ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សាកសពមនុស្ស១២នាក់ត្រូវបានរកឃើញក្រោយពីឧបទ្ទវហេតុលិចនាវាមួយនៅសមុទ្រចិនខាងត្បូងកាលពីចុងសប្តាហ៍ ដែលបណ្តាលអោយបាត់ខ្លួនសមាជិកនាវាដល់ទៅជាងម្ភៃនាក់ នេះបើតាមអាជ្ញាធរចិនបាននិយាយកាលពីថ្ងៃចន្ទទី៤កក្កដា។ ការប្រកាសរកឃើញសាកសពមនុស្សនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីនាវាវិស្វកម្មមួយរងការខូចខាតហើយបាក់ជាពីរក្នុងអំឡុងពេលមានព្យុះនិងរលកធំៗ។ ក្រុមស្វែងរកនិងសង្គ្រោះលើផ្ទៃសមុទ្រខេត្តក្វាងទុងបាននិយាយថា«គិតត្រឹមម៉ោងបីកន្លះរសៀលថ្ងៃ៤កក្កដា សាកសព១២ត្រូវបានរកឃើញ នៅចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីកន្លែងលិចនាវា។សាកសពទាំងនេះសង្ស័យជាជនរងគ្រោះនៃគ្រោះថ្នាកលិចនាវា។ នាយកដ្ឋានពាក់ព័ន្ធកំពុងធ្វើការកំណត់អត្តសញ្ញាណសាកសព»។ យោងតាមសារព័ត៌មានCGTN សមាជិកនាវិកប្រមាណ៣០នាក់បានបោះបង់ចោលនាវាFujing 001ក្រោយដាច់ច្រវាក់យុថ្កាដោយសារកម្លាំងព្យុះនិងបានលិចកាលពីថ្ងៃសៅរ៍។មនុស្សបីនាក់ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃសៅរ៍ និងម្នាក់ទៀតនៅថ្ងៃចន្ទនេះ ខណៈ២៦នាក់បាត់ខ្លួន។ ព្យុះចាបា(Chaba)បានកកើតនិងចេញដំណើរនៅកណ្តាលសមុទ្រចិនខាងត្បូង...