Day: September 10, 2022

លោក ស សុខា ស្នើក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមការកំណែទម្រង់សាកលវិទ្យាល័យ ឆ្ពោះទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង បានស្នើដល់សមាសភាពក្រុមប្រឹក្សាភិបាលថ្មី នៃសាកលវិទ្យាល័យជាតិបាត់ដំបង ទាំងអស់ត្រូវបន្តចូលរួមក្នុងការកំណែទម្រង់សាកលវិទ្យាល័យ ឆ្ពោះទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ លើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាពនៃការដឹកនាំ...

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ដើម្បីបន្តធានាបានប្រៀបឈ្នះក្នុងការប្រកួតប្រជែង សមាជិកគណបក្សគ្រប់រូប ចាំបាច់ប្រព្រឹត្តអំពើល្អបម្រើប្រជាពលរដ្ឋ និងចូលរួមចំណែកកសាងសង្គមជាតិ

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ “ដើម្បីបន្តធានាបានប្រៀបឈ្នះក្នុងការប្រកួតប្រជែងបែបប្រជាធិបតេយ្យ តាមរយៈការទទួលបាននូវជំនឿទុកចិត្ត និងបេះដូងរបស់ប្រជាពលរដ្ឋ, សមាជិក-សមាជិកាគណបក្សគ្រប់រូប ចាំបាច់ត្រូវខិតខំបន្តប្រព្រឹត្តអំពើល្អបម្រើថែទាំប្រជាពលរដ្ឋ និងចូលរួមចំណែកកសាងសង្គមជាតិតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនគិតអំពីផលតបស្នង ជាពិសេសត្រូវស្វែងយល់ និងវាយតម្លៃអំពីចំណុចខ្វះខាតដែលជាចន្លោះប្រហោង និងខិតខំកែលម្អឱ្យបានល្អប្រសើរឡើងវិញ ព្រមជាមួយនឹងការថែទាំ និងពង្រឹងបន្ថែមទៀតនូវចំណុចខ្លាំងដែលមានស្រាប់”។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត...

មន្រ្តីជាន់ខ្ពស់បក្ស៖ជំរុញឱ្យមន្រ្តីទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ដោយៈ គង់ហេង/ កំពង់ចាមៈ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខិតខំកែទម្រង់លើរដ្ឋបាលសាធារណៈ ចំណុចខ្សោយ នៃការទទួលខុសត្រូវ និងកែប្រែឥរិយាបថផ្តល់បម្រើសេវាសាធារណៈ ឬសេវាកាតព្វកិច្ច សេវាតម្រូវការ...

ជំនាញសាឡននៅកម្ពុជា ត្រូវបានលើកកម្ពស់ដោយអ្នកអាជីព

ដោយ:ពៅនិមល/ភ្នំពេញ៖ ឆ្លើយតបនឹងតម្រូវការកើនឡើងនៃវិស័យសាឡន ក៏ដូចជាផ្តល់ជូននូវជំនាញ បានកត់សម្គាល់ឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំវិស័យមួយនេះនៅប្រទេសកម្ពុជា មានការចូលរួមយ៉ាងច្រើនពីអាជីព និងខណៈនៅឆ្នាំ២០៣០ខាងមុខ មុខរបរមួយចំនួន ក្នុងនោះមានវិស័យសាឡនផងនោះនឹងត្រូវបាត់បង់ដោយសារពុំមានវិជ្ជាជីវៈឬជំនាញឯកទេសដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីស្ថាប័នដែលមានស្តង់ដាពិតប្រាកដ។ ក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡនកាលពីថ្ងៃទី៩ខែកញ្ញាម្សិលមិញបានសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសាឡនជាផ្លូវការនិងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនស្នាដៃ នារីខ្មែរសាឡន ត្រេឌីង ឯ.ក និងសហគ្រាសថែរក្សាសម្រស់ឡាវីក្នុងគោលបំណងជំរុញនិងលើកកម្ពស់ វិស័យសាឡនកាន់តែមានគុណភាព...

