Day: May 17, 2022

អ្នកការពារ​រោងចក្រ​ដែក​អ៊ុយ​ក្រែនបញ្ចប់បេសកកម្ម​ក្រោយត្រូវបានជម្លៀសចេញ

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងវរសេនាធំ ដែល​បាន​ការពារ​រោងចក្រ​ដែក​ក្នុងនាម​ជា​បន្ទាយ​ចុងក្រោយ​របស់​អ៊ុយ​ក្រែន​នៅ​ទីក្រុង​កំពង់ផែ​ម៉ា​រី​វ​ប៉ូល បានប្រកាសថា​បេសកកម្ម​របស់​ខ្លួន​បាន​​បំពេញ​រួចរាល់​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា បន្ទាប់​ពី​អ្នក​ប្រយុទ្ធ​ជាង ២៦០ នាក់​រួមទាំង​អ្នក​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​ជម្លៀស និង​នាំ​ទៅកាន់​តំបន់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី...

ប្រមុខរាជរដ្ឋាភិបាលបដិសេធការលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងចូលមកកម្ពុជា

ដោយៈតារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេ ជោហ៊ុនសែនបានបដិសេធចំពោះសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលចង់ ឱ្យភ្ញៀវទេសចរដែលមិនចាក់វ៉ាក់សាំងអាចចូលកម្ពុជាបានដោយមិនចាំបាច់ធ្វើចិត្តា ឡីស័ក។ សម្តេចតេជោបានថ្លៃបែបនពនៅក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យសម្ដេ ចតេជោប្រឆាំងកូវីដ១៩ នៅថ្ងៃទី ១៧ ខែឧសភានេះ ។ សម្តេចតេជោមានប្រសាសន៍ថាល្ងាចម្សិល មិញខ្ញុំបានសម្រេចគោលការណ៍មួយចំនួនដើម្បីយកទៅអនុវត្តដោយសារគណៈកម្ម ការបានបើកការប្រជុំហើយខ្ញុំក៏បានភ្ជាប់ឱ្យ ថតទុក,ឥឡូវជំងឺរលាកថ្លើមប្រភេទថ្មីគឺមានបញ្ហាទៀតហើយពិតមែនតែវាមិនទាន់មក...

អាម៉េរិក​សាកល្បង​សព្វាវុធ​លឿន​ជាង​សម្លេង​ដោយ​ជោគជ័យ​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងទ័ពអាកាស​អាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា​បាន​និយាយថា ខ្លួន​បាន​ធ្វើ​ការសាកល្បង​សព្វាវុធ​លឿន​ជាង​សម្លេង​មួយ​ដោយ​ជោគជ័យ​ដែល​វា​បាន​ហោះ​លឿន​ជាង​​សម្លេង​ប្រាំ​ដង​។​ ​កងទ័ពអាកាស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការសាកល្បង​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍​នៅ​ឯនាយ​ឆ្នេរ​កាលីហ្វ័រ​ញ៉ា​ខាងត្បូង នៅពេល​យន្តហោះ B-52​មួយ​បញ្ចេញ​សព្វាវុធ​ឆ្លើយ​​តប​រហ័ស​(ARRW)​មួយ​។​ ​វា​បាន​និយាយថា​«​ក្រោយ​ផ្តាច់ចេញ​យន្តហោះ ផ្នែក​ជំរុញ​របស់​កាំជ្រួច​ARRW​បាន​ឆេះ​រុញ​ល្បឿន​ឡើង​ដល់​កំរិត​ល្បឿន​លឿន​ជាង​សម្ល​ង​ប្រាំ​ដង​»​។​ ​សូមបញ្ជាក់​ថា មិនមែន​អាម៉េរិក​តែឯង​ទេ​ដែល​កំពុង​អភិវឌ្ឍ​សព្វាវុធ​លឿន​ជាង​សម្លេង ដែល​ល្បឿន​និង​ភាពបត់បែន​របស់​វា​ពិបាក​អោយ​សត្រូវ​តាម​ចាប់​និង​កំទេច​បាន​។​ ​រុស្ស៊ី បាន​បាញ់​កាំជ្រួច​ប្រភេទ​នេះ​លើ​គោលដៅ​ក្នុង​ប្រទេស​អ៊ុ​យក្រែន ហើយ​មន្ត្រី​អាម៉េរិក​បាន​និយាយ​ថា​ចិន​ក៏​បាន​សាកល្បង​សព្វាវុធ​លឿន​ជាង​សម្លេង​ផងដែរ​៕...

