Day: June 30, 2022

ថៃ​បញ្ជូន​ចេញ​យន្តហោះ​ប្រយុទ្ធ ក្រោយ​យន្តហោះ​មី​យ៉ាន់​ម៉ា​ហោះចូល​ដែនអាកាស​ខ្លួន​

ប្រែ​សម្រួលៈ​បំណង​(ST)៖ ​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មិថុនា​បាន​បញ្ជូន​ចេញ​យន្តហោះ​ប្រយុទ្ធ​ទៅ​ក្បែរ​ព្រំដែន​ជាប់​មី​យ៉ាន់​ម៉ា​និង​បាន​បញ្ជា​ទៅ​អនុព័ន្ធ​យោធា​របស់​ខ្លួន​​អោយចេញ​ការព្រមាន​មួយ​ទៅ​កាន់​រដ្ឋាភិបាលយោធា​អំពី​អ្វី​ដែល​ខ្លួន​ហៅថា ការរំលោភ​ដែនអាកាស​ក្នុងអំឡុង​ប្រតិបត្តិ​ការប្រយុទ្ធ​មួយ​។​ ​យន្តហោះ​ប្រយុទ្ធ​ធុន F-16​ចំនួន​ពីរ​គ្រឿង​ត្រូវបាន​បញ្ជូន​ចេញ​នៅពេល​រ៉ា​ដា​មួយ​ចាប់​បាន​រូបភាព​យន្តហោះ​មួយ​នៅក្នុង​ដែនអាកាស​ថៃ​ជាប់​នឹង​ព្រំដែន​ន​មី​យ៉ាន់​ម៉ា​កាល​​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នេះ​បើ​តាម​អ្នកនាំពាក្យ​កងទ័ពអាកាស​លោក​ឧត្តមសេនីយ៍ ប្រា​ផាត សុន​ចាយ​ឌី​(Prapat Sonjaidee )​។​លោក​ថា​«​យន្តហោះ​មកពី​ភាគី​មិន​ស្គាល់​​បាន​រំលោភ​ចូល​ខាង​ព្រំដែន​ថៃ​ន​នៅលើ​ស្រុក​ផប់ ប្រា​(Phop Phra)​ក្នុង​ខេត្ត​តា​ក​(Tak)​ខណៈ​ដែល​វា​វាយប្រហារ​លើ​ក្រុម​ជនជាតិភាគតិច​ប្រដាប់អាវុធ​មួយ​នៅតាម​ព្រំ​​ដែន​»​។​ ​អ្នកនាំពាក្យ​របប​យោធា​មី​យ៉ាន់​ម៉ា មិនអាច​សុំ​ការបញ្ជាក់​បាន​ភ្លាមៗ​ទេ​ចំពោះ​ការអះអាង​របស់​កងទ័ព​អាកាស​ថៃ​នេះ​។​ ​សូមបញ្ជាក់​ថា យោធា​មី​យ៉ាន់​ម៉ា​បាន​បង្កើន​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក​ង​ទ័ព​មក​ពី​ក្រុម​ជនជាតិភាគតិច​ជាច្រើន​ចាប់តាំងពី​ខ្លួន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​មួយ​​កាលពី​ឆ្នាំមុន...

ថៃកាលពីថ្ងៃព្រហស្បតិ៍ទី៣០មិថុនាបានបញ្ជូនចេញយន្តហោះប្រយុទ្ធទៅក្បែរព្រំដែនជាប់មីយ៉ាន់ម៉ានិងបានបញ្ជាទៅអនុព័ន្ធយោធារបស់ខ្លួន អោយចេញការព្រមានមួយទៅកាន់រដ្ឋាភិបាលយោធាអំពីអ្វីដែលខ្លួនហៅថា ការរំលោភដែនអាកាសក្នុងអំឡុងប្រតិបត្តិការប្រយុទ្ធមួយ។

យ៉ាងហោចណាស់បាតុករស៊ូដង់៨នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅពេលកងកម្លាំងសន្តិសុខព្យាយាមបំបាត់ការជួបជុំមហាជនដែលទាមទារអោយបញ្ចប់ការគ្រប់គ្រងយោធា។

