Day: June 25, 2022

សភាអាម៉េរិកកាលពីថ្ងៃសុក្របានបំបែកភាពទាល់ច្រកចំណាស់មួយទសវត្សរ៍ស្តីពីការគ្រប់គ្រងអាវុធដោយបានអនុម័តច្បាប់សំខាន់ៗជាលើកដំបូងក្នុងរយៈពេលជិត៣០ឆ្នាំ មកនេះ នៅពេលមិនដល់២៤ម៉ោងផងក្រោយពីតុលាការកំពូលប្រកាសគាំទ្រសិទ្ធិកាន់កាំភ្លើងសំរាប់ពលរដ្ឋអាម៉េរិក។

ក្រោយប្រយុទ្ធគ្នាយ៉ាងសាហាវអស់ជាច្រើនសប្តាហ៍ កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមដកថយចេញពីទីក្រុងស៊ីវីរ៉ូដូណិតសខ៍នៅភាគខាងកើតប្រទេសដើម្បីរើទៅកាន់ ទីតាំងរឹងមាំជាង។ការដកទ័ពនេះកើតឡើងចំពេលកងកម្លាំងរុស្ស៊ីបាញ់ផ្លោងដាក់និងទម្លាក់គ្រាប់បែកឥតឈប់ឈរដោយបំផ្លាញទីក្រុងឧស្សាហកម្មនេះទៅជាគំនរ ផេះ ហើយបន្ថយចំនួននប្រជាជនក្នុងទីក្រុងនេះពី១០០.០០០មកនៅត្រឹម១០.០០០នាក់។

ទំនាក់ទំនង​ការទូត វៀតណាម​-​កម្ពុជា : កំណាត់​ផ្លូវ៥៥ ឆ្នាំនៃ​ការអភិវឌ្ឍ

ភ្នំពេញ៖​កាលពី៥៥ឆ្នាំមុន​នៅ​ថ្ងៃទី ២៤ ខែមិថុនា​ឆ្នាំ១៩៦៧ លោក​ប្រធាន​ហូជីមិញ និង​សម្ដេចព្រះ​ប្រមុខរដ្ឋ​នរោត្តម សីហនុ បាន​កសាង​ជា​ផ្លូវការ​នូវ​គ្រឹះ នៃទំនាក់ទំនង​ការទូត​រវាង​វៀតណាម និង​កម្ពុជា ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ បើក​ទំព័រ​សករាជ​ថ្មី ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ចង​ផ្អោបជោគវាសនា​នៃ​ប្រជាជាតិ​ទាំងពីរ​ដែល​នៅ​ជិតខាង​គ្នា បង្ហាញឱ្យឃើញ​នូវការគាំទ្រ​ដ៏​មានតម្លៃ​នៃ​ប្រជាជន​កម្ពុជា ចំពោះ​ប្រជាជន​វៀតណាម​ក្នុង​បុព្វហេតុ​តស៊ូ​រំដោះជាតិ...