Day: July 2, 2022

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណប្រតិភូចូលរួមកិច្ចប្រជុំកំពូលស្តីពីការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សកល នៅសហរដ្ឋអាមេរិក

ដោយ:សុផល/ទីក្រុងញូវយ៉ក៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស. ច.គ.)  បានដឹកនាំគណៈ ប្រតិភូកម្ពុជាចំនួន០៣រូបអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ សកល ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក...

បញ្ជូន​ជន​ត្រូវ​ចោទ ពីរ​នាក់ ទៅ​ពន្ធនាគារ តាម​អំណាច​សាលដីកា​តុលាការ​កំពូល​

​ដោយៈ បូកគោ / កំពត​: សមត្ថកិច្ច​ខេត្តកំពត បានទទួល​ជន​ត្រូវ​ចោទ ពីរ​នាក់ ដែល​ប្រគល់ជូន​ដោយ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រួច​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​បន្ត​ឃុំខ្លួន...

ព្រះសង្ឃ​គង់នៅ​វត្ត​ទាំង ៤៧ ក្នុងស្រុក​ស្ទោង ទទួលបាន​ទៀន​ព្រះវស្សា ពី​លោក​បណ្ឌិត ជា ចាន់តូ​

​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ​: នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២ លោក ឈឹម ច័ន្ទ​កុសល តំណាង​លោក​បណ្ឌិត ជា ចាន់តូ និង​លោកស្រី ខៀវ ស៊ីណា...

​បក្ស​ខេត្តកំពង់ធំ ប្រារព្វ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​

​ដោយៈ​ភ្នំ​សន្ទុក / កំពង់ធំៈ លោក​បណ្ឌិត ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍ គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ លោក ងួន រតនៈ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ សមាជិក...

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ នៅ​មូលដ្ឋាន រួមគ្នា​ថែរក្សា​សមិទ្ធផល​នានា ទុក​ប្រើប្រាស់​បានយូរ​អង្វែង

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អនុប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ​ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាសហែក ខេត្តស្វាយរៀង...

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ជួប​ជាមួយ​គណបក្សនយោបាយ​ចំនួន ៧ នៅ​មី​យ៉ាន់​ម៉ា​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា និង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដោយ​លោក ឯក​ផាប់ ផាន់​ថាវ​ង្ស...

អតិផរណា​ស្រីលង្កា​ឡើង​ហួស​៥០​ភាគរយ​ខណៈ​មិនដឹង​ទៅ​ពឹង​នរណា​

​ប្រែ​សម្រួលៈ​បំណង​(CNA)៖ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ទី​០១​កក្កដា​ថា អតិផរណា​របស់​ប្រទេស​ស្រីលង្កា​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​ជាប់ៗ​គ្នាលើក​ទី​ប្រាំបួន​នៅ​ខែមិថុនា គឺ​ឡើងដល់​៥៤​ភាគរយ​នៅ​មួយ​ថ្ងៃក្រោយ​អង្គការ​IMF​បាន​ស្នើសុំ​ប្រជាជាតិ​ក្ស័យធន​មួយ​នេះ​ទប់​ថ្លៃទំនិញ​ដែល​ឡើង​កប់​ពពក​និង​បំបាត់អំពើពុករលួយ​។​ ​វា​ជា​លើកដំបូង​ដែល​កំណើន​នៅក្នុង​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​ក្រុង​កូឡុំបូ​(CCPI)​ឡើង​ហួស​៥០​ភាគរយ នេះ​បើ​តាម​នាយកដ្ឋាន​ជំរឿន​និង​ស្ថិតិ​។​ ​ការបញ្ចេញ​តួលេខ​នេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​IMF​បាន​ទទូច​សុំ​អោយ​ស្រីលង្កា​ទប់​កុំអោយ​អតិ​ផ​រណា​ឡើង​កប់​ពពក​និង​ដោះស្រាយ​អំពើពុករលួយ ជា​ផ្នែក​នៃ​កិច្ច​ខិត​​ខំ​របស់​ខ្លួន​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ចប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ។​ IMF​បានបញ្ចប់​ការពិភាក្សា​ផ្ទាល់​ចំនួន​ដប់​ថ្ងៃ​ជាមួយ​អាជ្ញាធរ​ស្រីលង្ការ​នៅ​កូឡុំបូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​រដ្ឋាភិបាលទីក្រុងកូឡុំបូ​ស្នើសុំ​អោយ​ជួយ​សង្គ្រោះ​។​ ​សូមបញ្ជាក់​ថា​ស​ន្ទ​ស្សន៍ CCPI​នេះ​បាន​ចេញ​កំរិត​អតិផរណា​ឡើង​ដល់​កំពូល​ប្រចាំខែ​ថ្មីៗ​ជាប់​ចាប់តាំងពី​ខែតុលា​ឆ្នាំ​មុន ដែល​ពេលនោះ​វា​មានកំ​រឹត​ត្រឹម​៧,៦​ភាគរយ​ប៉ុណ្ណោះ​។​នៅ​ខែ​ឧសភា​ឆ្នាំនេះCCPIបាន​​ស្ទុះ​ឡើង​ដល់​៣៩,១​ភាគរយ​។​ ​ប្រាក់​រូពី​(rupee)​របស់​ជាតិ​នៅ​ឆ្នាំ​នេះ បាន​បាត់បង់​តំលៃ​ជាង​ពាក់កណ្តាល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក​ខណៈ​អ្នកសេដ្ឋកិច្ច​ខ្លះ​បាន​និយាយថា...

ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារមរតក ប៊ុន ស៊ាងលី វត្តស្លែង ស្រុកគីរីវង់ ខេត្តតាកែវ

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សំណង់ស្ថាបត្យកម្មព្រះវិហារដ៏ស្កឹមស្កៃនៃព្រះវិហារវត្តស្លែងមានទទឹង១២ម៉ែត្រ,បណ្តោយ៣៧ម៉ែត្រ,កំពស់៣៣ម៉ែត្រជាសំណង់ស្ថាប ត្យកម្មបុរាណបែបព្រះពុទ្ធសាសនារចនាបទខ្មែរនាសម័យឧត្តុង្គ និង សម័យចតុមុខ បូកបញ្ចូលគ្នាដែលទើបស្ថាបនាសាងសង់ហើយរួចរាល់ជាស្ថាពរចំណា យអស់ថវិកា ៨ សែន២ម៉ឺន៧៣០ដុល្លារួមទាំង សមិទ្ធផលសាសនាដ៏ទៃទៀតចំណាយអស់ថវិកាសរុប ១ លាន២ម៉ឺន៥ពាន់២៣០ដុល្លា បានប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមា តាមប្រពៃណីព្រះពុទ្ធសាសនារយៈពេល៤យប់៥ថ្ងៃពីថ្ងៃ សុក្រ៣កើត ដល់ថ្ងៃអង្គារ៧កើត...

អតិផរណារបស់ប្រទេសស្រីលង្កាឡើងដល់កំរិតខ្ពស់បំផុតជាប់ៗគ្នាទីប្រាំបួននៅខែមិថុនា គឺឡើងដល់៥៤ភាគរយនៅ មួយថ្ងៃក្រោយអង្គការIMFបានស្នើសុំប្រជាជាតិក្ស័យធនមួយនេះទប់ថ្លៃទំនិញដែលឡើងកប់ពពកនិងអំពើពុករលួយ។

បណ្តាក្រុមហ៊ុន​អាកាសចរណ៍​ចិន រួមមាន​Air China​ទិញ​យន្តហោះ​ជិត​៣០០​គ្រឿង​ពី Airbus

​ប្រែ​សម្រួលៈ​បំណង​(ST)៖ ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន​បួន​កាលពី​ថ្ងៃ​សុក្រ​ទី​០១​កក្កដា បាន​និយាយថា​ពួកគេ​នឹង​ទិញ​យន្តហោះ​សរុប​២៩២​គ្រឿង​ពី​ក្រុមហ៊ុន​អ៊ែរ​ប៊ូ​ស​(Airbus)​ក្នុង​តំលៃ​៣៧​ពាន់​​លាន​ដុល្លារ​នៅពេល​ឧស្សាហកម្ម​អាកាសចរណ៍​កំពុង​រើប​រើ​ឡើង​វិញ​នៅ​ក្រោយ​ការផ្ទុះ​ជំងឺឆ្លង​។​ ​ការបញ្ជា​ទិញ​នេះ​កើត​ឡើង​ក្រោយ​ឆ្នាំ​ដ៏​កាក់កប​របស់​Airbusដោយនៅ​ឆ្នាំ​២០២១​ក្រុមហ៊ុន​រក​ប្រាក់​ចំណេញ​ច្រើន​បំផុត​ក្រោយ​ការធ្លាក់​ចុះ​អស់ពីរ​ឆ្នាំ ដោយ​អនុញ្ញាត​អោយ​ក្រុមហ៊ុន​កាន់តែ​មាន​កម្លាំង​​វ៉ា​ដាច់​ក្រុមហ៊ុន​គូប្រជែង​បូ​អ៊ីង​(Boeing)​របស់​អាម៉េរិក​។​ ​ក្រុមហ៊ុន​អាកាសចរណ៍​China Eastern​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​យល់ព្រម​ទិញ​យន្តហោះ​អ៊ែរ​ប៊ូ​ស​ម៉ូ​ដែល​A320neo​ចំនួន​១០០​គ្រឿង និង​ក្រុមហ៊ុន​China Southern​ទិញ​ម៉ូ​ដែល​​ដដែល​ចំនួន​៩៦​គ្រឿង ។​Air China​និង​ក្រុមហ៊ុន​រង​របស់​វា​Shenzhen Airlines​ក៏បញ្ជា​ទិញ A320neo​​៩៦​គ្រឿង​ផងដែរ។​ ​ក្រុមហ៊ុន​Airbus​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា...