Day: June 10, 2022

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើឲ្យនាយឧត្តមសេនីយ៍ មីង អោងឡាំ ពិចារណាឡើងវិញចំពោះការអនុវត្តទោសប្រហារជីវិតលើក្រុមអ្នកប្រឆាំង

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២នេះបានផ្ញើសារលិខិត មួយច្បាប់ជូននាយឧត្តមសេនីយ៍ មីង អោងឡាំ ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ាដោយស្នើឱ្យពិចារណាឡើងវិញចំពោះការអនុវត្តទោ សប្រហារជីវិតលើក្រុមអ្នកប្រឆាំង ។ នៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«ការផ្តន្ទាទោសនិងផែនការប្រហារជីវិតលើបុគ្គលមួយចំនួនដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋ...

ប្ដី​បាញ់សម្លាប់​ប្រពន្ធ ព្រោះ​ភ្លើង​ប្រច័ណ្ឌ​

ដោយៈ ចាន់តូ / ភ្នំពេញៈ បុរស​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ថា ជាម​ន្ដ្រី​យោធា បាន​យក​កាំភ្លើង បាញ់ប្រហារ​ប្រពន្ធ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម នៅ​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ នេះ...

រុស្ស៊ី​និង​ចិនសម្ពោធដាក់អោយដំណើរការស្ពាន​ជា​ផ្លូវ​ដំបូង​

​ប្រែ​សម្រួលៈ​បំណង​(ST)៖ រុស្ស៊ី​និង​ចិន​កាលពី​ថ្ងៃ​សុក្រ​បាន​បាន​បញ្ចេញ​ស្ពាន​ផ្លូវ​លើកដំបូង​រវាង​ប្រទេស​ទាំង​ពីរ នៅពេល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​សម្លឹង​មក​កាន់​អាស៊ី​ចំ​ពេល​ខ្លួន​ប្រឈម​មុខ​ជាមួយ​លោក​​ខាងលិច​រឿង​សង្គ្រាម​អ៊ុ​យក្រែន​។​ ​ស្ពាន​ប្រវែង​មួយ​គីឡូម៉ែត្រ​នេះ​លាតសន្ធឹង​លើ​ទន្លេ​អា​មៀរ​(Amur)​ដែល​ភ្ជាប់​ទីក្រុង​ប្លា​ហ្គោ​វេសសេន​(Blagoveshchensk)​នៅ​ភាគ​ខាងកើត​របស់​រុស្ស៊ូ​ជាមួយ​ទីក្រុង​ហ៊ី​ហ៊ី​(Heihe)​នៅ​ចិន​ភាគ​​ខាងជើង​។​ ​សំណង់​ស្ពាន​នេះ​ត្រូវបាន​បញ្ចប់​តាំង​ពី​ពីរ​ឆ្នាំមុន តែ​ការសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ត្រូវ​បាន​ពន្យារពេល​ដោយ​សារ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​ ​ក្នុង​ពិធី​សម្ពោធ​នៅ​ទីក្រុង​ប្លា​ហ្គោ​វេសសេន​កាលពី​ថ្ងៃ​សុក្រ ស្ពាន​នេះ​បាន​បើក​អោយធ្វើ​ចរាចរណ៍​សំរាប់យាន​ដឹក​ទំនិញ​ដោយ​រថយន្ត​ទី​មួយ​ត្រូវបាន​ស្វាគមន៍​ដោយ​ការបាញ់​កាំជ្រួច​ផ្កា​អបអរ​។​ជាមួយនឹងផ្លូវ​ធ្វើច​រា​​ចរណ៍​ពីរ ស្ពាន​នេះ​មាន​តំលៃ​សាងសង់​អស់​១៩​ពាន់​លាន​រូបល៍​(៣៣០​លាន​ដុល្លារ​)​។​ ​ធ្លាប់​ជា​គូសត្រូវ​សង្គ្រាមត្រជាក់ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ និង​ប៉េកាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​បង្កើន​កិច្ចសហការ​នយោបាយ​និង​ការទូត ជំរុញ​ដោយ​ចេតនា​ចង់​បង្កើត​តុល្យភាព​ទល់នឹង​ឧត្តមភាព​​សកល​របស់​អាម៉េរិក​។​ ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ព្រំដែន​ប្រវែង​ប្រមាណ​៤.២៥០​គីឡូម៉ែត្រ​ជាមួយគ្នា...

