ថៃបញ្ជូនចេញយន្តហោះប្រយុទ្ធ ក្រោយយន្តហោះមីយ៉ាន់ម៉ាហោះចូលដែនអាកាសខ្លួន
ប្រែសម្រួលៈបំណង(ST)៖ ថៃកាលពីថ្ងៃព្រហស្បតិ៍ទី៣០មិថុនាបានបញ្ជូនចេញយន្តហោះប្រយុទ្ធទៅក្បែរព្រំដែនជាប់មីយ៉ាន់ម៉ានិងបានបញ្ជាទៅអនុព័ន្ធយោធារបស់ខ្លួនអោយចេញការព្រមានមួយទៅកាន់រដ្ឋាភិបាលយោធាអំពីអ្វីដែលខ្លួនហៅថា ការរំលោភដែនអាកាសក្នុងអំឡុងប្រតិបត្តិការប្រយុទ្ធមួយ។ យន្តហោះប្រយុទ្ធធុន F-16ចំនួនពីរគ្រឿងត្រូវបានបញ្ជូនចេញនៅពេលរ៉ាដាមួយចាប់បានរូបភាពយន្តហោះមួយនៅក្នុងដែនអាកាសថៃជាប់នឹងព្រំដែននមីយ៉ាន់ម៉ាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នេះបើតាមអ្នកនាំពាក្យកងទ័ពអាកាសលោកឧត្តមសេនីយ៍ ប្រាផាត សុនចាយឌី(Prapat Sonjaidee )។លោកថា«យន្តហោះមកពីភាគីមិនស្គាល់បានរំលោភចូលខាងព្រំដែនថៃននៅលើស្រុកផប់ ប្រា(Phop Phra)ក្នុងខេត្តតាក(Tak)ខណៈដែលវាវាយប្រហារលើក្រុមជនជាតិភាគតិចប្រដាប់អាវុធមួយនៅតាមព្រំដែន»។ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា មិនអាចសុំការបញ្ជាក់បានភ្លាមៗទេចំពោះការអះអាងរបស់កងទ័ពអាកាសថៃនេះ។ សូមបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានបង្កើនប្រតិបត្តិការប្រឆាំងនឹងកងទ័ពមកពីក្រុមជនជាតិភាគតិចជាច្រើនចាប់តាំងពីខ្លួនធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលមួយកាលពីឆ្នាំមុន...