Day: May 17, 2022

រដ្ឋធានីរបស់ប្រទេសលីប៊ីដែលហែកហួរដោយសង្រ្គាម ត្រូវបានធ្វើអោយកក្រើករញ្ជួយដោយការប្រយុទ្ធគ្នាអស់ពេលរាប់ម៉ោងកាលពីថ្ងៃអង្គារទី១៧ឧសភារវាងពួកអ្នក គាំទ្ររដ្ឋាភិបាលប្រជែងគ្នាពីរ ដោយគំរាមបង្កភាពវឹកវរសាជាថ្មីនៅក្នុងប្រទេសសំបូរប្រេងនៅអាហ្រ្វិកខាងជើងមួយនេះ។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា សហការ​លើ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក

ដោយៈ​សុផល​/ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (International Business Chamber of Cambodia-IBC) ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​កិច្ចសហការ​លើ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកកាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​ ​លោក Paul...

​ទឹក​ធ្លាក់​ថ្មដារ​អូរ​ទឹក​ខៀវ ជួរ​ភ្នំ​ដងរែក​នៅ​ភូមិ​ភូមិ​ច្រោក បាន​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​មួយ​

​ដោយ: ភ្នំ​ស្វាយ / ឧ​ត្ត​រ​មានជ័យ​: ទឹ​ក​ធ្លាក់​ថ្មដារ​អូរ​ទឹក​ខៀវ ជួរ​ភ្នំ​ដងរ៉ែក​នៅ​ភូមិ​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណៈ​នេះ​បាន​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​មួយ ។​ប្រសិនបើ​ទីនោះ​ត្រូវបាន​បន្ថែម​ការយកចិត្ត​ទុកដាក់​កែច្នៃ​បន្ថែមទៀត នឹង​ក្លាយជា​ដែក​ឆក់​ទេសចរ​នាពេល​អនាគត​ជាក់​ជាពុំខាន​។​ ​នៅ​ទីនោះ​មាន​ទឹកធ្លាក់​មកពី​ជួរ​ភ្នំ​ដងរែក​ទាំង​រដូវប្រាំង​និង​រដូវវស្សា​។​អម​ទឹកធ្លាក់​ត្រជាក់ស្រេង​ក៏​នៅមាន​ទេសភាព​ដ៏​ស្រស់ត្រកាល ជាមួយនឹង​ជំនោរ​ខ្យល់​បរិសុទ្ធ បានធ្វើឱ្យ​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ទាំងឡាយ​ដែល​បាន​ទៅដល់​ទីនោះ...

នៅ​ខេត្តក្រចេះ​មាន​ភ្លៀង​ធ្លាក់​១០២​មី​លី​ម៉ែត្រ ធ្វើឱ្យមាន​ជំនន់​នៅ​ខេត្ត​ត្បូងឃ្មុំ​

