Day: June 14, 2022

អង្គការសហប្រជាជាតិ​អំពាវនាវ​អោយ​របប​យោធា​មី​យ៉ាន់​ម៉ា​បញ្ឈប់​ការប្រហារជីវិត​

​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ ប្រមុខ​សិទ្ធិមនុស្សរបស់អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​មិថុនា​បាន​និយាយថា របប​យោធា​មី​យ៉ាន់​ម៉ា ទំនង​ជា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​​មនុស្សជាតិ និង​បាន​ទទូច​អោយ​អាជ្ញាធរ​បញ្ឈប់​ការ​ប្រហារ​ជីវិត​ដែល​គ្រោង​ធ្វើ​លើ​សកម្មជន​ប្រជាធិបតេយ្យ​ម្នាក់​និង​អតីត​អ្នកនយោបាយ​ម្នាក់​។​ ​សូមបញ្ជាក់​ថា យោធា​មី​យ៉ាន់​ម៉ា បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារ​កាលពី​ថ្ងៃ០​១​កុម្ភៈ​ដោយ​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​មួ​យ​និង​ចាប់ខ្លួន​មេដឹកនាំ​តាម​ព្រឹត្តន័​យរបស់​វា គឺ​លោកស្រី​​អ៊ុង សាន ស៊ូ​ជី ។​របប​យោធា​ចាប់តាំងពី​ពេលនោះ​មក​បាន​ធ្វើ​ការបង្ក្រាប​ដ៏​បង្ហូរឈាម​លើ​ជន​ប្រឆាំង​។​ ​ស្នងការ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​លោកស្រី​មី​សែ​ល បា​សេលេត​(Michelle Bachelet)​បាន​ព្រមាន​ថា...

នាយករដ្ឋមន្ត្រី​កាណាដា​ឆ្លងកូវី​ដ​១៩​ជា​លើក​ទី​ពីរ​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ នាយករដ្ឋមន្ត្រី​កាណាដា​លោក​ចា​ស្ទីន ទ្រុយ​ដូ បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​មិន​ដល់​ប្រាំ​ខែ​ផង តែ​លោក​មាន​​អារម្មណ៍​ល្អ​និង​កំពុង​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​។​ ​មេដឹកនាំ​កាណាដា​រូបនេះ​បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ថា «​ខ្ញុំ​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។​ខ្ញុំ​ធ្វើ​តាម​ការណែនាំ​សុខភាព​សាធារណៈ និង​កំពុង​ដាក់​ខ្លួន​នៅ​​ដាច់​ពី​គេ​។​ខ្ញុំ​មាន​អារម្មណ៍ល្អ​ទេ​»​។​ ​លោក​ទ្រុយ​ដូ​ដែល​បាន​ទទួល​វ៉ាក់សាំង​បីដូស​រួចហើយ​បាន​តេ​ស្តិ៍វិជ្ជមា​ន​វីរុស​កូរ៉ូណា​កាលពី​ចុង​ខែ​មករា​។​លោក​បាន​ប្រើ​ការឆ្លង​រោគ​ចុងក្រោយ​នេះ​ជា​ឳ​កាស​ជំរុញ​ការចាក់​វ៉ាក់សាំង​កូវី​ដ ដោយ​ថា​ការឆ្លង​​តែ​មិន​ចេញ​រោគសញ្ញា​របស់​លោក​មក​ពី​លោកបាន​ចាក់​វ៉ាក់សាំង​។​ ​លោក​ថា «​បើ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ឬ​ចាក់ដូស​ជំរុញ ចូរ​ទៅ​ចាក់​។​សូម​ការពារ​ប្រព័ន្ធ​សុខាភិបាល​របស់​យើង ការពារផង​គ្នា​និង​​ការពារ​ខ្លួន​យើង​»​។​ ​កាលពី​ខែ​មករា...

​អូស្ត្រាលី បង្ហាញ​សុ​ឆន្ទៈ បន្ត​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា លើ​វិស័យ​រក្សា​សន្តិភាព​

​ដោយៈ យោធិន / ភ្នំពេញៈ លោកស្រី ខេ​ធី​រី​ន ខេ​ម​ប៊​ល (Kathryn Campbell) រដ្ឋលេខាធិការ ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី បាន​ថ្លែង​កោតសរសើរ​កម្ពុជា ដែល​បាន​បន្ត​នូវ​ការងារ លើ​វិស័យ​រក្សា​សន្តិភាព...

វេទិកា​ថ្នាក់រៀន​ស្ដីអំពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ចុង​សប្ដាហ៍​នៅ​អន្លង់វែង​

ដោយៈសួត វិចិត្រ /ភ្នំពេញ៖នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​វេទិកា​ថ្នាក់រៀន​ស្ដីអំពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ទៅកាន់​សិស្សានុសិស្ស​ចូលរួម​ចំនួន​១៥​នាក់​មកពី​វិទ្យាល័យ​តេ​ជោ ហ៊ុន សែន ត្រពាំង​តាវ ស្រុក​អន្លង់វែង​។...

វេទិកា​ថ្នាក់រៀន​ចុង​សប្តាហ៍​ជាមួយ​សិស្សានុសិស្ស​មកពី​វិទ្យាល័យ ហ៊ុន សែន អង្គ​រស​ស្តីពី សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឃោរឃៅ​

​ដោយ​៖ ថុ​ន ស្រី​ពេជ្រ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​/ភ្នំពេញ៖​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​បានរៀបចំ​វេទិកា​ថ្នាក់រៀន​លើក​ទី​៨៤ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​។ កម្មវិធី​នេះបាន​ប្រព្រឹត្តទៅ​នៅក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តព្រៃវែង ដែលមាន​ទីតាំង​ស្ថិតក្នុង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង​។ សិស្សានុសិស្ស​ថ្នាក់​ទី​១២ ចំនួន​៤៨​នាក់​(​ស្រី​៣៧​នាក់​) បាន​ចូលរួម​នៅក្នុង​វេទិកា​ថ្នាក់រៀន​នេះ ក្រោម​ការដឹកនាំ​ពី​គ្រូ​ប្រវត្តិវិទ្យា​នៃ​វិទ្យាល័យ​ហ៊ុនសែន​អង្គ​រស​។ លោក ផេង...

សម្តេចតេជោហ៊ុនសែនអនុញ្ញាតឲ្យក្រុមមេធាវីបារាំងដែលជាមេធាវីតំណាងរបស់សម្តេចនិងលោកឌីវិជ្ជាចូលជួបសវនាការ,ករណីប្តឹងទណ្ឌិតសមរង្ស៊ីទៅតុលាការទីក្រុងប៉ារីសពីបទបរិហារកេរ្តិ៍

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតដល់ក្រុមមេធាវីជនជាតិបារាំងចំនួន៤ រូបដែលជាមេធាវីតំណាងរបស់សម្តេចតេជោនិងលោក ឌី វិជ្ជា ជាដើមបណ្តឹងប្តឹងទណ្ឌិត សម រង្ស៉ី ពីបទបរិហារកេរ្តិ៍នៅតុលាការទីក្រុង ប៉ា រីសប្រទេសបារាំងបានជួបធ្វើ សវនាការនៅភូមិគ្រឹះរបស់សម្តេចនាទីក្រុងតាខ្មៅ...

បុ​គ្ក​លិ​ក​អង្គការ WWF ម្នាក់​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយៈ សុខុម / មណ្ឌលគិរី​: បុរស​ម្នាក់ ជា​បុគ្គលិក​អង្គការ WWF បាត់បង់​ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត តាម​បណ្តោយ​ផ្លូវជាតិ លេខ​៧៦ នៅវេលា​ម៉ោងជាង ១០...

​រដ្ឋបាល​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ នៅក្នុង​តំបន់​ស្ទឹង​ម្រាក ដើម្បី​ឲ្យ​ក្លាយទៅជា តំបន់​ទេសចរណ៍​

​ដោយ​: ភ្នំ​សន្ទុក / កំពង់ធំៈ លោក គង់ គេង អភិបាលរង​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ដឹកនាំ​ក្រុម ការងារ​របស់​គណៈបញ្ជាកា​រ ឯកភាព​ស្រុក ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ឱ្យមាន​របៀបរៀបរយ ជូន​អាជីវករ​លក់ដូរ នៅក្នុង​តំបន់​ស្ទឹង​ម្រាក...

​នាំយក​អំណោយ​របស់​មេ​បញ្ជាការ កងទ័ពជើងគោក ជូន​ដល់​ស្ដ្រី​មេម៉ាយ​ដែល​ត្រូវ​អគ្គិភ័យ ឆេះ​ផ្ទះ​អស់ទាំង​ស្រុង ក្នុងស្រុក​រលាប្អៀរ​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​មនុស្សធម៌ នាំយក​អង្ករ​ចំនួន ១២៥...