Day: September 8, 2022

កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនៅក្រុងហូជីមិញ ដើម្បីទាក់ទាញទេសចរ

ដោយ:សូផល/ភ្នំពេញ:លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ព្រមទាំងសិល្បករ ក្រុមហ៊ុនឯកជនប្រមាណជាង១០០នាក់ ចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្ដរជាតិឆ្នាំ២០២២ ឬហៅកាត់ថា ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។សកម្មភាពនេះដើម្បីបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា...

គណៈប្រតិភូសាលារាជធានីភ្នំពេញមាតុភូមិនិវត្តន៍បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមប្រកបដោយលទ្ធផល

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ត្រូវបានបញ្ចប់និងបានធ្វើមាតុភូមិនិវត្តន៍នៅព្រលប់ថ្ងៃទី៨ ខែកញ្ញា បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសបំពេញទស្សនកិច្ចនៅទីនោះកាលពីថ្ងៃទី៥ ខែកញ្ញាលោកឃួង ស្រេង និងគណៈប្រតិភូបានអញ្ជើញទស្សនកិច្ច និងសិក្សាគម្រោងរោងចក្រកែច្នៃសំរាមជាថាមពលអគ្គិសនីសុកសឺន។ បន្ទាប់មក គណៈប្រតិភូបានបន្តទស្សនកិច្ចអាងប្រព្រឹត្តិកម្មទឹកកង្វក់...

កម្លាំងជំនាញចាប់ឈើជាង១៥៥ដុំនៅស្រុករវៀង ដែលឈ្មួញត្រៀមដឹកចេញ

ដោយ សៅវ៉ាន់ឌី/ព្រះវិហារ៖ឈើជាង១៥៥ដុំដែលឈ្មួញយកមកស្តុកទុកត្រៀមដឹកជញ្ជូនចេញទៅបណ្តាខេត្តផ្សេងត្រូវកម្លាំងជំនាញបង្រ្កាបបាននៅស្រុករវៀងខេត្តព្រះវិហារ។ ប្រភពបញ្ជាក់ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរ ឃុំនិងនគរបាលប៉ុស្តិ៍បានចុះរឹបអូសឈើខុសច្បាប់ដែលឈ្មួញយកមកស្តុកទុកត្រៀមដឹកជញ្ជូនចេញ។ប្រតិបត្តិការនេះធ្វើឡើងនៅភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ លោក ស៊ុ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញានេះថា...

រដ្ឋបាលខេត្តសៀមរាប:ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីទីតាំងចម្ការ លោក ខឹម វាសនា មិនមានការបង់ប្រាក់ទេ

ដោយ:បាយ័ន/សៀមរាបៈរដ្ឋបាលខេត្តសៀមរាបបានច្រានចោលការចោទប្រកាន់របស់លោក ខឹម វាសនា ដែលបានបន្តផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយចោទប្រកាន់ថាមានការយកប្រាក់ចំនួន ១០ម៉ឺនទៅ២០ម៉ឺនរៀលសម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីទីតាំងប្រមូលផ្តុំទៅលំនៅឋាន និងមិនបានផ្តល់បាយទឹក។ នេះយោងតាមសេចក្តីប្រកាសព័ត៍មានរបស់សាលាខេត្តសៀមរាប ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា សូមស្វាគមន៍ និងស្នើដល់...

លោក​ទេសាភិបាល​ធនាគារជាតិ​៖​សេដ្ឋកិច្ចកម្ពុជា​រំពឹងថា​មាន​កំណើន​ក្នុង​រង្វង់​៥​ភាគរយ​ជាមួយនឹង​អត្រា​អតិផរណា​អាច​គ្រប់គ្រង​បាន​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​បញ្ជាក់ពី​វឌ្ឍនភាព​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០២២​នេះ​ដល់​ប្រតិភូ​ជាន់ខ្ពស់​នៃ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ អាយ អឹម អេ​ហ្វ (IMF)​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បានបញ្ថាក់ថា សេដ្ឋកិច្ចកម្ពុជា​រំពឹងថា​មាន​កំណើន​ក្នុង​រង្វង់ ៥​ភាគរយ​ជាមួយនឹង​អត្រា​អតិផរណា​អាច​គ្រប់គ្រង​បាន ទោះបីជា​នៅក្នុង​រយៈពេល​ប្រាំ​មួយខែ​នៃ​ឆ្នាំ​២០២២​នេះ បាន​កើនឡើង​ក៏ដោយ​។​...

និស្សិតឥណ្ឌូនេស៊ីរាប់រយនាក់ ជួបជុំតវ៉ានៅក្នុងរដ្ឋធានីហ្សាការតានៅថ្ងៃព្រហស្បតិ៍ដើម្បីប្រឆាំងការដំឡើងថ្លៃប្រេងឥន្ធនៈពីសំណាក់រដ្ឋាភិបាល។រដ្ឋាភិបាលបានដំឡើងថ្លៃប្រេងប្រមាណ៣០ភាគរយ កាលពីសប្តាហ៍មុនក្រោយកាត់បន្ថយការជួយចេញខាតខ្លះដើម្បីជួយទប់ទល់អតិផរណានិងបង្វែរប្រាក់ឧបត្ថម្ភទៅកាន់អ្នកក្រីក្រដោយផ្ទាល់។

ប្រេង​ធ្លាក់​ថ្លៃ​បន្តទៀត​នៅពេល​ចិន​ពង្រីក​ការបិទ​ខ្ទប់​ប្រឆាំង​កូវី​ដ​១៩

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ថ្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​កញ្ញា ដោយ​បន្ត​ពី​ការធ្លាក់​ថ្លៃ​កាលពី​ថ្ងៃ​ម្សិលមិញ​នៅពេល​ចិន​ពន្យារពេល​អនុវត្ត​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩​និងចំ​ពេល​មាន​​ការបារម្ភ​អំពី​ការថយចុះ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​ដែល​នឹង​ប៉ះពាល់​តំរូវការ​ប្រេង​។​ ​ប្រេង​ឆៅ​ផ្សារ​Brent​សំរាប់​អាស៊ី​ធ្លាក់ចុះ​៤០​សេន​មក​នៅត្រឹម​៨៧,៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅពេល​ប្រេង​ឆៅ​នៅ​ផ្សារ​អាម៉េរិក​ចុះ​៤១​សេន​មក​នៅ​៨១,៥៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​ ​អូ​ឡេ ហាន់​សិន អ្នកវិភាគ​នៅ​ធនាគារ​Saxo Bank​បាន​និយាយថា​«​ការធ្លាក់ចុះ​នេះ​ជំរុញ​ដោយ​ការបារម្ភ​ជា​បន្ត​អំពី​តំរូវការ​ប្រេង​ទាក់ទង​នឹង​អត្រា​កា​ប្រាក់​សម្លាប់​កំណើន​ពី​បណ្តា​ធនាគារកណ្តាល​​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អតិផរណា និង​ការខិតខំ​តស៊ូ​ខាង​សេដ្ឋកិច្ច​យ៉ាង​លំបាក​របស់​ចិន​ជា​បន្ត​ដើម្បី​បំពេញតាម​គោលដៅ​កំណើន​ក្នុងពេល​ខ្លួន​អនុវត្ត​គោលនយោបាយ​កូវី​ដ​សូន្យ​»​។​ ​ទីក្រុង​ឆឹង​ឌូ​(Chengdu)​របស់​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ពង្រីក​ពេល​បិទ​ខ្ទប់​​សំរាប់​មនុស្ស​ភាគច្រើន​បំផុត​ក្នុងចំណោម​អ្នកក្រុង​២១​លាន​នាក់​របស់​វា​ដើម្បី​រារាំង​កុំអោយ​មាន​ការឆ្លង​កូ​វីដ​បន្ថែម​​នៅពេល​មនុស្ស​រាប់លាន​នាក់​ទៀត​ក្នុង​នៅ​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ត្រូវ​បាន​ណែនាំ​អោយ​ផ្អាក​ការធ្វើដំណើរ​នៅក្នុង​អំឡុងពេល​ឈប់សម្រាក​នាពេលខាងមុខ​។​ ​បុគ្គលិក​ពេទ្យ​ធ្វើតេស្តិ៍​រក​កូ​វីដ​ពី​អ្នកស្រុក​នៅ​ក្នុង​ទីក្រុង​សិន​ចិន និង​ឆឹ​ង​ឌូ​កាលពី​ថ្ងៃទី​១​និង​២​កញ្ញា​។​នៅ​ថ្ងៃ​៨​កញ្ញា​នេះ ក្រុង​ឆឹង​ឌូប​ន្ត​បិទ​ខ្ទប់​សំរាប់​មនុស្ស​ភាគច្រើន​ក្នុងចំណោម​ប្រជាជន​២១​លាន​​នាក់​ក្នុង​ទីក្រុង​នៃខេត្ត​ស៊ី​ឈ័ន​នេះ​ ​ក្នុងពេល​ជាមួយគ្នា...