មេដាយ​កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៨​ដដែល​

ដោយ​:​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​:​ចំណាត់ថ្នាក់​មេដាយ​រប​ស់​កម្ពុជា​នៅ​ស៊ី​ហ្គេម​ពេលនេះ​បន្ដ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៨​ដដែល ខណៈ​វៀតណាម​បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ និង​ទី​ម័​រ​ខាងកើត​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១១ ។​ វៀតណាម​ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​១​នោះ​មាន​មេដាយ​សរុប​ចំនួន​១៩៧​គ្រឿងក្នុង​នោះ​មាស​៨៨​គ្រឿងប្រាក់​៥៤​គ្រឿង និង​សំរិទ្ធ​៥៥​គ្រឿង​។​ ​ថៃ​រក្សា​ចំណាត់ថ្នាក់​លេខ​២​ដោយបាន​មេដាយ​សរុប​១២៧​គ្រឿង​ក្នុងនោះ​មេដាយមាស​៣៦​គ្រឿង ប្រាក់​៣៨​គ្រឿង និង​សំរិទ្ធ​៥៣​គ្រឿង ។​ ​ហ្វីលីពីន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ ដដែល​មាន​មេដាយ​សរុប​ចំនួន​១០៨​គ្រឿង គឺ​មាស​៣០​គ្រឿង ប្រាក់​៣៤​គ្រឿង សំរិទ្ធ​៤៤​គ្រឿង​។​...

ស៊ី​ហ្គេម​លើក​នេះ​កង់​ភ្នំ​កម្ពុជា​ធ្វើបាន​ល្អ​ហួសការ​ស្មាន​

ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញៈ​ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើ​ប្រភេទ​កីឡា​កង់​ភ្នំ ដែល​ប្រកួត​កាលពី​ថ្ងៃទី​១៦ ខែឧសភា កីឡាករ​កម្ពុជា​ធ្វើបាន​ល្អ​ហួស​ពី​ការ​គិតទុក​។ ម្សិលមិញ​នេះ​ប្រភេទ​កង់​ភ្នំ​បុរស (XCO Men) បានចាប់ផ្ដើម​ប្រ​ត​លើ​វិញ្ញាសា Mountain Bike Cross-Country Olympic ។​ ​ការប្រកួត​នេះ​កម្ពុ​ជាមាន​កីឡា​ករបី​រូប​ចូលរួម​ប្រកួត​ហើយ​បញ្ចប់​ទៅដោយ​កីឡាករ...

តួ​ក​គី​ជំទាស់​ការ​ដាក់​ពាក្យ​សុំចូល​អង្គការ​ណា​តូ​របស់​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ឧសភា ប្រធានាធិបតី​តួ​ក​គី​បានធ្វើឱ្យ​ស្មុគស្មាញ​ដល់​ការប្រឹងប្រែង​ជា​ប្រវត្តិសាស្ត្រ​របស់​ស៊ុយអែត និង​ហ្វាំង​ឡ​ង់​ដើម្បី​ចូលរួម​ជាមួយ​អង្គការ​ណា​តូ ដោយ​និយាយថា គាត់​មិនអាច​អនុញ្ញាតឱ្យ​ពួកគេ​ក្លាយ​ជា​សមាជិក​នៃ​សម្ពន្ធ​យោធា​នេះ​ទេ ដោយសារ​តែ​ភាព​អសកម្ម​របស់​ពួកគេ​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​ឃឺ​ដ​និរទេស​ខ្លួន​។​ ​ប្រធានាធិបតី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គាន...

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់ ខណៈ​កំពង់​ធ្វើ​សកម្មភាព​

​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២​ម្សិលមិញ ជនសង្ស័យ​ម្នាក់ និង​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​សង្កាត់​ខ្សា​ម ធ្វើការ​ឃាត់ខ្លួន​បាន​ខណៈ​កំពុងតែ​ធ្វើ​សកម្មភាព​ឆក់​ត្រី​នៅក្នុង​បឹង​ឈូក​។​ ​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង លោក​វីរៈ​សេនីយ៍​ឯក ឆាយ ខេ​ម​រ័ត្ន បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​នេះ​ថា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ក្រូច ចាន់​រ៉ា...

