Day: June 16, 2022

អ៊ុយ​ក្រែន​មិន​អើពើ​នឹងឳ​សានវាទ​អោយ​ខ្លួន​ចុះ​ចាញ់នៅ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​សខ៍

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​អ៊ុយ​ក្រែន​មិន​អើពើ​នឹងឳ​សានវាទ​អោយ​កងកម្លាំង​ខ្លួន​នៅ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស​ខ៍​(Sievierodonetsk)​ចុះចាញ់​ន​នៅ​ថ្ងៃ​ពុធ​ទី​១៥​មិ​ថុ​​នា នៅពេល​សហរដ្ឋ​អាម៉េរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​សំរាប់​រដ្ឋាភិបាល​ទីក្រុង​​គៀវ ដែល​បាន​ព្រមាន​ថា​ការបញ្ជូន​សព្វាវុធ​មកអោយ​ខ្លួន​មាន​ភាពយឺតយ៉ាវ​។​ ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស​ខ៍ ដែល​ឥឡូវ​ត្រូវ​បំផ្លាញ​ភាគច្រើន​បាន​ក្លាយជា​ចំណុចផ្តុំ​នៃ​សង្គ្រាម​តំបន់​ដុនបាស់​។​រុស្ស៊ី​បាន​ប្រាប់​កងកម្លាំង​អ៊ុយ​ក្រែន​នៅក្នុង​រោងចក្រ​គី​មីមួ​យ​នៅ​ទី​​នោះ​អោយ​ទម្លាក់អាវុធ​ចុះចាញ់​ចាប់ពី​ថ្ងៃ​ពុធ​ទី​១៥​មិថុនា​នៅពេល​ខ្លួន​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​អ៊ុយ​ក្រែន​ខាងកើត​។​ ​អ៊ុយ​ក្រែន​និយាយថា មាន​ជន​ស៊ីវិល​ជាង​៥០០​នាក់ រួម​មាន​កុមារ​ជាង​៤០​នាក់​នៅ​ជាមួយ​ពួក​ទាហាន​នៅក្នុង​រោងចក្រ​គីមីអា​ហ្សុត​(Azot)​ក្រោយ​ស្ថិតក្រោម​ការបាញ់​​ផ្លោង​របស់​រុស្ស៊ី​អស់​រាប់​សប្តាហ៍​។​ ​ពួក​ផ្តាច់ខ្លួន​នៅក្នុង​តំបន់​នេះ​បាន​និយាយថា ជន​ស៊ីវិល​ដល់​ទៅ​១.២០០​ន​នាក់​អាច​នៅ​ក្នុង​រោងចក្រ​នេះ​។​ ​អភិបាលក្រុង​ស៊ី​វី​រ៉ូ​ដូណិត​សខ៍បា​ននិយាយថា កងកម្លាំង​រុស្ស៊ី​បាន​ព្យាយាម​សំរុកចូល​ពី​ច្រើន​ទិស តែ​យុទ្ធជន​អ៊ុយ​ក្រែន​ការពា​រវា និង​មិន​អាច​កាត់ផ្តាច់​ទាំងស្រុង​បាន​ទេ ទោះ​​ជា​ស្ពាន​ទាំងអស់​របស់​ទីក្រុង​ត្រូវ​បំផ្លាញ​។​...

មនុស្សរាប់ពាន់នាក់បានដើរដង្ហែនៅទីក្រុងដាក្ការបស់បង់ក្លាដែសកាលពីថ្ងៃព្រហស្បតិ៍ដើម្បីទាមទារអោយរដ្ឋាភិបាលបង់ក្លាដែសនិងងឥណ្ឌាថ្កោលទោសជាផ្លូវការ សម្តីរបស់មន្រ្តីឥណ្ឌាពីរនាក់ដែលពួកគេគិតថាជាការប្រមាថព្យាការីមូហាម៉ាតរបស់សាសនាអ៊ីស្លាម។

WHO:ចំនួនអ្នកជំងឺកូវីដ១៩ស្លាប់បានកើនឡើងជាលើកដំបូង ដោយបញ្ចប់ការធ្លាក់ចុះអស់ប្រាំសប្តាហ៍។ចំនួនស្លាប់ដោយកូវីដ១៩នៅទូទាំងពិភពលោកកើនឡើង៤ភាគ រយកាលពីសប្តាហ៍មុនគឺចំនួន៨.៧០០នាក់ក្នុងនេះអាម៉េរិកកើន២១ភាគរយ។ទោះជាស្លាប់កើនឡើងតែចំនួនឆ្លងនៅទូទាំងពិភពលោកបានធ្លាក់ចុះមកនៅប្រមា៣,២ លាននាក់កាលពីសប្តាហ៍មុន។

ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែល ម៉ាក្រុងបានជួបប្រធានាធិបតីអ៊ុយក្រែននៅទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍។ វាជាលើកដំបូងដែលមេដឹកនាំទាំងពីរជួប ទល់មុខគ្នាដោយផ្ទាល់ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ។

រដ្ឋមន្ត្រី​ព័ត៌មាន​កម្ពុជា​ចោទសួរ​លោក​ច្រមុះ​ស្រួច អង្គការ​ច្រមុះ​ស្រួច និង អង្គការ​ស៊ីលុយ​ពី​ច្រមុះ​ស្រួច ដែល​ស្រែក​ខ្ទរខ្ទារ​ពី​រឿង​«​សេរីភាព​នៃ​ការបញ្ចេញមតិ​»