ដោយៈ​ប​.​ខុន​/ភ្នំពេញ​:បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​រយៈពេល​២៤​ម៉ោង​លើ​ខេត្ត​ជាច្រើន​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧​ខែឧសភា​មាន​កម្រិត​ពី​មធ្យម​ដល់​ច្រើន​។​នៅ​ខេត្តក្រចេះ​មាន​បរិមាណ​ដល់​កម្រិត​១០២​មី​លី​ម៉ែត្រ​និង​នៅ​ខេត្ត​ត្បូងឃ្មុំ​មាន​បរិមាណ​ដល់​ត្រឹម​៧០​មី​លី​ម៉ែត្រ ដែល​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ពញាក្រែក​ស្រុក​ពញាក្រែក​ខេត្ត ត្បូងឃ្មុំ​។​ ​ប្រភព​ក្រសួង​ធនធានទឹក​បានបង្ហាញ​ថា របាយ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​រយៈពេល​២៤​ម៉ោង​ត្រឹម​ព្រឹក​ថ្ងៃទី​១៧​ខែឧសភា នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​កម្រិត​ពី​៤​ដល់​៣០​មី​លី​ម៉ែត្រ​,​ខេត្តបន្ទាយមានជ័យ​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​៥១​មី​លី​ម៉ែត្រ​,​ខេត្តកំពង់ចាម​មា​នក​ម្រិ​ត​ពី​១៨​ដល់​៤៦​មី​លី​ម៉ែត្រ​,​ខេត្តតាកែវ​មាន​កម្រិត​ពី​១១​ដល់​៣១​មី​លី​ម៉ែត្រ​,​ខេត្តកំពត​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​២១​មី​លី​ម៉ែត្រ​,​ខេត្តកំពង់ស្ពឺ​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​២៥​មី​លី​ម៉ែត្រ​,​ខេត្ត​ត្បូងឃ្មុំ​មាន​ភ្លៀង​កម្រិត​ពី​១៦​ដល់​៧០​មី​លី​ម៉ែត្រ​,​ខេត្តព្រៃវែង​មាន​ភ្លៀង​កម្រិត​ពី​៣​ដល់​៥៧​មី​លី​ម៉ែត្រ​,​ខេត្តពោធិសាត់​មាន​ភ្លៀង​កម្រិត​ពី​៣​ដល់​៣៣​មី​លី​ម៉ែត្រ​,​ខេត្តកណ្តាល​មាន​ភ្លៀង​កម្រិត​ពី​២​ដល់​២៤​មី​លី​ម៉ែត្រ​,​ខេត្តកោះកុង​មាន​ភ្លៀង​កម្រិត​ពី​៥​ដល់​៧៥​មី​លី​ម៉ែត្រ​,​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​៤៦​មី​លី​ម៉ែត្រ​,​ខេត្តស្វាយរៀង​មាន​ភ្លៀង​កម្រិត​ពី​តិច​ដល់​១៤​មី​លី​ម៉ែត្រ​,​ខេត្តស្ទឹងត្រែង​មាន​ភ្លៀង​កម្រិត​ពី​៣​ដល់​៦៣​មី​លី​ម៉ែត្រ​,​ខេត្តរតនគិរី​មាន​ភ្លៀង​កម្រិត​ពី​៦​ដល់​៥៩​មី​លី​ម៉ែត្រ​,​ខេត្តកំពង់ធំ​មាន ភ្លៀង​កម្រិត​ពី​១៩​ដល់​៧៥​មី​លី​ម៉ែត្រ​,​ខេត្តមណ្ឌលគិរី​មាន​ភ្លៀង​កម្រិត​ពី​១៧​ដល់​៩៣​មី​លី​ម៉ែត្រ​,​ខេត្តសៀមរាប​មាន​ភ្លៀង កម្រិត​ពី​៤​ដល់​៨៩​មី​លី​ម៉ែត្រ​,​ខេត្តក្រចេះ​មាន​ភ្លៀង​កម្រិត​ពី​៣៩​ដល់​១០២​មី​លី​ម៉ែត្រ​,​ខេត្តកំពង់ឆ្នាំង​មាន​ភ្លៀង​កម្រិត​ពី​២​ដល់​៨៧​មី​លី​ម៉ែត្រ​,​ខេត្តបាត់ដំបង​មាន​ភ្លៀង​កម្រិត​ពី​១២​ដល់​៧៥​មី​លី​ម៉ែត្រ​និង​ខេត្ត​ត្បូងឃ្មុំ​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​១៦​ដល់​៧០​មី​លី​ម៉ែត្រ​។​ នៅ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​មាន​ភ្លៀង​ក្នុង​កម្រិត​៦៦​មី​លី​ម៉ែត្រ​បង្កឱ្យមាន​ទឹកជំនន់​ហូរ​កាត់​លើ​ខ្នង​ភ្លឺ​ប្រឡាយ​នៃ​ប្រព័ន្ធធារាសាស្ត្រ​ជី​តុ​ក តែ​មិន​បណ្តាលឱ្យមាន​ការខូចខាត​ទេ​។​ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១៧​ខែឧសភា​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​២៤​ខែឧសភា​ថា​ព្រះរាជា​ណា​កម្ពុជា​នៅក្នុង​សប្តាហ៍​នេះ​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ក្នុង​កម្រិត​មធ្យម​និង​ខ្យល់មូសុង​នីរ​តី​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​អាច​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង លាយឡំ​ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​ ក្នុង​សេចក្តីជូនដំណឹង​បានសរសេរថា​ស្ថានភាព​បែប​ខាងលើនេះ​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​ស៊ីត​ណ្ហ​ភាព​អប្ប​បរិ​មា​ពី​២៤​ទៅ​២៦​អង្សា​សេ​ស៊ីត​ណ្ហ​ភាព​អតិបរិមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ត​ពី​មធ្យម​ទៅ​ខ្លាំង​លាយឡំ​ដោយ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​នៅ​អំឡុង​ពីថ្ងៃ​២២​ដល់​២៤​ខែឧសភា​បរិមាណ​ទឹក​ភ្លៀង​នឹង​ចុះថមថយ​បន្តិច​ទៅវិញ​។ ​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។​អាច​នឹងមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​...