យ៉ាងហោចណាស់មនុស្សប្រាំពីរនាក់ស្លាប់និង៥៥នាក់កំពុងបាត់ខ្លួនហើយសង្ស័យថាស្លាប់ក្រោយការបាក់ដីសង្កត់ដ៏ធំមួយនៅតំបន់ដាច់ស្រយាលមួយក្នុងរដ្ឋម៉ានីពួរ របស់ឥណ្ឌាភាគឦសានកាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញលែងកូនត្រីចម្រុះជាង១លានក្បាលចូលក្នុងអាងទឹកត្រពាំងថ្ម

ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងទិវាមច្ឆ ជាតិ១កក្កដា២០២២ នឹងអញ្ជើញលែងកូនបង្កងទឹកសាបជាថ្មីប្រមាណ ២០ម៉ឺនក្បាលនិងកូនត្រីនិងត្រីមេពូជក្នុងស្រុកចម្រុះជាង ១លានក្បាលរួមទាំងប្រភេទវារីសត្វជិតផុត ពូជមានដូចជាត្រីគល់រាំងអណ្តើកកន្ធាយនិង កង្កែបផងដែរចូលក្នុងអាងត្រពាំងថ្មដើម្បីធ្វើឱ្យអាងទឹកនេះសម្បូរទៅដោយពូជមច្ឆជាតិចម្រុះនិងលូតលាស់រីកសា យដល់តំបន់ផ្សេងៗទៀតអាចចរាចរចូលដល់ដែននេសាទដទៃទៀតដែលអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេ សាទលោក...

អ្នក​ខេត្តកំពត ប្តេជ្ញា​បន្ត​ចូលរួម​បង្ការ ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩

ដោយ​: បូកគោ / កំពត​: ប្រជាពលរដ្ឋ​ខេត្តកំពត ដែលមាន​ការយល់ដឹង​ច្បាស់ អំពី​វិធី​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​ប្តេជ្ញា​បន្ត​អនុវត្ត​សេចក្តីណែនាំ​របស់ ក្រសួងសុខាភិបាល ដើម្បី​បញ្ចៀស​ពី​វិបត្តិ​នៃ​ជំងឺ​នេះ ក្រោយ​ទទួល​សារ បញ្ជាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។ ​ពលរដ្ឋ​ខេត្តកំពត​ម្នាក់ ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩...

តំបន់ឆ្នេរ​ខេត្ត​ព្រះសីហនុ នៅថ្ងៃនេះ មាន​ភ្លៀង​ច្រើន និង​រលក​ខ្ពស់ៗ​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ តាំងពីព្រឹក​ព្រលឹម រហូតដល់​ល្ងាច នៅ​តំបន់ឆ្នេរ​ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ម្តង​តិច​ម្តង​ច្រើន មិន​ដាច់ និង​ពេលខ្លះ​មេឃ មាន​សភាព​ងងឹត​ដូច​យប់ ជាមួយនឹង​ខ្យល់ បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ នៅលើ​ផ្ទៃសមុទ្រ...

លោក​ស៊ី​និយាយថា ហុងកុង “​ងើប​ចេញ​ពី​ផេះនិង​ផុស​ឡើង​ជាមួយ​នឹង​ភាពរឹងមាំ​ដ៏​ក្លៀវក្លា​” ខណៈ​លោកធ្វើទស្សនកិច្ច​នៅ​ទីក្រុង​នេះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង បាន​និយាយថា ទីក្រុង​ហុងកុង​បាន “​ងើប​ចេញ​ពី​ផេះ​” នៅ​ពេល​គាត់​មកដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ២៥ នៃ​ការប្រគល់​ទីក្រុង​នេះ​មកវិញ នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​គាត់​ចាប់តាំងពី​ចលនា​អនាធិបតេយ្យ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​កម្ទេច​។​...

កម្ពុជា​-​កូរ៉េ ពិភាក្សា​បច្ចេកទេស លើ​ការងារ​គ្រប់គ្រង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ អេឡិចត្រូនិក នៅ​កំពង់ផែ​

​ដោយៈ សុផល / ភ្នំពេញ​: លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​ជា​ប្រធាន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា នៃ​គម្រោង Port EDI កាលពី​ថ្ងៃទី​២៩ ខែមិថុនា បាន​ដឹកនាំ​កិច្ចពិភាក្សា​ការងារ​ជាមួយ...

អភិបាលខណ្ឌ​ចំការមន ចុះ​ពិនិត្យ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​លូ​ស្ទះ នៅ​ចំណុច​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ព្រី​ន ផ្លា​ហ្សា នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ លោក ថេ​ង សុ​ថុល អភិបាល ខណ្ឌចំការមន បាន​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ...