រថភ្លើងត្រូវបានដុតបំផ្លាញក្នុងការតវ៉ាដល់ថ្ងៃទីពីរ ប្រឆាំងនឹងការផ្លាស់ប្តូរកម្មវិធីជួលទាហាន
ប្រែសម្រួលៈបំណង(ST)៖ ពួកប្រឆាំងតវ៉ានៅឥណ្ឌាបានចោលដុំថ្មដាក់ប៉ូលីសនិងដុតទូររថភ្លើងកាលពីថ្ងៃសុក្រទី១៧មិថុនានៅពេលបាតុកម្មប្រឆាំងនឹងកំណើរការជ្រើសទាហានថ្មីបានឈានចូលដល់ថ្ងៃទីពីរ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីណារ៉េនដ្រា ម៉ូឌី បានប្រកាសនៅសប្តាហ៍នេះអំពីការកែប្រែដំណើរការជ្រើសរើសទ័ពសំរាប់កងកម្លាំងស្រួចចំនួន១,៣៨លាននាក់របស់ខ្លួន ក្នុងបំណងទទួលយកទាហានថ្មីច្រើនឡើងតែក្នុងកុងត្រាបំរើការងារខ្លីជាមុន គឺតែបួនឆ្នាំដើម្បីអោយមានទាហានក្មេងៗច្រើន។ តែពួកទាហានថ្មីប្រឆាំងជំទាស់ ដោយថាពួកគេគួរទទួលអោយបំរើការក្នុងកងកម្លាំងប្រដាប់អាវុធហួសពីបួនឆ្នាំ។ បណ្តាបក្សប្រឆាំងនិងសមាជិកបក្សកាន់អំណាចខ្លះនិយាយថា ប្រព័ន្ធនេះនឹងនាំអោយមានអ្នកអត់ការងារធ្វើកាន់តែច្រើននៅក្នុងប្រទេសមួយដែលកំពុងប្រឈមដោះស្រាយនឹងភាពអត់ការងារធ្វើខ្ពស់ស្រាប់។ កាលពីថ្ងៃសុក្រ អ្នកប្រឆាំងតវ៉ាបានជួបជុំគ្នាជាថ្មី ដោយដុតទូររថភ្លើងនៅស្ថានីយយ៉ាងតិចចំនួនពីរនៅក្នុងរដ្ឋ ប៊ីហានិងរំខានសេវារថភ្លើង។នាយប៉ូលិសម្នាក់នៅប៊ីហាបាននិយាយថា...