ព្យុះ​ខ្សាច់​ថ្មី​កំពុង​ធ្វើឱ្យ​អ៊ីរ៉ាក់​គាំង​ទ្រឹង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ ព្យុះ​ខ្សាច់​មួយទៀត​ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​នៅ​អ៊ីរ៉ាក់​បាន​បញ្ជូន​មនុស្ស​យ៉ាងហោចណាស់ ២.០០០​នាក់​ទៅ​មន្ទីរពេទ្យ​ជា​មួយ​បញ្ហា​​ដកដង្ហើម ហើយ​បាន​នាំឱ្យ​មាន​ការបិទ​អាកាសយានដ្ឋាន សាលារៀន និង​ការិយាល័យ​សាធារណៈ​នៅ​ទូទាំង​ប្រទេស​។​ ​វា​គឺជា​ព្យុះ​ធូលី​ទី​ប្រាំបី​ចាប់តាំងពី​ពាក់កណ្តាល​ខែ​មេសា ដែល​បាន​វាយប្រហារ​ប្រទេស​អ៊ីរ៉ាក់ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការ​រេ​ចរិល​ដី គ្រោះរាំងស្ងួត​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ទាប​ទាក់ទង​នឹង​ការប្រែប្រួល​​អាកាសធាតុ​។​ ​ករណី​ចុងក្រោយ​នៅ​ដើមខែ​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់...

ព្យុះខ្សាច់មួយទៀតដែលបានវាយប្រហារកាលពីថ្ងៃចន្ទទី១៦ឧសភានៅអ៊ីរ៉ាក់បានបញ្ជូនមនុស្សយ៉ាងហោចណាស់ ២.០០០នាក់ទៅមន្ទីរពេទ្យជាមួយបញ្ហា ដកដង្ហើម ហើយបាននាំឱ្យមានការបិទអាកាសយានដ្ឋាន សាលារៀន និងការិយាល័យសាធារណៈនៅទូទាំងប្រទេស។

អ​.​ស​.​បព្រមាន​ថា​គ្មាន​ប្រទេស​ណាមួយ​រួចខ្លួន​ពី​ហានិភ័យ​នៃ​គ្រោះរាំងស្ងួត​នោះឡើយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​១១ ខែ​ឧសភា បាន​លើកឡើង​ថា​មនុស្សជាតិ​ប្រឈម​នឹង​គ្រោះរាំងស្ងួត​កាន់តែ​ធ្ងន់ធ្ងរ​​និង​ដ៏​បំផ្លិចបំផ្លាញ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​និង​ការ​រេ​ចរិល​ដី ហើយ​ប្រទេស​នានា​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​កាត់បន្ថយ​ការគំរាមកំហែង​នេះ​នៅពេល​ដែល​តម្រូវការ​ស្បៀងអាហារ​​ពិភពលោក​កើនឡើង​។​ ​របាយការណ៍​ឈ្មោះថា Drought In Numbers, 2022 ពី​អនុសញ្ញា​អង្គការសហប្រជាជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​គ្រោះរាំងស្ងួត...

