Day: June 12, 2022

ចៀម​រាប់ពាន់​ក្បាល​ងាប់​ដោយសារ​លិច​កប៉ាល់​ស៊ូដង់​មួយ​

​ប្រែ​សម្រួលៈ​បំណង​(ST)៖ កប៉ាល់​មួយ​ដាក់​សត្វ​ចៀម​រាប់​ពាន់​ក្បាល បាន​លិច​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មិថុនា នៅ​ឯនាយ​ឆ្នេរសមុទ្រ​ក្រហម​របស់​ស៊ូដង់ ដោយ​បាន​សម្លាប់​សត្វ​ចៀម​មួយ​កប៉ាល់​ពេញ​នេះ​តែ​​សមាជិក​នាវិក​នៅ​មាន​ជីវិត​ទាំងអស់។​ ​កប៉ាល់​ដឹក​សត្វ​នេះ​បាន​កំពុង​ធ្វើដំណើរ​ចេញពី​កំពង់ផែ​ស៊ូ​អា​គីន​(Suakin)​របស់​ស៊ូដង់ ទៅកាន់​អា​រ៉ាប៊ីសាអូឌីត នៅពេល​វា​ជួប​បញ្ហា​នៅក្នុង​សមុទ្រ​ក្រហម ហើយ​មន្ត្រី​កំពង់ផែ​ម្នាក់​បាន​និយាយថា​នាវាដែលលិច​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ដឹក​ចៀម​១៥.៨០០​ក្បាល ដែល​ហួស​ចំណុះ​របស់​នាវា​នេះ​​។​ ​មន្ត្រី​ម្នាក់​ទៀត​បាន​និយាយថា សមាជិក​នាវិក​ទាំងអស់​នៃ​កប៉ាល់​នេះ​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​និង​បរិស្ថាន​នៅក្រោយ​ការ​លិច​កប៉ាល់​នេះ​។​ ​កាលពី​ខែ​មុន អគ្គិភ័យ​ដ៏​ធំ​រាប់​ម៉ោង​នៅ​តំបន់​កំពង់ផែ​ស៊ូ​អា​គីន​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​។​...

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើ ញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ ពាន់នាក់បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ជ្រោយចង្វារ ។ យោងតាមរបាយការណ៍របស់ក្រសួងមុខងារសាធារណៈបានឱ្យដឹងថាសិស្សសាលាភូមិន្ទរដ្ឋបាលដែលបានបញ្ចប់ការសិក្សារួមមាន៖ សិស្សកម្មសិក្សាការីនិងសិក្ខាកាមសរុ ប២,៣៨៨នាក់ ។ សិស្សកម្មសិក្សាការី...

រួមភេទ​គ្នាឯង​សោះ ឆ្លង​រោគ​បែរ​ជា​ទារ​សំណង​រាប់លាន​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់​រង

​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​) ៖ ស្ត្រី​អាម៉េរិក​ម្នាក់​ដែល​បាន​ឆ្លង​កាមរោគ​ពី​ដៃគូ​ក្នុងអំឡុងពេល​រួមភេទ​នៅក្នុង​រថយន្ត​របស់​គាត់ ត្រូវបាន​ប្រគល់​សំណង​ជំងឺ​ចិត្ត​៥,២​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ធានា​​រ៉ាប់រង​រថយន្ត​មួយ​។​ ​ស្ត្រី​រស់នៅ​រដ្ឋ​មីសួរ​រី​បាន​អះអាងថា ដៃគូ​នា​បាន​ចម្លង​កាមរោគ​មក​នាង​ដោយ​ធ្វេសប្រហែស និង​ថា​គោលនយោបាយ​ធានារ៉ាប់រង​ធានា​សង​សំរាប់​ការរង​របួស​និង​ខាតបង់​។​នាង​បាន​ទាមទារ​ប្រាក់​សំណង​៩,៩​លាន​ដុល្លារ មុន​ពេល​មជ្ឈត្តករម្នា​ក់​កំណត់​ប្រាក់សំ​ណងត្រឹម​៥,២​លាន​ដុល្លារ​ចំពោះ​«​របួស​និង​ការខូចខាត​»​របស់​នាង​។​ ​មជ្ឈត្តក​រ បាន​រកឃើញថា «​អ្នកទទួលបាន​ការធានា​រ៉ាប់​គួរ​បញ្ចេញ​ប្រាប់​ដៃគូ​អំពី​ជំងឺ​កាមរោគ​របស់​ខ្លួន​មុន​រួមភេទ តែ​គាត់​មិនបាន​ធ្វើ​ដូច្នេះ​ទេ​»​។​ ​ដំបូង​ក្រុមហ៊ុន​ធានារ៉ាប់រង​GEICO​បាន​ច្រានចោល​សំណើសុំ​សំណង​ពី​ស្ត្រី​នេះ​និង​កាលពី​ឆ្នាំមុន​បាន​ប្តឹង​ប្រឆាំង​ការសំរេច​ផ្តល់​សំណង​ចេញ​ដោយ​តុលាការ​ជាន់​ទាប​មួយ តែ​តុលាការ​ឧទ្ធរណ៍​រដ្ឋ​មីសួរ​រី នៅ​​សប្តាហ៍​នេះ​នៅ​តែ​រក្សា​ការសំរេចចិត្ត​ផ្តល់​សំណង​។​...

ចាប់ខ្លួន​អតីត​ស្នងការរង​នគរបាល​ខេត្តកណ្តាល​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: អតីត​ស្នងការរង​នគរបាល​ខេត្តកណ្តាល​លោក ស្រេង សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ ក្រោម​ការចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​៣០...

ស្រ្តីអាម៉េរិកម្នាក់ដែលបានឆ្លងកាមរោគពីដៃគូក្នុងអំឡុងពេលរួមភេទនៅក្នុងរថយន្តរបស់គាត់ ត្រូវបានប្រគល់សំណងជំងឺចិត្តឬប្រាក់ធានារ៉ាប់រង៥,២លានដុល្លារ ពីក្រុមហ៊ុនធានារ៉ាប់រងរថយន្តមួយ។

អភិបាលខណ្ឌ​កំបូល ចុះ​ពិនិត្យ វឌ្ឍនៈភាព​ការងារ​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​នៅ​ភូមិ​ដូន​កុក​

​ដោយ​: រ៉ា​ម៉ន​/​ភ្នំពេញ​: បន្ទាប់ពី​ការបោះឆ្នោត​ក្រុម​ប្រឹក​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បានបញ្ចប់​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួមជាមួយ​លោក មឿ​ន អួន ចៅសង្កាត់​បឹង​ធំ...

តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ជួប​និង​ថ្លែងអំណរគុណ​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​

ដោយៈ វ៉ៃ​កូ​/​ស្វាយរៀងៈ លោក​ជ័យ សុន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង លោក វណ្ណ សុ​មុន្នី អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រៃ​អ​ង្គុ​ញ នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ បាន​ចុះ​ជួប​និង​បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា...

ក្រុមគ្រូពេទ្យ​ស្ម័​គ្គ​ចិត្ត​អាមេរិក​បើក​យុទ្ធនា​ការចែក​ជើង​និង​ដៃ​សិប្បនិម្មិត​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​ជនពិការ​តាមរយៈ​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​

​ដោយ​: សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​នេះ នៅ​ការិយាល័យ​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ បើក​យុទ្ធនា​ការចែក​ជើង និង​ដៃ​សិប្បនិម្មិត ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​ជនពិការ ដែល​ឧ​បត្ដ​ម​ដោយ​ក្រុមគ្រូពេទ្យ​ស្ម័​គ្គ​ចិត្ត​អាមេរិក តាមរយៈ​លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះវិហារ​។​ ​ការចែក​ជើង...

ម៉ូតូ​រ៉ឺម៉ក​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ស្លាប់​ម្នាក់ និង​របួស​បីនាក់​

​ដោយៈ គង់​ហេង​/ ត្បូងឃ្មុំៈ ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​បើកបរ​ដោយ​ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​ម្នាក់ បាន​ជ្រុល​ចង្កូត​ទៅបុក ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង​របួស​ចំនួន បី នាក់ នៅលើ​ផ្លូវជាតិ​លេខ​៧២ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង...

នាយករដ្ឋមន្ត្រី ៖ ស្រីលង្កា​អាច​ទិញ​ប្រេង​ពី​រុស្ស៊ី ចំ​ពេល​ប្រទេស​ជួប​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាយករដ្ឋមន្ត្រី​ទើប​បាន​ការ​តែងតាំង​ថ្មី​បាន​និយាយថា ស្រីលង្កា​អាច​ត្រូវ​បង្ខំចិត្ត​អោយ​ទិញ​ប្រេង​មកពី​រុស្ស៊ី ខណៈ​ប្រទេស​លោក​ស្វះស្វែង​រក​ប្រេងឥន្ធនៈ​ជាខ្លាំង ចំពេល​​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​ជួប​។​ ​លោក​រ៉ានី​ល វិក​ក្រេមេ​ស៊ីង​ហ្គេ​(Ranil Wickremesinghe)​បាន​និយាយថា លោក​នឹង​ស្វែងរក​ប្រភព​ដទៃទៀត តែ​បើកចំហ​សំរាប់​លទ្ធភាព​ទិញ​ប្រេង​រុស្ស៊ី ទោះ​ជា​បណ្តា​ប្រទេស​លោកខាងលិច​កាត់​​ផ្តាច់ការ​នាំចូល​ប្រេង​រុស្ស៊ី​ដោយសារ​សង្គ្រាម​អ៊ុយ​ក្រែន​ក្តី​។​ ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​AP​កាលពី​ថ្ងៃ​សៅរ៍ លោក វិក​ក្រេមេ​ស៊ីង​ហ្គេ ក៏​បាន​បង្ហាញថា​លោក​មាន​បំណង​ទទួលយក​ជំនួយ​ហិរញ្ញវត្ថុ​ច្រើន​ទៀត​ពី​ចិន...