Day: August 7, 2022

លោកស សុខា អញ្ជើញទទួលគណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជា ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០

ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖ លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា...

រដ្ឋមន្ត្រីក្រសួង​ការងារ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ កំពុងធ្វើការ​នៅ ខេត្ត នគ​រាជ​សី​ម៉ា ប្រទេស​ថៃ​

​ដោយ​៖​ដេប៉ូ​/​ប្រទេស​ថៃ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ នា​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ បាន​ដឹកនាំ​គណៈប្រតិភូ​របស់​ក្រសួង អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅក្នុង​រោងចក្រ​CPF(Thailand)Public Company Limited ស្ថិតនៅក្នុង​ខេត្ត​នគ​រាជ​សី​ម៉ា...

បុណ្យ​សា​លក​ភត្ត​និង​ផ្កា​សាមគ្គី​នៅ​វត្ត​ព្រាល​

​ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ ព្រះគ្រូ​មង្គល​វឌ្ឍនៈ​វាទី ស្រី លី​ហួ ទីប្រឹក្សា​សម្ដេចព្រះ អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រាល​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែសីហា បាន​និមន្ត​ចូលរួម​ក្នុង​ពិធីបុណ្យ​សា​លក​ភត្ត​និង​ផ្កា​សាមគ្គី​នៅ​វត្ត​ព្រាល ស្ថិតក្នុង​ភូមិ​ព្រាល ឃុំ​បន្ទាយ​ព្រាល...

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​៖ ការបង្កើត​ធុង​ទឹកស្អាត​តាម​សាលារៀន​បាន​ជួយ​សិស្ស​-​ប្រជា​សហគមន៍​បានទទួល​ទឹកស្អាត​ប្រើប្រាស់ និង​ថែមទាំង​ជួយ​កាត់បន្ថយ​ប្លា​ស្ទិ​ក

​ដោយ​៖ ដេប៉ូ​/​សៀមរាប​៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​៖ ការ​តម្លើង​ធុង​ទឹក​ចម្រោះ​ទឹកស្អាត​សម្រាប់​សិស្សានុសិស្ស និង​សហគមន៍ ប្រើប្រាស់​នៅតាម​សាលារៀន​មិន​ត្រឹមតែ​ជួយ​ក្នុង​កាត់បន្ថយ​ប្លា​ស្ទិ​ក​ក្នុង​សហគមន៍​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​ផ្តល់នូវ​គុណភាព​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ដែលជា​ផ្នែក​ផ្តល់នូវ​សុខភាព​និង​ការចំណាយ​ថវិកា​រទិញ​ទឹក​បរិភោគ​ថែមទៀត​។​ ​គួរបញ្ជាក់​ថា​លោក នេត្រ ភក្ត្រា កាលពី​រសៀល​ថ្ងៃទី​៦...

លោក នេត្រ ភក្ត្រា ជំ​រុញឱ្យ​សមាជិក​នៃ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា ខិតខំ​ធ្វើ​មនុស្សធម៌​សម្រាប់​សហគមន៍​កាន់តែច្រើន​បន្ថែមទៀត​

​ដោយ​៖​ដេប៉ូ​/​សៀមរាប​៖ រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ជំរុញ​ដល់​សមាជិក​នៃ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា​បង្កើន​សកម្មភាព និង​ខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​ថែមទៀត​ក្នុងការ បំពេញការងារ ធ្វើអំពើ​មនុស្សធម៌​សម្រាប់​សហគមន៍​។​ ​ការគូសបញ្ជាក់​របស់​លោក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បែបនេះ​ធ្វើឡើង​នាឱកាស​លោក​បាន​ចូលរួម​ជា​អធិបតី​នៃ​ពិធី​ប្រកាស​ទទួល​ខ្លួន​ក្លឹប Rotary ប្រចាំខេត្ត​សៀមរាប​ដែលជា​សមាជិក​នៃ​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​០៧ ខែ...

លោក​ញឹក ប៊ុនឆៃ ទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ នៅ​ខេត្តកំពង់ធំ​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ អមដំណើរ​ដោយ​លោក សុខ វិសាល អគ្គលេខាធិការ លោក មូល ឈឿន អគ្គលេខាធិការរង លោក ម៉ោ​ល គឹម​ម៉ន...

