អាម៉េរិកបញ្ជូនសព្វាវុធតំលៃ៥៥០លានដុល្លារអោយអ៊ុយក្រែនចំពេលមានព័ត៌មានអំពីការដណ្តើមភូមិជាច្រើនមកវិញ
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សហរដ្ឋអាម៉េរិកកាលពីថ្ងៃចន្ទទី០១សីហាបានប្រកាសផ្តល់សព្វាវុធមួយក្រុមថ្មីសំរាប់កងកម្លាំងអ៊ុយក្រែនប្រយុទ្ធទល់នឹងរុស្ស៊ី រួមមានគ្រាប់រ៉ុក្កែតនិងគ្រាប់កាំភ្លើងធំ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក ចន ឃឺប៊ី បានប្រាប់អ្នកយកព័ត៌មានថា ជំនួយមួយកញ្ចប់ថ្មីតំលៃ៥៥០លានដុល្លារនឹងរួមមានគ្រាប់រំសេវបន្ថែមសំរាប់ប្រព័ន្ធរ៉ុក្កែតចល័តទំនើបហាយម៉ាស(HIMARS)ព្រមទាំងគ្រាប់កាំភ្លើងធំ៧៥.០០០គ្រាប់។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាម៉េរិកបាននិយាយថា« ដើម្បីបំពេញតំរូវការសមរភូមិដែលវិវត្តន៍អាម៉េរិកនឹងបន្តធ្វើការជាមួយសម្ពន្ធមិត្តនិងដៃគូដើម្បីផ្តល់អោយអ៊ុយក្រែនជាមួយសមត្ថភាពសំខាន់ៗ»។ បូករួមជំនួយមួយឈុតនេះទៀតនាំអោយជំនួយយោធាអាម៉េរិកផ្តល់អោយអ៊ុយក្រែនរហូតដល់ពេលនេះឡើងដល់ជាង៨,៨ពាន់លានដុល្លារ នេះបើតាមក្រសួងការពារជាតិអាម៉េរិក។ ជំនួយមុនៗដែលអាម៉េរិកផ្តល់អោយរដ្ឋាភិបាលទីក្រុងគៀវ រួមមានរ៉ាដាប្រឆាំងកាំភ្លើងធំ កាំជ្រួចប្រឆាំងរថក្រោះចាវឺលីន(Javelin)...