រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បើកកិច្ចប្រជុំដើម្បីពិនិត្យនិងកែសម្រួលកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
ដោយ:ដេប៉ូ/ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើការកែ សម្រួលកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រម ដើម្បីលើកកម្ពស់សមត្ថភាពគុណភាពនិងប្រសិទ្ធភាពនៃការ បណ្តុះបណ្តាលសិស្សចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ គួរបញ្ជាក់ថាកិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើនៅថ្ងៃទី២៥ និងទី២៦ ខែឧសភាក្នុងគោលបំណងដើម្បីការកែសម្រួលកម្មវិធី សិក្សានេះត្រូវបានរៀបចំឡើងដោយក្រុមការងារចំពោះកិច្ចសិក្សាស្រាវជ្រាវកម្មវិធីសិក្សារបស់សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ...