Day: May 28, 2022

ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២២

ឆ្នាំជូត​   ​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​តែងមាន​ការផ្លាស់ប្តូរ​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​បើ​ពុំនោះ ពេលខ្លះ ផល​ល្អ​សោះ​អាច​ប្រែ​មក​អាក្រក់​វិញ​ផង​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ និង ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​ក៏​តែង​សម្រេច​ជោគជ័យ​ភាគច្រើន​ត្រឡប់មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ...

រដ្ឋាភិបាលចិនកាលពីថ្ងៃសុក្រទី២៧ឧសភាបានចោទប្រកាន់អ្នកការទូតកំពូលអាម៉េរិកថាផ្សព្វផ្សាយព័ត៌មានមិនពិតដោយសារតែហៅចិនថាជា«ការប្រឈមធ្ងន់ធ្ងរបំផុត សំរាប់រយៈពេលវែងចំពោះសណ្តាប់ធ្នាប់អន្តរជាតិ» និងបានផ្តល់ការមន្ទិលអំពីភាពស្មោះត្រង់របស់អាម៉េរិកដែលថាខ្លួនចង់បញ្ជៀសជម្លោះ។

អាជ្ញាធរសមុទ្រចិនបាននិយាយថា ចិនត្រូវធ្វើសមយុទ្ធទ័ពជើងទឹកនៅក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃសៅរ៍ទី២៨ឧសភានៅមួយសប្តាហ៍ក្រោយមហាអំណាចលោកខាង លិចចោទប្រកាន់ចិនថាមានមហិច្ឆតាយោធានៅទូទាំងតំបន់ប៉ាស៊ីហ្វិក។

អក្សរសាស្ត្រ​៖ វារ , សង្អារ , សុលៗ , ស្ករ , ស្រុះ​

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​វារ​ ​កិរិយាសព្ទ​ ​លូន​ដោយ​ប្រវា​ ​កូនតូច​ទើប​ចេះ​វារ​, ស្រមោច​វារ​រសាវ ។​ ​បោះទង​ចេញ ឬ​បោះទង​តោង​ចាប់​ ​ល្ពៅ​វារ​, ត្រឡាច​វារ​ឡើងទ្រើង​, ម្លូរ​វារ​តាម​ជន្លង់...