ថ្លៃប្រេងឆៅបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ទី៨កញ្ញា ដោយបន្តពីការធ្លាក់ថ្លៃកាលពីថ្ងៃម្សិលមិញនៅពេលចិនពន្យារពេលអនុវត្តវិធានការទប់ស្កាត់កូវីដ១៩ចំពេលមាន ការបារម្ភអំពីការថយចុះសកម្មភាពសេដ្ឋកិច្ចនៅទូទាំងពិភពលោកដែលនឹងប៉ះពាល់តំរូវការប្រេង។ប្រេងឆៅផ្សារBrentសំរាប់អាស៊ីធ្លាក់ចុះ៤០សេនមកនៅត្រឹម៨៧,៦០ដុល្លារក្នុងមួយបារ៉ែល នៅពេលប្រេងឆៅនៅផ្សារអាម៉េរិកចុះ៤១សេនមកនៅ៨១,៥៣ដុល្លារក្នុងមួយបារ៉ែល។

អភិបាលខេត្ត​ព្រះវិហារ ស្នើ​ឲ្យ​មន្ត្រី​ជំនាញ និង​ក្រុង ស្រុក ព​ន្លឿ​ន​ការដោះស្រាយ ទំនាស់​ដីធ្លី ឲ្យ​ឆាប់រហ័ស

​ដោយៈ សៅ​វ៉ាន់ឌី / ព្រះវិហារ​៖  នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ នេះ លោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្តដែល​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត បានស្នើ​ឲ្យ​អាជ្ញាធរ​ក្រុង...

អាម៉េរិក​អនុម័ត​ជំនួយ​សព្វាវុធ​៦៧៥​លាន​ទៀត​ដល់​អ៊ុ​យក្រែន​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បានអនុម័ត​ជំនួយ​សព្វាវុធ​បន្ថែម​តំលៃ​៦៧៥​លាន​ដុល្លារ​សំរាប់​អ៊ុ​យក្រែន នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារជាតិ​លោក​​ឡយ អូ​ស្ទីន កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ពួក​រដ្ឋមន្ត្រី​ការពារជាតិលោកខាងលិច​ជួបប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​របៀប​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​គៀវ​សំរាប់​រយៈពេល​យូរ​នៅក្នុងការ​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​ ​ជម្លោះ​ប្រដាប់អាវុធ​រយៈពេល​៦​ខែ​មកនេះ​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ និង​បំផ្លាញ​ទីក្រុង​អ៊ុយ​ក្រែន​ជាច្រើន​អោយ​ក្លាយជា​គំនរ​ផេះ​។​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ មាន​ការបារម្ភ​កើនឡើង​អំពី​មហន្តរាយ​​នុយក្លេអ៊ែរ​នៅ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ធំ​បំផុត​ប្រចាំ​អឺរ៉ុប​ឈ្មោះ ហ្សា​ប៉ូរីស​ហ្ស៊ី​យ៉ា​(Zaporizhzhia)​។​ នៅ​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​មូលដ្ឋាន​ទ័ពអាកាស​រ៉ាំ​ស្ទេន ក្នុង​ប្រទេស​អាល្លឺម៉ង់...