រដ្ឋបាលខណ្ឌចំការមន រៀបចំកិច្ចប្រជុំស្ដីពីការទប់ស្កាត់ការបញ្ចេញសំរាមខុសពេល ដល់សង្កាត់ទាំង០៥ ខណ្ឌចំការមន

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖រដ្ឋបាលខណ្ឌចំការមន កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា បានរៀបចំកិច្ចប្រជុំស្ដីពីការទប់ស្កាត់ការបញ្ចេញសំរាមខុសពេល ក្រោមអធិបតីភាព លោកហួត ហៃ អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកគៀង ល័ក្ស អភិបាលខណ្ឌចំការមន, លោកអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យពាក់ព័ន្ធ, ក្រុមហ៊ុនសុិនទ្រី...

អភិបាលខណ្ឌដង្កោនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោកាលពីថ្ងៃទី ៩ខែកញ្ញាបានអញ្ជើញចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស។ នាឱកាសនោះលោកស្រីប្រធានកិត្តិយសអនុសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...

អាជ្ញាធរសម្រុកជួសជុលផ្លូវនៅក្រុងប៉ោយប៉ែតរងការខូខាតដោយសារភ្លៀងរណ្តំ

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ:ផ្លូវក្រាលកៅស៊ូ បេតុង ដីមួយចំនួននៅក្រុងប៉ោយប៉ែតដែលរងការខូចខាតស្រាប់ បានបន្តរឹងរឹតតែរងការខូខាតបន្ថែមដោយសារភ្លៀងធ្លាក់រណ្តំកន្លងមក ដល់ពេលនេះ ។ លោក ភោក លាន ចៅសង្កាត់ប៉ោយប៉ែតបានប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២២ ថា:ជាការឆ្លើយតប...

កិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលបន្ថែម លើសេចក្ដីព្រាងវិសោធនកម្ម ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

  ដោយៈ សុផល /ភ្នំពេញ៖ ហ្វេសប៊ុកក្រសួងសាធារណការ នាថ្ងៃទី១០ ខែកញ្ញា នេះ បានឱ្យដឹងថាៈ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន...

មុស្លីមនៅកម្ពុជា មានភ័ព្វសំណាង បានរស់ក្នុងសុខដុមនីយកម្មអន្តរសាសនា

ដោយៈ បូកគោ / កំពត: តំណាងឲ្យពលរដ្ឋខ្មែរ ដែលមានជំនឿ លើសាសនាអុិស្លាម ថ្នាក់ដឹកនាំខេត្តកំពតមួយរូប បានបញ្ជាក់ថា មុស្លីមនៅកម្ពុជា ពិតជាមានភ័ព្វសំណាង ដែលបាននិងកំពុងជ្រកក្រោមដំបូលសន្តិភាព ពិសេសបានរួមរស់ប្រកបដោយ សុខដុមនីយកម្មអន្តរសាសនា។ លោក...

វឌ្ឍនភាព​បច្ចេកវិជ្ជា​-​វិទ្យាសាស្ត្រ​ជួយ​ចិន​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និច​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ចាប់តាំងពី​ចិន​បាន​ប្រកាស​ពី​គោលបំណង​របស់​ខ្លួន​ក្នុង​ការបំភាយ​កាបូន​ឌីអុកស៊ីត​ឱ្យ​ដល់​ចំណុចកំពូល​នៅ​មុន​ឆ្នាំ ២០៣០ និង​សម្រេចបាន​នូវ​កាបូន​សូន្យ​មុន​ឆ្នាំ ២០៦០ ប្រទេស​នេះ​បាន​ខិតខំ​បំពេញ​គោលដៅ​នេះ​ឱ្យ​បាន​តាមរយៈ​ការចាត់វិធានការ​ផ្សេងៗ​។​ ​ក្នុងចំណោម​វិធានការ​ទាំងនោះ វឌ្ឍនភាព​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​មាន​សារៈសំខាន់​ក្នុង​ការផ្តល់​នូវ​កម្លាំង​រុញច្រាន​ដ៏​ខ្លាំងក្លា​និង​ការជំរុញ​រយៈពេល​វែង​សម្រាប់​ប្រទេស​។​ ​ចិន​បាន​អនុវត្ត​សកម្មភាព​ទូទាំង​ប្រទេស​ដើម្បី​បញ្ឈប់​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​រោងចក្រ​ប្រើ​ម៉ាស៊ីន​ចំហេះ​ដែល​ហួស​សម័យ ដើម្បី​កាត់បន្ថយ​ការ​បំពុលបរិយាកាស និង​ការបំភាយ​ឧស្ម័ន...