ប្រជាជន​ហ្វាំង​ឡ​ង់​សម្រុក​ហ្វឹកហាត់​យោធា​ដើម្បី​ត្រៀម​ខ្លួន​ទប់ទល់​រុស្ស៊ី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នៅលើ​កោះ​យោធា​ដែល​មាន​ខ្យល់​បក់​ខ្លាំង​មួយ​នៅ​ក្បែរ​ទីក្រុង​ហែល​ស៊ីន​គី (Helsinki)​ប្រជាជន​មកពី​គ្រប់​មជ្ឈដ្ឋាន​កំពុង​ចំណាយ​ពេល​ចុង​សប្តាហ៍​​របស់​ពួកគេ​ដើម្បី​ហ្វឹកហាត់​យោធា ខណៈ​ចំនួន​អ្នកស្ម័គ្រចិត្ត​កើនឡើង ហើយ​ហ្វាំង​ឡ​ង់​ត្រៀមខ្លួន​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​ដើម្បី​ការពារ​ខ្លួន​ពី​រុស្ស៊ី​។​ ​កងកម្លាំង​ការពារ​របស់​ហ្វាំង​ឡ​ង់​មាន​ទាហាន​សកម្ម​ត្រឹមតែ​១៣.០០០ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ប្រទេស​ដែល​មាន​ចំនួន ៥,៥ លាន​នាក់​នេះ​មាន​ទាហាន​បម្រុង ៩០០.០០០...

កសិករ​ឥណ្ឌូនេស៊ី​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​បំរាម​នាំចេញ​ដូង​ប្រេង​

​ប្រែ​សម្រួលៈ​បំណង​(ST)៖ កសិករ​ឥណ្ឌូនេស៊ី​ខ្នាត​តូច​រាប់រ​យ​នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​ឧសភា​បាននាំគ្នា​ធ្វើ​ការជួបជុំ​នៅក្នុង​ទីក្រុង​ហ្សា​ការតានិង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​បំរាម​​នាំចេញ​ប្រេង​ផលិត​ពី​ដូង​ប្រេង ដែល​នាំអោយ​ប៉ះពាល់​ចំណូល​របស់​ពួកគេ​។​ ​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​នាំចេញ​ប្រេង​របស់​ដូងប្រេង​ទីមួយ​លើ​លោក បាន​បញ្ឈប់​ការនាំចេញ​ប្រេង​ប្រភេទ​នេះ​និង​ផលិតផល​ដូងប្រេង​ខ្លះ​ចាប់តាំងពី​ថ្ងៃ​២៨​មេសា ក្នុង​បំណង​គ្រប់គ្រង​ថ្លៃ​ប្រេង​ឆា​​ក្នុងស្រុក តែ​ធ្វើ​អោយ​ទីផ្សារ​ប្រេងឆា​សកល​លោកជួបចលាចល​។​ ​ដើរ​ដង្ហែ​ជាមួយនឹង​រថយន្ត​ធំ​មួយ​ដាក់​ផ្លែ​ដូងប្រេង​ពេញ ពួក​កសិករ​បាន​ជួបជុំ​នៅក្រៅ​ការិយាល័យ​ក្រសួង​សម្របសម្រួល​កិច្ចការ​សេដ្ឋកិច្ច ដែលជា​អ្នកដឹកនាំ​គោលនយោបាយ​រដ្ឋាភិបាល​។​ ​បដា​មួយ​សរសេរថា «​កសិករ​ម៉ាឡេស៊ី​ញញឹម កសិករ​ឥណ្ឌូនេស៊ី​កើតទុក្ខ​»​។​ ​សូមបញ្ជាក់​ថា...

មិត្តហ្វូន សហការចែកចាយផលិតផលកាមេរ៉ាម៉ាក Dahua នៅលើទីផ្សារកម្ពុជា

ក្រុមហ៊ុន មិត្តហ្វូន ទើបតែបានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ចែកចាយផលិតផល​កាមេរ៉ា ជាមួយនឹង​ក្រុមហ៊ុន Dahua ។ កិច្ចសហប្រតិបត្តិការនេះ​គឺជា​ការបោះជំហានដ៏សំខាន់មួយទៀត​ នៅក្នុងទំនាក់​ទំនង​រវាង​សាជីវកម្ម​បច្ចេកវិទ្យាដ៏ធំមួយនៅលើ​ពិភព​លោក និង​ក្រុមហ៊ុនផ្ដល់​សេវា​ ICT ដ៏ធំបំផុត​នៅ​កម្ពុជា ។ ទីផ្សារ​កាមេរ៉ា​សុវត្ថិភាព (ឬកាមេរ៉ា​ឃ្លាំមើល) នៅក្នុងទីផ្សារ​កម្ពុជា​...