បៃ​ដិន​អនុញ្ញាត​អោយ​បញ្ជូន​ទាហាន​អាម៉េរិក​រាប់រយ​នាក់​ទៅកាន់​សូ​ម៉ាលី​ឡើងវិញ​

ប្រែ​សម្រួលៈ​បំណង​(NYTIMES)៖ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដោយ​អនុញ្ញាត​អោយ​បញ្ជូន​ទាហាន​អាម៉េរិក​ទៅ​ដាក់​នៅក្នុង​ប្រទេស​សូ​ម៉ាលីឡើងវិញ ដោយ​កែប្រែ​​ការសំរេចចិត្ត​របស់​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ ក្នុង​ការដក​ទាហានជើងគោក​ជិត​៧០០​នាក់​ចេញពី​ទីនោះ​។​ ​បន្ថែម​លើ​នេះ បៃ​ដិ​ន​ក៏​អនុម័ត​សំណើ​របស់​ក្រសួង​ការពារជាតិ​ដែល​សុំ​ផ្តោត​ការវាយប្រហា​រលើ​មេដឹកនាំ​ក្រុម​ភេរវកម្ម អាល់​-​សា​បាប​(al-Shabab)​រាប់សិប​នាក់​ដែល​មាន​សម្ពន្ធភាព​ជាមួយ​ក្រុម​​អាល់​-​កៃ​ដា​។​ ​ចាប់តាំងពី​លោកបៃ​ដិន​ចូលកាន់​តំណែង ការវាយប្រហារ​តាម​ផ្លូវអាកាស​ត្រូវបាន​កំរិត​ត្រឹម​ការពារ​កងកម្លាំងរ​បស់​ដៃគូ​ដែល​ប្រឈម​ការ​គំរាម​បន្ទាន់​។តែឥឡូវ​បូក​បន្ថែម​នឹង​ការសំរេចចិត្ត​ចុងក្រោយ​នេះ វា​នឹង​​ធ្វើអោយ​រស់​ឡើង​វិញ​ប្រតិបត្តិការ​ប្រឆាំង​ភេ​វរ​កម្ម​បើក​ចំហ​របស់​អាម៉េរិក ដែល​បាន​ឆ្លងកាត់​រដ្ឋាភិបាល​ចំនួនបី​មកហើយ​។​ ​ចំណាត់ការ​នេះក៏​ផ្ទុយ​ពី​ការសំរេចចិត្ត​របស់​លោក​កាលពី​ឆ្នាំមុន...

ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដោយ​អនុញ្ញាត​អោយ​បញ្ជូន​ទាហាន​អាម៉េរិក​ទៅ​ដាក់​នៅក្នុង​ប្រទេស​សូ​ម៉ាលីឡើងវិញ ដោយ ​កែប្រែ​​ការសំរេចចិត្ត​របស់​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ ក្នុង​ការដក​ទាហានជើងគោក​ជិត​៧០០​នាក់​ចេញពី​ទីនោះ​។​

ប្រកួត​បង្គ្រប់កិច្ច​ចុងក្រោយ​កម្ពុជា​ស្មើ​ម៉ាឡេស៊ី​២​ទល់​២

ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ថ្ងៃទី​១៦ ឧសភា​ម្សិលមិញ​នេះ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ក្រុម​បាល់ទាត់​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​លេង​ស្មើ​ជាមួយ​ក្រុម​ម៉ាឡេស៊ី​២​ទល់​២ ។ នេះ​ជាការ​លេង​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ព្រោះ​ក្រុម​កម្ពុជា​បន្ទាប់ពី​លេង​ឈ្នះ​ក្រុម​ឡាវ​៤ទល់​១​នោះ លេង​ចាញ់​ក្រុម​ថៃ​០​ទល់​៥ និង​ការប្រកួត​ចុងក្រោយ​នេះ​លេង​ស្មោះ​ជាមួយ​ក្រុម​ម៉ា​ឡេ​ស៊ី ២​ទល់​២​។ ក្រុម​កម្ពុជា​បានបញ្ចប់​បេសកកម្ម​នៅ​ស៊ី​ហ្គេម​ហើយដោយ​មិនមាន​ឱកាស​ ​ឡើងទៅ​លេង​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​នោះទេ ។​ ​ក្នុងការ​ប្រកួត​នេះ​ក្រុម​កម្ពុជា​បាន​នាំមុខ​មុន​នៅ​នាទី​៤៥​ដោយ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​របស់​កីឡាករ...