ព័ត៌មានបឋម៖បុរសម្នាក់ជាមន្ដ្រីយោធា បានយកកាំភ្លើង បាញ់ទៅលើប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុនៃការបាញ់ប្រហារផ្តើមចេញពីភ្លើងប្រច័ណ្ឌ។ ក្រោយធ្វើសកម្មភាពខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល៕

ព័ត៌មានបឋម៖បុរសម្នាក់ជាមន្ដ្រីយោធា បានយកកាំភ្លើង បាញ់ទៅលើប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុនៃការបាញ់ប្រហារផ្តើមចេញពីភ្លើងប្រច័ណ្ឌ។ ក្រោយធ្វើសកម្មភាពខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល៕

រដ្ឋាភិបាលអង់គ្លេសនិយាយថា រុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះ«សវនាការដ៏អាម៉ាស់»លើជនជាតិអង់គ្លេសពីរនាក់ដែលបានចូលរួមប្រយុទ្ធជាមួយយុទ្ធជនអ៊ុយក្រែនប្រឆាំងនឹងទាហានរុស្ស៊ីតែត្រូវកង កម្លាំងរុស្ស៊ីចាប់ខ្លួនបាន។ ទាហានអង់គ្លេសពីរនាក់និងម៉ារ៉ុកម្នាក់ត្រូវតុលាការក្នុងតំបន់បំបែកខ្លួននៅអ៊ុយក្រែនខាងកើតកាត់ទោសប្រហារជីវិតកាលពីថ្ងៃ៩មិថុនា។

​វ៉ាក់សាំង Pfizer របស់​អាមេរិក ត្រូវ​ប្រើ​ក្នុង​យុទ្ធនាការ ចាក់​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ នៅ​ខេត្តបន្ទាយមានជ័យ​

​ដោយៈ ប​.​ជ៍យ / បន្ទាយ​មាន​ជ័​យៈ វ៉ាក់សាំង ភី​វ៉ា​យ​ហ្សឺ​រ ( Pfizer ) របស់​អាមេរិក ត្រូវបាន​ប្រើ ក្នុង​យុទ្ធនា​ការចាក់​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៥ ដែលជា​ដូ​ស​ជំរុញ នៅ​ខេត្តបន្ទាយមានជ័យ...

កងកម្លាំង​អ៊ុ​យក្រែន “​កំពុង​តស៊ូ​ទប់ទល់​” ក្នុង​សមរភូមិ​សំខាន់ៗ​នៅ​តំបន់​ដុន​បា​ស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា កងកម្លាំង​អ៊ុ​យក្រែន “​កំពុង​តស៊ូ​ទប់ទល់​” នៅ​ចំណុចកណ្តាល​នៃ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍ភា​គខាង​កើត​ជា​កន្លែង​​ដែល​ការប្រយុទ្ធ​គ្នា​តាម​ដងផ្លូវ​ដ៏​ខ្លាំងក្លា​ជាមួយ​កងទ័ព​រុស្ស៊ី​អាច​នឹង​កំណត់​ជោគវាសនា​នៃ​តំបន់​ដុន​បាស​។​ ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​ប្រមូលផ្តុំ​កម្លាំង​ប្រយុទ្ធ​របស់ខ្លួន​មកលើ​ទីក្រុង​ឧស្សាហកម្ម​នេះ ដែល​ឥឡូវ​រុស្ស៊ី​បាន​គ្រប់គ្រង​ផ្នែក​ភាគច្រើន​ស្រប​ពេល​អភិបាល​តំបន់​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មិថុនា​​ថា កងកម្លាំង​រុស្ស៊ី​បាន​បំផ្លាញ​សង្វៀន​កីឡា​ដ៏​សំខាន់​មួយ​។​...

ប្រធានាធិបតី​ស៊ី​គាំទ្រ​គោលនយោបាយ​កូវី​ដ​សូន្យ ខណៈ​ទីក្រុង​សៀង​ហៃ​ពង្រីក​ការ​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​ស៊ី ជីន​ភីង​បាន​និយាយថា ចិន​ត្រូវ​តែ​ប្រកាន់ខ្ជាប់ “​ឥត​ងាករេ​” ចំពោះ​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ​របស់ខ្លួន ខណៈ​ជាង​ពាក់កណ្តាល​នៃ​អ្នកស្រុក ២៥ លាន​នាក់​នៃ​ទីក្រុង​សៀង​ហៃ​ដែល​នឿយហត់​នឹង​ការបិទ​ខ្ទប់ ត្រៀម​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​សម្រាប់​ការ​ធ្វើតេស្តិ៍​នៅ​ចុង​សប្តាហ៍​។​ ​ចិន​គឺ​ជា​សេដ្ឋកិច្ច​ដ៏​សំខាន់​ចុងក្រោយ​ដែល​នៅតែ​បន្ត​គោលនយោបាយ​លុបបំបាត់​ការ​ផ្ទុះឡើង​នៃ​មេរោគ​ទាំងស្រុង...

ម្តាយ​ឃោរឃៅ​ជនជាតិ​ឥណ្ឌា​ចង​កូនស្រី​អាយុ​៥​ឆ្នាំ​ទុកចោល​លើ​ដំបូល​ផ្ទះ​ក្រោម​កម្តៅថ្ងៃ​៤៣​អង្សា​សេ ព្រោះ​កូន​មិន​ធ្វើ​លំ​ហាត់​កិច្ចការ​ផ្ទះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ម្តាយ​ឃោរឃៅ​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ចង​កូនស្រី​អាយុ​៥​ឆ្នាំ​របស់​ខ្លួន ហើយ​ទុក​នាង​នៅលើ​ដំបូល​ផ្ទះ​ឱ្យ​ខ្លោច​ក្រោម​កម្តៅថ្ងៃ​ស្ទើរ​ឆេះ​នៅក្នុង​ទីក្រុង​ដេល្លី សម្រាប់​ជា​ការដាក់ទណ្ឌកម្ម​ចំពោះ​ការ​មិន​ធ្វើ​លំ​ហាត់​កិច្ចការ​ផ្ទះ​របស់​នាង​។​ ​វីដេអូ​ដ៏​គួរ​ឱ្យ​រំខាន​អារម្មណ៍​មួយ​នេះ​បាន​បង្ហាញ​ក្មេង​ស្រី​រូប​នេះ​ធាក់​ចុះឡើង​និង​ស្រែកយំ ខណៈ​នាង​ព្យាយាម​រំដោះខ្លួន ក្នុងពេល​ដែល​ព្រះអាទិត្យ​ដ៏​ក្តៅគគុក ៤៣ អង្សា​សេ​នៃ​រដ្ឋធានី​ដេល្លី​របស់​ឥណ្ឌា បាន​វាយប្រហារ​មកលើ​នាង​។​ ​អ្នកជិតខាង​ម្នាក់​បាន​ថត​វីដេអូ​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង​ដេល្លី​ក្នុង​សង្កាត់​ខា​ជើ​រី​ខាស់...

ផ្លូវ​ក្រាល​កៅស៊ូ ជាច្រើន​ខ្សែ ក្នុង​ក្រុង​សំរោង បន្ត​រង​ការខូចខាត កាន់តែខ្លាំង​

​ដោយៈ ប​.​ជ័យ / ឧ​ត្ត​រ​មាន​ជ័​យៈ ប្រជាពលរដ្ឋ រស់នៅក្នុង​សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានស្នើ​ឲ្យ​អាជ្ញាធរ ក្រុង ខេត្ត និង​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សាធារណការ​ខេត្ត ជួយ​ជួសជុល​កែលម្អ ផ្លូវលំ​ក្រាល​កៅស៊ូ...