មន្ត្រីកម្ពុជា និងមន្ត្រីវៀតណាមចូលរួមបូក សរុបលទ្ធផលវគ្គកម្មសិក្សានិងប្រគល់សញ្ញាបត្រជូនសិក្ខាកាមនគរបាលជាតិកម្ពុជាវគ្គជំនាញស៊ើបការណ៍ និងប្រឆាំងបទល្មើស សេដ្ឋកិច្ច
ដោយ:គ្រីសម្បត្តិ/ភ្នំពេញ៖សិក្ខាកាមនគរបាលជាតិកម្ពុជា១៤នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលជំនាញ ស៊ើបការណ៍និងប្រឆាំងបទល្មើសសេដ្ឋកិច្ច ទើបតែបញ្ចប់ចុះកម្មសិក្សាដកស្រង់បទពិសោធន៍ការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីកន្លងទៅនេះ ។សិក្ខាកាមបានបញ្ចប់ការសិក្សារយៈពេលបីឆ្នាំនៅសាលាមធ្យមសិក្សាជាន់ខ្ពស់តម្រួតប្រជាជន២នៃក្រសួងនគរបាលវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញបានរៀបចំពិធីបូកសរុបលទ្ធផលកម្មសិក្សាបញ្ចប់វគ្គនិងប្រគល់សញ្ញាបត្រជូនមន្រ្តីនគរបាលជាតិកម្ពុជាទាំង ១៤នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែសីហានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នង ការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ...