Day: May 17, 2022

កែលម្អស្ទឹងសៀមរាបជំហានទី២ ក្រោមឥណទានសម្បទានរបស់ ធនគារអាហរ័ណ នីហរ័ណសាធារណរដ្ឋកូរ៉េ

ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីគម្រោងកែលម្អ ស្ទឹងសៀមរាប ជំហានទី២...

ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បង្ហាញនូវការគាំទ្ររាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលទទួលជោគជ័យ លើការចាក់វ៉ាក់សាំង ជូនពលរដ្ឋ

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងពិសេស ក៏ដូចជា អាចទប់ស្កាត់នូវជំងឺកូវីដ១៩ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ដូចនាពេលនេះ ប្រធានសមាគម សហព័ន្ធវេជ្ជសាស្ត្រឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា...

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កំណត់យកថ្ងៃពុធ ទី១៨ ឧសភា ប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤

ដោយៈ សុផល / ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។...

ក្រុមហ៊ុនMcDonald´sនិយាយថា ខ្លួនចាប់ផ្តើមដំណើរការលក់ការរកស៊ីរបស់ខ្លួននៅរុស្ស៊ីចោលទាំងអស់ ដែលរួមមានហាង៨៥០ ដែលជួលបុគ្គលិកនិយោជិតប្រមាណ៦២.០០០នាក់ដោយសារសង្រ្គាម របស់រុស្ស៊ីនៅអ៊យក្រែន។

អតិផរណា​នៅ​អាម៉េរិក​កើនឡើង​ខ្លាំង សូម្បី​តែ​ហ្គាស​ឡើងថ្លៃ​៤០​ភាគរយ​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ហ្គាស​ចាក់​យានយន្ត​នៅ​អាម៉េរិក​ឡើង​ដល់​កំរិត​កំពូល​ជាថ្មី ដោយ​ជា​មធ្យម​វា​ឡើង​ដល់​៤,៤៨​ដុល្លារ​ក្នុង​មួយ​ហ្កា​ឡុង​(៣,៧៨​លីត្រ​) តែ​នៅ​រដ្ឋ​ខ្លះ​ឡើង​ដល់​៥,៩៨​ដុល្លារ នៅពេល​​វា​ឡើង​៤០​ភាគរយ​តែ​ក្នុង​រយៈពេល​មួយ​ខែ និង​ឡើង​ពី​១,៤៣​ក្នុង​មួយ​ហ្កា​ឡុង​កាល​ពី​មួយ​ឆ្នាំ​មុន​។​ ​ថ្លៃ​ហ្គាស​បាន​ហក់​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​ជា​ថ្មី នៅពេល​ថ្លៃ​ជា​មធ្យម​ទូទាំងប្រទេស​ឡើងដល់​៤,៤៨​ដុល្លារ​ក្នុង​មួយ​ហ្កា​ឡុង កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​ ​វា​បាន​កើនឡើង​១៥​ភាគរយ​នៅ​មួយ​សប្តាហ៍​មក​នេះ និង​៤០​ភាគរយ​នៅ​រយៈពេល​មួយ​ខែ​កន្លង​មក​ហើយ​នឹង​ឡើង​ពី​១,៤៣​ដុល្លារ​ក្នុង​មួយ​ហ្កា​ឡុង​កាល​ពី​មួយ​ឆ្នាំ​មុន ។​ក្នុងពេល​ជាមួយគ្នា​នៅ​រដ្ឋ​ខ្លះ​ដូច​​ជា​កាលីហ្វ័​រញ៉ា ហ្កាស​បាន​ឡើងដល់​៥,៩៨​ដុល្លារ​ក្នុង​មួយ​ហ្កា​ឡុង​នៅ​សប្តាហ៍​នេះ​។​ ​សង្គ្រាម​អ៊ុយ​ក្រែន​បង្ក​ផលប៉ះពាល់​លើ​ថ្លៃ​ប្រេង​សកលលោក ដែល​បច្ចុប្បន្ន​ឡើងដល់​១១៤,២០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​ថ្លៃ​ហ្គាស​បាន​កើនឡើង​២៧​ភាគរយ​គិត​ចាប់តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែន​កាលពី​​ចុងខែ​កុម្ភៈ​។​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់...

