ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សហរដ្ឋអាម៉េរិកនឹងបន្ថែមកម្លាំងការពាររបស់អឺរ៉ុបជាមួយនឹងការបញ្ជូននិងដាក់ពង្រាយទ័ពថ្មីមួយ នេះបើតាមប្រធានាធិបតីអាម៉េរិកបានប្រកាសកាលពីថ្ងៃពុធទី២៩មិថុនា នៅពេលកាំជ្រួចរបស់រុស្ស៊ីបុកចូលបណ្តាទីក្រុងអ៊ុយក្រែន។ ព័ត៌មានអំពីផែនការអាម៉េរិកនេះកើតឡើងចំពេលពួកមេដឹកនាំអង្គការណាតូជួបប្រជុំគ្នាដើម្បីស្វាគមន៍ស៊ុយអែតនិងហ្វាំងឡង់ជាបេក្ខជនដើម្បីចូលរួមក្នុងបក្ខសម្ពន្ធយោធារបស់ខ្លួនដែលវាជាការវាយសំពងទ្វេដងលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងកិច្ចខិតខំរបស់លោកដើម្បីគូសផែនទីសន្តិសុខអឺរ៉ុបជាថ្មី។ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន លោកបៃដិនបានអួតថា ការប្រកាសរបស់អាម៉េរិកគឺជាអ្វីដែលពូទីន«មិនចង់បាន»និងរដ្ឋាភិបាលទីក្រុងមូស្គូបានប្រតិកម្មទាំងកំហឹងដោយបានថ្កោលទោសផែនការពង្រីកណាតូនេះថាជា«ទង្វើធ្វើអោយបាត់បង់ស្ថិរភាព»ហើយចោទប្រកាន់ណាតូថាស្វះស្វែងទប់រុស្ស៊ីមិនអោយងើបរួច។ នៅពេលក្រុមមេដឹកនាំលោកខាងលិចជួបប្រជុំគ្នានៅទីក្រុងម៉ាឌ្រីត នៅអ៊ុយក្រែនពួកមន្ត្រីបានត្អូញត្អែរថា...