី​នៅ​ភាគ​ឦសាន​ប្រទេស​មក​វិញ​ខ្លះ​ ​សូមបញ្ជាក់​ថា ឥឡូវ​កងកម្លាំង​រុស្ស៊ី​ផ្តុំ​កម្លាំង​របស់ខ្លួន​វាយ​យក​ដុន​បា​ស​នៅក្នុង​ការវាយប្រហារ​«​ដំ​ណា​ក់​កាល​ទី​ពីរ​»​ក្រោយ​បរាជ័យ​មិន​អាច​ចូល​​ពី​ភាគ​ខាងជើង​ទៅដល់​ទីក្រុង​គៀវ​នៅ​ប៉ុន្មាន​សប្តាហ៍​​ដំបូង​នៃ​សង្គ្រាម​។​អ៊ុយ​ក្រែន​បាន​ដណ្តើម​បាន​មក​វិញ​ទឹក​ដី​នៅ​ភាគ​ឦសាន ដោយ​រុញ​ពួក​រុស្ស៊ី​អោយចេញ​ឆ្ងាយ​ពី​ទីក្រុង​ធំ​បំផុតទី​ពីរ ខា​គី​វ​(Kharkiv)​។​ដោយ​បន្ត​ដាក់​សម្ពាធ​លើ​ទីប្រជុំជន​អ៊ី​ហ្សី​យូ​ម​និង​​ខ្សែ​ផ្គត់ផ្គង់​របស់​រុស្ស៊ី វា​កាន់តែ​ធ្វើអោយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ ពិបាក​ឡោមព័ទ្ធ​ទាហាន​អ៊ុយ​ក្រែន​នៅ​រណសិរ្ស​ខាងកើត​នៅ​ដុន​បា​ស​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា កងកម្លាំង​របស់​ខ្លួន​បាន​វាយ​លើ​គោលដៅ​យោធា​ជាច្រើន រួម​ទាំង​នៅ​ដុន​បាស ដោយ​សម្លាប់​ពួក​ជាតិនិយម​អ៊ុយ​ក្រែន​យ៉ាងតិច​១០០​នាក់...

ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងបាវិតប្រាប់ប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោត

ដោយ:វ៉ៃកូ/ស្វាយរៀង៖ លោក លឹម សៀងហេង ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងបាវិត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២បានប្រាប់ប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះ។ លោកបានមានប្រសាសន៍ដូច្នេះក្នុងឱកាស លោកនិងលោកសាញ់ សាខុន ប្រធានគណបក្សសង្កាត់បាវិត...

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​រៀបចំ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ថ្វាយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ​នរោត្តម​សីហមុនី​

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥ ខែឧសភា ឆ្នាំ​២០២២ នា​សាលាខេត្ត​បានរៀបចំ​ព្រះ​រាជពិធី​ពិធីបុណ្យ ចម្រើន​ព្រះជន្ម ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...

ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ ​លោក អ៊ិត សំហេង សមាជិក​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើងនៅក្នុង ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណៈកម្មាធិការ​គណបក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រមាណ​ជិត​៣.០០០​នាក់...