ទំនិញសព្វមុខនៅអាម៉េរិកកំពុងឡើងថ្លៃ។ សូម្បីតែហ្គាសចាក់យានយន្តនៅអាម៉េរិកឡើងដល់កំរិតកំពូលជាថ្មី ដោយជាមធ្យមវាឡើងដល់៤,៤៨ដុល្លារក្នុងមួយហ្កាឡុង(៣,៧៨លីត្រ) តែនៅរដ្ឋខ្លះឡើងដល់៥,៩៨ដុល្លារ នៅពេល វាឡើង៤០ភាគរយតែក្នុងរយៈពេលមួយខែ និងឡើងពី១,៤៣ក្នុងមួយហ្កាឡុងកាលពីមួយឆ្នាំមុន។

ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១៧ ខែ ឧសភា​ ឆ្នាំ ២០២២

ឆ្នាំជូត​   ​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ លោកអ្នក ត្រូវ​រក្សា​ភាព​នឹងធឹង​មិន​ត្រូវយក ភាព មោហៈ ទោសៈ​ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ អភ័យទោស ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខដុម និង មានការ​រីកលូតលាស់​ជាង​នេះ​។​នា​កន្លងមក​កិច្ចការងារ​បាន​ចូលមក​ប៉ះទង្គិច​ច្រើន ដូច្នេះ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​លំបាក​ផ្លូវចិត្ត​មិន​ស្ទើរ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ​តែ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន​ហើយ​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕...

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យរដ្ឋមន្រ្តីសុខាភិបាលពិនិត្យមើលក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជាហេតុអីក៏យឺតយ៉ាវ

ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យរដ្ឋមន្រ្តីសុខាភិបាលពិនិត្យមើលការយឺតយ៉ាវក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា ។ សម្តេចតេជោបានថ្លែងបែបនៅក្នុងពិធីសំ ណេះសំណាលជាមួយគ្រូពេទ្យសម្ដេចតេ ជោប្រឆាំងកូវីដ១៩នៅថ្ងៃទី១៧ ខែឧសភានេះ ។ សម្តេចតេជោបានបញ្ជាក់ធ្ងន់ៗទៅកាន់រដ្ឋ មន្រ្តីសុខាភិបាលថា”ឯកឧត្តមរដ្ឋមន្ត្រីក្រ សួងសុខាភិបាលត្រូវមើលក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណ(Licence)ក្នុងការសាង សង់រោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជាហេតុអីមិនធ្វើបើមិនធ្វើត្រូវអោយក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពធ្វើ”។...

លោក​ច​ន​សុន​ចុះ​ពិនិត្យមើល​អាវុធ​ដែល​ប្រើ​ដោយ​ទាហាន​អ៊ុយ​ក្រែន​នៅ​ខ្សែត្រៀម​ជួរមុខ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បាន​ត្រួតពិនិត្យ​ប្រព័ន្ធ​សព្វាវុធ​មួយចំនួន​ដែល​កំពុង​ប្រើប្រាស់​ក្នុង​វិស័យ​ការពារ​ជាតិ​អ៊ុ​យក្រែន​។​ ​លោក​ច​ន​សុន​បាន​ចុះ​ទៅ​មើល​រោងចក្រ Thales UK​នៅ​ភាគ​ខាងកើត​ទីក្រុង​បែ​ល​ហ្វាស (Belfast) ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ថ្ងៃ​ទៅកាន់​អៀរ​ឡង់​ខាងជើង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​។​ ​លោក​បាន​ស្ថិតនៅក្នុង​តំបន់​នេះ​ដើម្បី​លើកទឹកចិត្ត​សមាជិក​សភា​អៀរ​ឡង់​ខាងជើង​ឱ្យ​បង្កើត​អង្គនីតិប្រតិបត្តិ​ថ្មី...

សប្តាហ៍​នេះ​មាន​ខ្យល់​និរតី​ខ្លាំង និង​បាតុភូត​ភ្លៀង​ផ្គរ​រន្ទះ​ច្រើន​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២ បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២៤ ខែឧសភា​ថា​​ព្រះរាជា​ណា​កម្ពុជា​នៅក្នុង​សប្តាហ៍​នេះ នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ក្នុង​កម្រិត​មធ្យម និង​ខ្យល់មូសុង​នីរ​តី​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​អាច​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង លាយឡំ​ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។ ក្នុង​សេចក្តីជូនដំណឹង​បានសរសេរថា​ស្ថានភាព​បែប​ខាងលើនេះ​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​ស៊ីត​ណ្ហ​ភាព​អប្ប​បរិ​មា​ពី​២៤​ទៅ​២៦​អង្សា​សេ ស៊ីត​ណ្ហ​ភាព​អតិបរិមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង លាយឡំ​ដោយ​ផ្គរ...