យោធាចិនប្រកាសប្រតិបត្តិការកំណត់គោលដៅបន្ទាប់ពីប្រធានសភាអាម៉េរិកទៅដល់តៃវ៉ាន់ ផ្គើននឹងការព្រមានរបស់ចិន(វីដេអូ)
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ ទោះជាមានការព្រមានពីរដ្ឋាភិបាលទីក្រុងប៉េកាំងអំពីផលវិបាកធ្ងន់ធ្ងរនិងលោកស្រីក្លាយជាមន្ត្រីអាម៉េរិកជាន់ខ្ពស់បំផុតដែលបានទៅធ្វើទស្សនកិច្ចកោះនេះក្នុងរយៈពេល២៥ឆ្នាំមកនេះ។ រូបយកចេញពីវីដេអូបង្ហាញលោកស្រីផេឡូស៊ី ចេញពីយន្តហោះនៅពេលយន្តហោះរបស់លោកស្រីទៅដល់ទីក្រុងតៃប៉ិកាលបីយប់ថ្ងៃអង្គារ ដំណើរទស្សនកិច្ចរបស់លោកស្រីកំពុងបង្កភាពតានតឹងរវាងចិននិងអាម៉េរិក។ចិនអះអាងកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនហើយប្រឆាំងរាល់ការទាក់ទងរវាងរដ្ឋាភិបាលតៃវ៉ាន់ជាមួយមន្ត្រីទៅពីប្រទេសផ្សេងៗ។ ក្រោយការព្រមាន«ចាត់វិធានការដាច់ខាតនឹងខ្លាំងក្លា» បើសិនជាផេឡូស៊ីនៅតែចចេសទៅកាន់តៃវ៉ាន់ ក្រសួងការពារជាតិចិននៅយប់ថ្ងៃអង្គារនេះបានប្រកាសថាខ្លួននឹងធ្វើប្រតិបត្តិការយោធាកំណត់គោលដៅជាបន្តបន្ទាប់ដើម្បី«ការពារអធិបតេយ្យជាតិ»ជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ផេឡូស៊ី។កងទ័ពចិនថែមទាំង ប្តេជ្ញារារាំងអន្តរាគមន៍ពីខាងក្រៅនិងការប៉ុនប៉ងប្រកាស«ឯករាជ្យភាពតៃវ៉ាន់»ពីសំណាក់ក្រុមផ្តាច់ទឹកដីទៀតផង។ រដ្ឋាភិបាលរបស់លោកបៃដិន មិនបានទទូចសុំអោយលោកស្រីផេឡូស៊ីបញ្ឈប់ដំណើរនេះទេ...