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា​បានដាក់​ឆ្កឹះ​មកវិញ​នូវ​សំណួរ​របស់លោក​ ​កាលពី​៩០​ថ្ងៃមុន​ដែល​បាន​ចោទ​លោក​ច្រមុះ​ស្រួច អង្គការ​ច្រមុះ​ស្រួច និង អង្គការ​ស៊ីលុយ​ពី​ច្រមុះ​ស្រួច ដែល​ស្រែក​ខ្ទរខ្ទារ​ពី​រឿង​«​សេរីភាព​នៃ​ការបញ្ចេញមតិ​»​ខណៈដែល​ពួកគេ​បាន​បិទ​ខ្ទប់​បណ្តាញសារព័ត៌មាន​មួយ​ ​ចំនួន​ដែល​ផ្សាយ​ពី​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ពេលនេះ​មក​ស្រែក​ពី​សេរីភាព​នៃ​ការ​ ​បញ្ចេញមតិ​នៅ​ប្រទេស​កម្ពុជា​។​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន (រូបថតឯកសារ) ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នៅ​ថ្ងៃទី...

ក្រសួងពាណិជ្ជកម្ម​បើក​សិក្ខាសាលា​ស្តីពី “​ការផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី​២០២០-២០២៥” នៅ​បាត់ដំបង និង សៀមរាប​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​អចិន្ត្រៃយ៍​នៃ​ក្រុមការងារ​អន្តរ​ស្ថាប័ន សម្រាប់​ពិនិត្យ តាមដាន វាយតម្លៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី​២០២០-២០២៥ បាន​អញ្ជើញ​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី “​ការផ្សព្វផ្សាយ​គោល​ជាតិ​ស្តីពី​ដំឡូង​មី​២០២០-២០២៥” ថ្នាក់​តំបន់​លើក​ទី​៣ នៅ​ខេត្តបាត់ដំបង...

ពលរដ្ឋ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រ៉ែ នៅតែ​ជំទាស់​នឹង​ក្រុមហ៊ុន គង់​មាន ត្រេ​ឌី​ង ឯ​.​ក ក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​ថ្ម នៅ​ភ្នំ​តា​ដុង​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ប្រជាពលរដ្ឋ ៤ ភូមិ នៅ​ឃុំ​តា​ផូ ស្រុក​ស្វាយចេក អាជ្ញាធរ ដែនដី និង​មន្ត្រី​ជំនាញ​រ៉ែ បាន​រក្សា​ដដែល​នូវ​ការជំទាស់​នឹង​ក្រុមហ៊ុន គង់​មាន ត្រេ​ឌី​ង...

សមត្ថកិច្ច បញ្ជូន​ខ្លួន​ជនសង្ស័យ បីនាក់ ទៅកាន់​តុលាការ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​មួយ​

​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ បីនាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម (​វាយ​គប់ បង្ក​ឲ្យ​មនុស្ស​ស្លាប់​) ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​រសៀល ទី​១៥ ខែមិថុនា...

អធិការរង​ក្រុងព្រះសីហនុ​ម្នាក់ រងរបួស​ជើង​ធ្ងន់ធ្ងរ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស នៅក្នុង​ក្រុងព្រះសីហនុ​

​ដោយៈ វណ្ណៈ / ព្រះសីហនុៈ អធិការរង ក្រុងព្រះសីហនុ​ម្នាក់ បាន​រងរបួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ ដោយ​ក្រុម​ជនល្មើស ជា​ជនបរទេស បាញ់ប្រហារ ក្នុងពេល​លោក បាន​ដឹកនាំ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​។ ករណីនេះ បានកើត​ឡើង...

ស្រា​បៀរ Heineken® នាំមក​ជូន​នូវ​ការប្រគុំ​តន្ដ្រី Raveground ព្រឹត្តិការណ៍​តន្ត្រី​អេឡិចត្រូនិក​ដ៏​ធំ​បំផុត​របស់​កម្ពុជា​

ដោយៈ​ក្រុមហ៊ុន​/ភ្នំពេញ​៖​បន្ទាប់ពី​អវត្តមាន​អស់​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ ការប្រគុំ​តន្ដ្រី Raveground​នឹង​ត្រលប់​មកវិញ​ជាមួយនឹង​ស្រា​បៀរ Heineken® ​ហើយនឹង​ផ្ដល់នូវ​បទពិសោធន៍​លើសពី​ការរំពឹងទុក​។ ​នៅ​ថ្ងៃទី២៥​ខែមិថុនា​ខាងមុខនេះ​ការប្រគុំ​តន្ដ្រី​Raveground​នឹង​បង្ហាញខ្លួន​តាម​ឈុត​ឆាក​ដ៏​ពិសេស​ដែល​កំពុង​ពេញនិយម​នៅលើ​ពិភពលោក​​និង​តាម រយៈ​ ការ​រចនា​ឆាក​ដ៏​អស្ចារ្យ​សម្រាប់​ទទួល​សិល្បៈករ​ក្រុម LNY TNZ និង​មានការ​ចូលរួម​ជាពិសេស​ដោយ DJ Mariana Bo ព្រមទាំង​ឌី​ជេ...