Day: June 16, 2022

លោកម៉ាក្រុងប្រាប់អ៊ុយក្រែនឱ្យចរចាជាមួយពូទីនដើម្បីបញ្ចប់សង្គ្រាម

ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃពុធទី១៥មិថុនា លោក អេមម៉ានុយអែល ម៉ាក្រុង បាន​ប្រាប់​អ៊ុយក្រែន​ឱ្យ​ចរចា​ជាមួយ​លោក វ្ល៉ាឌីមៀ ពូទីន ដើម្បី​បញ្ចប់​សង្រ្គាម។ ប្រធានាធិបតីបារាំងបានមកដល់ប្រទេសរូម៉ានីកាលពីថ្ងៃអង្គារទី១៤មិថុនាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសជិតខាងភាគខាងកើតរបស់អ៊ុយក្រែនរួមទាំងប្រទេសម៉ុលដាវី មុនពេលធ្វើដំណើរទៅកាន់ទីក្រុងគៀវនៅថ្ងៃព្រហស្បតិ៍នេះក្នុងដំណើររួមគ្នាជាមួយមេដឹកនាំមកពីអាល្លឺម៉ង់...

ជាង​៤០​ថ្ងៃ​ទៀត​ព្រឹត្តិការណ៍​អាស៊ាន​ហ្គេម​នឹង​បើក​ប្រកួត​

ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: នៅសល់​ជាង​៤០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​អា​​ស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) លើក​ទី​១១ នឹង​បើក​ប្រកួត​ជា​ផ្លូវការ​នៅ​ទីក្រុង Solo ប្រទេស​ឥណ្ឌូនេស៊ី ដោយមាន​កីឡា ១៤​ប្រភេទ​ដាក់​ឲ្យ​ប្រកួត​។​ ប្រភេទ​កីឡាវាយកូនឃ្លីលើតុ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​។​ជាមួយនឹង​ការប្រកួត​កាន់តែ​ខិតជិត​មកដល់ កីឡាករ​ពិការ​វាយ​កូនឃ្លី​លើ​តុ​អង្គុយ​លើ​រទេះ​កម្ពុជា...

លោក ឆាំង យុ បង្ហាញនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ: លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញនូវការគោរពដ៏ខ្ពង់ខ្ពស់ និង បញ្ជាក់ពីគុណតម្លៃរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ ក្នុងលិខិតរបស់លោក ឆាំង យុ និងបុគ្គលិក ព្រមទាំង...

បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ជិះ​ម៉ូតូ​គេច​ជង្ហុក​ដួល​បោក​ក្បាល​នៅ​ស្រុក​ភ្នំស្រួច​

​ដោយៈ សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​បន្ទាប់ពី​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ហើយ​រ៉េ​ចង្កូត​គេច​ពី​ជង្ហុក​ដួល​បោក​ក្បាល នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់ចំណុច​ភូមិ​សាលា ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​។​ ​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ប្រាក់ សំអាត អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ដូង ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច...

