ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ស្ត្រេតថែមស៍)៖ មេដឹកនាំជប៉ុន ឥណ្ឌា អូស្ត្រាលីនិងសហរដ្ឋអាម៉េរិក កាលពីថ្ងៃអង្គារទី២៤ខែឧសភាបានព្រមានប្រឆាំងការប៉ុនប៉ងធ្វើឱ្យ«ផ្លាស់ប្តូរស្ថានភាពជាក់ស្តែងដោយប្រើកម្លាំង»នៅពេលពួកគេបារម្ភខ្លាចក្រែងចិនវាយចូលលុកលុយកោះតៃវ៉ាន់។ សេចក្តីថ្លែងការណ៍រួមមួយរបស់ប្លុកចតុភាគីក្វាដ(Quad)បានជៀសវាងនិយាយចំឈ្មោះចិនតែតាមពិតពួកគេសម្លឹងទៅរកការកើនឡើងឥទ្ធិពលយោធានិងសកម្មភាពយោធាចិននៅកៀកៗកោះតៃវ៉ាន់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ឯកសារប្រើពាក្យប្រយ័ត្នប្រយែងនេះ ក៏ចង់សំដៅជម្លោះនៅអ៊ុយក្រែន តែមិនបានប្រកាសជំហររួមណាមួយទេអំពីសង្គ្រាមនៅអ៊ុយក្រែនដោយសារឥណ្ឌាមិនព្រមថ្កោលទោសរុស្ស៊ីតាំងពីដើមរៀងមក។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ុយមីអុ គីស៊ីដា បាននិយាយថា«ការប៉ុនប៉ងប្រើកម្លាំងជាឯតោភាគីដើម្បីកែប្រែស្ថានភាពជាក់ស្តែងនឹងមិនអាចអត់ឳនបានទេ»។សេចក្តីថ្លែងការណ៍រួមបាននិយាយថា« យើងប្រឆាំងអំពើបង្ខិតបង្ខំ បង្ករឿងនិងឯតោភាគី...