Day: May 17, 2022

ក្រុម​បាល់ទះ​កម្ពុជា​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​

ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: បន្ទាប់ពី​ក្រុម​ថៃ​យកឈ្នះ​ក្រុម​ហ្វីលីពីន​ដែលជា​ម្ចាស់​មេដាយប្រាក់​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​កាលនោះ​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​៣​សិត​ទល់​០​កាលពី​ថ្ងៃទី​១៦ ឧសភា ម្សិលមិញ​នោះ​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​មានឱកាស​ឡើងទៅ​កាន់​វគ្គ​៤​ម្រុម​ចុងក្រោយ​ជា​លើកដំបូង​នៃ​ព្រឹត្តិ​កាណ៍​ស៊ី​ហ្គេម ។​ ​ក្នុង​ពូ​ល​B​នេះ​មានតែ​៣​ក្រុម​ប៉ុណ្ណោះ​គឺ​កម្ពុជា ថៃ និង​ហ្វីលីពីន​។​ហ្វីលីពីន​ពេលនេះ​ស្ថិតនៅ​បាត​តារាង​ដោយ​២​ប្រកួត​របស់​ក្រុម​នេះ​ចាញ់​ទាំ​២​ប្រកួត គឺ​ចាញ់​កម្ពុជា​១​ទល់​៣​សិត និង​​ចាញ់​ថៃ​០​ទល់​៣​សិត ។​ ចំណែក​ក្រុម​បាល់ទះ​កម្ពុ​ជាមាន​៣​ពិន្ទុ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២​ស្មើនឹង​ថៃ​មាន​៣​ពិន្ទុ ដែល​ស្ថិតនៅ​លេខ​១​ក្នុង​ពូ​ល​។...

អ្នក​ប្រដាល់សកល​កម្ពុជា​ពីររូប​ទៀត​កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

​ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: បន្ទាប់ពី​កីឡាការិនី​ប្រដាល់សកល វី ស្រី​ស្រស់ និង​កីឡាករ អ៊ុង ភារា​ក់ កក់​កៅអី​សម្រាប់​ឡើងទៅ​ប្រកួត​បន្ត​នោះ អ្នក​ប្រដាល់​កម្ពុជា​ពីររូប​ផ្សេងទៀត​ក៏បាន​កក់​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ ។​ ​ថ្ងៃទី​១៦ ឧសភា​ម្សិលមិញ​នេះ​អ្នក​ប្រដាល់ សៅ រង្ស៊ី...

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើ ញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ដោយៈតារារិទ្ធ(ភ្នំពេញ) នៅព្រឹកថ្ងៃទី ១៧ ខែឧសភាឆ្នាំ២០២២ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្ រចិត្តយុវជនសម្តេចតេជោ (TYDA)នៅសា លពិព័រ ណ៍ជ្រោយចង្វារាជធានីភ្នំពេញ។ ការសំណេះសំណាលនេះធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមចំណែកប្រកប ដោយការទទួលខុសត្រូវដោយមិនខ្លាចនឿ យហត់មិនខ្លាចការឆ្លងជំងឺក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។...

ប្រធានាធិបតីតួកគី កាលពីថ្ងៃចន្ទបាននិយាយថា លោកមិនអនុញ្ញាតអោយហ្វាំងឡង់និងស៊ុយអែតកា្លយជាសមាជិកអង្គការណាតូទេ ដោយសារតែប្រទេសទាំងពីមិនសកម្មក្នុងការប្រយុទ្ធនឹងពួក សកម្មប្រយុទ្ធឃឺតនិរទេសខ្លួន ឬអង្គការភេរវកម្មនៅក្នុងទឹកដីខ្លួន។

ប្រធានាធិបតីរុស្ស៊ីលោកពូទីន កាលពីថ្ងៃចន្ទបានព្រមានលោកខាងលិចថា រុស្ស៊ីនឹងឆ្លើយតបបើសិនជាអង្គការណាតូចាប់ផ្តើមពង្រីករចនាសម្ពន្ធយោធារបស់ខ្លួនដោយបន្ថែមប្រទេសហ្វាំងឡង់និងស៊ុយ អែតជាសមាជិកខ្លួន។

បញ្ជាការយោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា បេសកកម្មការពាររោងចក្រដែកអាហ្សូវស្តាល់ដោយក្រុមយុទ្ធជនអ៊ុយក្រែនចុងក្រោយនៅទីក្រុងម៉ារីវប៉ូលបានបញ្ចប់ក្រោយយុទ្ធជនរបួស៥៣នាក់ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យ និងមនុស្ស ២១១នាក់ទៀតត្រូវបាននាំទៅកាន់កន្លែងមួយ រង់ចាំការដោះដូរអ្នកទោសជាមួយរុស្ស៊ី។

ក្រហាយភ្នែក បណ្តាលមកពីបញ្ហាអ្វីខ្លះ ?

ដោយៈ health.com.kh ​មូលហេតុ ដែល បណ្តាលអោយ​អ្នកក្រ​ហាយ​ភ្នែក​អាចមាន​ច្រើន ដូច ការរៀបរាប់ ខាងក្រោម​នេះ ។ ការ​ក្រហាយ​ភ្នែក ដែល​បង្កឡើង​ដោយ​កត្តា បរិស្ថាន​រួមមាន ៖ ​ខ្យល់​ស្ងួត ​ធូលី...

អក្សរសាស្ត្រ​៖ រផាត់រទាំង , រប៉ិករប៉ុក , របស់ , រទែង , រទេះ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​រផាត់រទាំង​ ​កិរិយាសព្ទ​ ​បាត់​ខ្លះ​នៅ​ខ្លះ​មិន​គ្រប់​ចំនួន​ ​ត្រូវ​ថែទាំ​ទ្រព្យ​របស់​កុំ​ឲ្យ​រផាត់រទាំង ។​ ​កិរិយាវិសេសន៍​ ​ដែល​រាត់រាយ​ច្របូកច្របល់​ឥត​សណ្ដាប់ធ្នាប់​ ​ដាក់​អីវ៉ាន់​ចោល​រផាត់រទាំង​អស់ មិនដឹង​ណា​ជាណា​ទេ ។​...