ប្រធានាធិបតីចិន​ប្តេជ្ញា​គាំទ្រ​រុស្ស៊ី នាំ​អោយ​អាម៉េរិក​ខឹង​

ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង កាលពី​ថ្ងៃ​ពុធ​បាន​ធានា​គាំទ្រ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​អំពី​«​អធិបតេយ្យភាព​និង​សន្តិសុខ​» ដោយ​នាំ​អោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា​ ទង្វើបែបនេះប្រឈម​ការនាំ​ចិន​ទៅ​នៅ​ខាង​«​ភាគី​ខុស​ក្នុង​ប្រវត្តិសាស្ត្រ​»​។​ ​ស៊ី ជីន​ភីង​(​ស្តាំ​) ដែល​បាន​ពណ៌នា​លោកពូ​ទីន​ជា​មិត្ត​ចាស់ បាន​អញ្ជើញ​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​អោយ​ចូលរួម​ពិធី​បើក​កីឡា​អូ​ឡាំ​ពិ​ច​ក្រុង​ប៉េកាំង​កាលពី​ដើមខែ​កុម្ភៈ​នៅពេល​​តែ​ប៉ុន្មាន​ថ្ងៃមុន​រុស្ស៊ី​បើក​ប្រតិបត្តិការ​ពិសេស​ចូល​អ៊ុ​យក្រែន​ ​កន្លង​មក​ចិន​មិន​ព្រម​ថ្កោលទោស​ការវាយប្រហារ​ដោយ​យោធា​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូលើ​អ៊ុយ​ក្រែ​ន​និង​ត្រូវបាន​ចោទប្រកាន់​ថា​ផ្តល់​ការគាំទ្រ​ការទូត​សំរាប់​រុស្ស៊ី​ដោយ​​វាយប្រហារ​រិះគន់​ទណ្ឌកម្ម​លោកខាងលិច​និង​ការលក់​សព្វាវុធ​ទៅកាន់​រដ្ឋាភិបាល​ទីក្រុង​គៀវ​។​ ​ទូរទស្សន៍​រដ្ឋ​CCTV​បាន​រាយការណ៍​សម្តីរ​បស់​លោក​ស៊ី​ដែល​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ពូ​ទីន​ដែលថា​«​ចិន​មាន​បំណង​បន្ត​ផ្តល់​ការគាំទ្រ​ទៅវិញទៅមក​(​ដល់​រុស្ស៊ី​)​លើ​បញ្ហា​​ពាក់ព័ន្ធ​នឹង​ផលប្រយោជន​ន៍​ស្នូល​និង​ការព្រួយបារម្ភ​ធំៗ...

ហោរាសាស្រ្តប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ មិថុនា ឆ្នាំ ២០២២

ឆ្នាំជូត​   ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា បញ្ហា​ឈ្លាសវៃ ម្ល៉ោះហើយ​ការរស់នៅ មាន​ភាពរលូន​ល្អ និង ធ្វើ​អ្វី​តែង​ទទួល​នូវ​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​។​ការប្រកប​ការងារ បើ​លោកអ្នក​បានសម្រេច​ចិត្ត​អ្វីមួយ​ល្អប្រសើរ​ពីមុនមក​ឃើញថា​តែង​ផ្តល់​ផល​ល្អ​នឹង​ហុច​ជា​ផ្លែផ្កា​ឱ្យឃើញ​ទៀតផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕   ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​ទៅណា​មក​ណា...

មេដឹកនាំឥណ្ឌូនេស៊ីនឹងជួបលោកពូទីននៅទីក្រុងមូស្គូនៅចុងខែមិថុនានេះ

ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូដើម្បីជួបជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី...

ជនជាតិអាម៉េរិកពីរនាក់ដែលធ្វើដំណើរទៅអ៊ុយក្រែនក្នុងនាមជាយុទ្ធជនស្ម័គ្រចិត្តដើម្បីប្រយុទ្ធទល់នឹងកងកម្លាំងរុស្ស៊ីបាននិងកំពុងបាត់ខ្លួនអស់មួយសប្តាហ៍មកហើយ និងសង្ស័យថាត្រូវបានចាប់ខ្លួន នេះបើតាមការបញ្ជាក់ពីសមាជិកគ្រួសារកាលពីថ្ងៃពុធ។

អក្សរសាស្ត្រ​៖ រម្លីង , រយេករយោក , រហេតរហូត , រាត់រាយ , រាន​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​រម្លីង​ ​កិរិយាសព្ទ​ ​ធ្វើ​ឲ្យ​រលីង​ ​រម្លីងសាច់ឈើ​; ខាត់​រំលីង ។​ ​ព​. ប្រ​. លក់​ចាយ​ឬ​បំផ្លាញ​ឲ្យ​អស់​គ្មាន​សល់​ ​រំលីង​អីវ៉ាន់​អស់ពី​ក្នុងផ្ទះ...