ស្រីលង្កា​ស្នើសុំ​កុំអោយ​ចិន​បញ្ជូន​នាវា​មួយ​មក​ប្រទេស​ខ្លួន ដោយសារ​ឥណ្ឌា​ជំទាស់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ស្រីលង្កា​បាន​ស្នើសុំ​ចិន​អោយ​បញ្ឈប់​ដំណើរ​ទស្សនកិច្ច​តាម​គំរោង​របស់​នាវា​ចិន​មួយ​មក​កាន់​ប្រទេស​ដែន​កោះ​នេះ​ក្រោយ​មាន​ការប្រឆាំង​ជំទាស់​ពី​ឥណ្ឌា នេះ​បើ​តាម​ប្រ​​ភព​រដ្ឋាភិបាល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃអាទិត្យ​។​ ​នាវា​សិក្សា​ស្រាវជ្រាវ​និង​អង្កេត​ចិន​ឈ្មោះ​Yuan Wang 5 កំពុងស្ថិត​នៅ​លើ​ផ្លូវរ​បស់​វាក​កាន់​កំពង់ផែ​ន ហាំ​បាន់​តូ​តា​(Hambantota)​របស់​ស្រីលង្កា​នៅឡើយ​។​វា​ត្រូវ​ទៅ​ដល់​កំពង់ផែ​នេះ​នៅ​ថ្ងៃ​១១​សី​​ហា ។​ ​ឥណ្ឌា​បាន​សម្តែង​ការព្រួយបារម្ភ​ថា កំពង់ផែ​សាងសង់​ដោយ​លុយ​ចិន​និង​ជួល​ទៅអោយ​ចិន​នេះ​នឹង​ត្រូវ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ប្រើ​ជា​មូលដ្ឋានទ័ព​មួយ​នៅ​ជាប់​នឹង​ឥណ្ឌា​។​កំពង់ផែ​តំលៃ​១,៥​ពាន់​លាន​​ដុល្លារ​នេះ​ក៏នៅក្បែរ​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​ដ៏​ធំ​ពី​អាស៊ី​ទៅកាន់​អឺរ៉ុប​។​ ​ក្រសួងការបរទេស​ចិន​មិនអាច​សុំ​ការបញ្ជាក់​បាន​នៅឡើយ​កាលពី​ថ្ងៃអាទិត្យ តែ​កាលពី​សប្តាហ៍​មុន អ្នកនាំពាក្យ​រដ្ឋាភិបាល​ស្រីលង្កា​បាន​និយាយថា នាវា​នេះ​គ្រាន់តែ​ឈប់​នៅ​កំពង់ផែ​ហាំ​បាន់​តូ​តា​ដើម្បី​​ចាក់​ប្រេង​បន្ថែម​ប៉ុណ្ណោះ​។​...

ស្រីលង្កាបានស្នើសុំចិនអោយបញ្ឈប់ដំណើរទស្សនកិច្ចតាមគំរោងរបស់នាវាចិនមួយមកកាន់ប្រទេសដែនកោះនេះក្រោយមានការប្រឆាំងជំទាស់ពីឥណ្ឌា នេះបើតាមប្រ ភពរដ្ឋាភិបាលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ។

ប្រគល់ចង្ក្រាន​សន្សំសំចៃ​ថាមពល​ព្រៃ​មាន់​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦១៨​គ្រួសារ នៅ​ឃុំ​ពេ​ជ​ចង្វារ

​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២​នេះ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន ឃុំ​ពេ​ជ​ចង្វារ បាន​រៀ​ចំ ពិធី​ប្រគល់ចង្ក្រាន​សន្សំសំចៃ​ថាមពល​ព្រៃ​មាន់​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៦១៨​គ្រួសារ ក្នុងនោះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ល្វា​២០៣​គ្រួសារ ភូមិ​ក្រាំង​កកោះ ១៣៩​គ្រួសារ ភូមិ​ទឹក​ជ្រាប់ ១៥៥​គ្រួសារ​) ភូមិ​ថ្នល់...

នាវា​ចិន​និង​តៃវ៉ាន់​ដូច​លេងល្បែង​ឆ្មា​ចាប់​កណ្តុរ​នៅពេល​សមយុទ្ធ​ចិន​ហៀបនឹង​ចប់​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ នាវាចម្បាំង​ចិន​និង​តៃវ៉ាន់​បាន​«​លេងល្បែង​ឆ្មា​ចាប់​កណ្តុរ​»​កាលពី​ថ្ងៃអាទិត្យ​ទី​៧​សីហា នៅ​ពេល​តែ​ពេល​តែ​ប៉ុន្មាន​ម៉ោង​មុន សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រយៈពេល​​បួន​ថ្ងៃ​របស់​កងទ័ព​រំដោះប្រជាជន​ចិន​ចប់​នៅ​ថ្ងៃអាទិត្យ​នេះ​។​ ​នាវា​តៃវ៉ាន់ Lan Yang​អាច​មើល​ឃើញ​ចេញពី​នាវាចម្បាំង​ចិន​ក្នុង​អំឡុង​ពេល​សមយុទ្ធ​កាលពី​ថ្ងៃ​សុក្រ​ទី​៥​សីហា​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាម៉េរិ​ក​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី បានធ្វើអោយ​ចិន​ប៉េកាំង​ខឹង​ជា​ខ្លាំង​ដោយសារតែ​វា​រំលោភ​អធិបតេយ្យភាព​ចិន​និង​ផ្គើន​នឹង​ការព្រមាន​ជា​បន្តបន្ទាប់​ពី​រដ្ឋាភិបាល​​ក៏ដូចជា​កងទ័ព​ចិន​។​ជា​ការឆ្លើយតប ចិន​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ដែន​មាន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ និង​បាន​បាញ់​កាំជ្រួច​ផ្លោង​ដោយ​មួយចំនួន​ហោះ​រំលង​កោះ​ប្រជា​ធិប​​តេ​យ្យ​នេះ​ថែម​ទៀត​។ ​កាលពី​ថ្ងៃអាទិត្យ នាវា​ម្ខាងៗ​ប្រមាណ​ដប់​គ្រឿង​ទៅ​ពី​ចិន​និង​តៃវ៉ាន់ បាន​បើក​ជិត​គ្នា​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយ​នាវា​ចិន​ឆ្លងកាត់​ខ្សែបន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ...