Day: September 13, 2022

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប

ដោយ៖តារារិទ្ធ(សៀមរាប)៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានិងជាប្រធានអាស៊ាននឹងអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និង កិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។ ក្នុងពិធីបើកកិច្ចប្រជុំសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាននឹងថ្លែងសុន្ទរកថាគន្លឹះក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួនដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រី...

បច្ចុប្បន្ន កម្ពុជា​ពុំទាន់​មានច្បាប់ ដើម្បី​ហាមឃាត់​ការ​នាំចូល​ផលិតផល ដែលមាន​ផ្ទុក សារធាតុ​អាស​បេ​ស្តុ​ស នៅឡើយ​ទេ​

ដោយ​: ពៅ​និមល / ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បាន​អះអាងថា គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​ពុំទាន់ មានច្បាប់​ហាមឃាត់​ការប្រើប្រាស់ ការនាំ​ចូល ផលិតផល​ដែលមាន​ផ្ទុក​សារធាតុ អាស​បេ​ស្តុ​ស...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ស្វាគមន៍​ចំពោះ​វិនិយោគិន​ជប៉ុន ដែល​បានជ្រើសរើស យក​ប្រទេស​កម្ពុជា ជា​គោលដៅ​ធ្វើ​ធុរកិច្ច​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ស្វាគមន៍​ចំពោះ វិនិយោគិន​ជប៉ុន ដែល​បានជ្រើសរើស​យក​ប្រទេស​កម្ពុជា ជា​គោលដៅ​ធ្វើ​ធុរកិច្ច ហើយ​សង្ឃឹមថា...

អភិបាលខេត្តបន្ទាយមានជ័យអំពាវនាវប្រជាជនឱ្យប្រុងប្រយ័ត្ន ទឹកស្ទឹងមង្គលបូរីកំពុងហក់ឡើង

ដោយៈភ្នំស្វាយ/បន្ទាយមានជ័យ៖ទឹកស្ទឹងមង្គលបូរីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបាននឹងកំពុងហក់ឡើង ដោយសារទឹកស្រកពីខ្សែលើហូរធ្លាក់ចុះមកខាងក្រោម ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យខណៈអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅថ្ងៃទី១៣ខែកញ្ញានេះបាន អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅបណ្តោយដងស្ទឹងឬប្រឡាយឬបឹងបួរដែលទទួលធារទឹកពីស្ទឹងនេះត្រូវប្រុងប្រយ័ត្នខ្ពស់។ពិសេសគឺបង្ការកូនក្មេង និងមនុស្សចាស់កុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។ លោក អ៊ុំ រាត្រី និងលោក រ័ត្ន ដាស៊ីណង់...

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​៖ គិត​ចាប់ពី​ឆ្នាំ​១៩៩២ ADB បានផ្តល់​ហិរញ្ញប្បទាន ដល់​គម្រោង​អភិវឌ្ឍន៍​ជាង ៤,៣ ពាន់​លាន​ដុល្លារ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ថាៈ “ គិត​ចាប់ពី​ឆ្នាំ​១៩៩២ ធនាគារអភិវឌ្ឍន៍អាស៊ី (...

អំណោយ​សម្តេច​តេ​ជោ ផ្តល់ជូន​ដល់​ជន​ចាស់ជរា និង​ជន​ពិការភាព ក្នុងឱកាស​កាន់បិណ្ឌ​

​ដោយៈ យោធិន / សៀម រាបៈ តាមរយៈ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដែលជា​អំណោយ​ដ៏ ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន...

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ រវាង​យោធា កម្ពុជា​-​ថៃ មានដំណើរ​ការ​ទៅមុខ កាន់តែ​ល្អប្រសើរ​ទ្បើង​ជា​លំដាប់​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានបញ្ជាក់​ថាៈ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាង​យោធា និង​យោធា...

កម្ពុជា​រកឃើញ​ទំនិញ​ខូចគុណភាព​ជាង ១៣០​គីឡូក្រាម នៅក្នុង​រាជធានី​ខេត្ត​ចំនួន​ប្រាំពីរ

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ ខណៈ​ក្នុងកំឡុងពេល​កាន់បិណ្ឌ និង​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មកដល់ មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) នៃ​ក្រសួងពាណិជ្ជកម្ម បាន​បង្កើន​ការចុះ​ត្រួតពិនិត្យ ទំនិញ និង​គ្រឿងឧបភោគ បរិភោគ​គ្រប់​ប្រភេទ នៅតាម​មូលដ្ឋាន រៀងៗ​ខ្លួន...

ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​កណ្តាល​របស់​លោក​ស៊ី​នឹង​ជំរុញ​ការរួបរួម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆាយ​ណា​ដេល្លី​) ៖ ក្រុម​អ្នកសង្កេតការណ៍​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​កណ្តាល​នា​ពេល​ខាង​មុខ​របស់​ប្រធានាធិបតី ស៊ី ជីន​ភីង​នឹង​ផ្តល់​ការជំរុញ​ដ៏​សំខាន់​​ដល់​ចំណង​ទាក់ទង​របស់​ចិន​ជា​មួយ​ប្រទេស​ជិតខាង​របស់​ខ្លួន​នៅ​ទីនោះ ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ប្រកបដោយ​ប្រសិទ្ធភាព និង​លើកកម្ពស់​ការរួបរួម​និង​ប្រសិទ្ធភាព​នៃ​អង្គការ​សហ​ប្រ​​តិបត្តិ​ការសៀង​ហៃ ដែល​មាន​អាយុ ២១ ឆ្នាំ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី...

រដ្ឋាភិបាល​ថៃ​បន្ត​ចេញ​ខាត​លើ​ថ្លៃ​ប្រេង​និង​អគ្គិសនី​ដើម្បី​ទប់​អតិផរណា​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ថៃ​នឹង​បន្ត​កាត់​បន្ថយពន្ធ​លើ​ប្រេងឥន្ធនៈ​ដែល​ប្រជាជន​ប្រើ​ច្រើន​បំផុត និង​បន្ទាប​ថ្លៃ​អគ្គិសនី​សំរាប់​អ្នកប្រើប្រាស់​ខ្លះ​ដើម្បី​ការពារ​អ្នកប្រើប្រាស់​ពី​ការចំណាយ​ខ្ពស់​ឬ​ទប់​អតិផរណា​។​ ​វិធានការ​នេះ​ត្រូវ​បាន​ប្រកាន់យក​ចំ​ពេល​មាន​ការព្យាករណ៍​ថា អតិផរណា​របស់​ប្រទេស​អាច​នៅ​លើ​កំរិត​ព្យាករណ៍​របស់​ធនាគារកណ្តាល​សំរាប់​ឆ្នាំក្រោយ​។​ ​យោងតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោកស្រី​ត្រាយ​ស៊ូ​រី តា​យ​សា​រ៉ា​ណា​គុល​(Traisuree Taisaranakul)​គណៈរដ្ឋមន្ត្រី​បានអនុម័ត​ការបន្ថែមពេល​កាត់​បន្ថយពន្ធ​៥​បាត​(០,១៤​ដុល្លារ​)​ក្នុង​ប្រេង​​ម៉ា​ស៊ូ​ត​មួយ​លីត្រ​សំរាប់​ពេល​ពីរ​ខែ​ទៀត ដល់​ថ្ងៃ​២០​វិច្ឆិកា​។​ចំណាត់ការ​បែបនេះ​នាំ​អោយ​រដ្ឋ​ខាតបង់​ចំណូល​ប្រមាណ​២០​ពាន់​លាន​បាត​(៥៥១​លាន​ដុល្លារ​)​។​ ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​ពីរ​នៅ​អាស៊ី​អាគ្នេយ៍​នេះ កំពុង​តស៊ូ​នឹង​អតិផរណា​ខ្ពស់បំផុត​ធៀប​នឹង​អតិផរណា​នៅ​១៤​ឆ្នាំ​មកនេះ ហើយ​បាន​ចំណាយ​ប្រមាណ​៥,៥​ពាន់​លាន​ដុល្លារ​ដើម្បី​ចេញ​ខាត​​ក្នុង​បំណង​បញ្ចុះ​ថ្លៃ​ប្រេងម៉ាស៊ូត​និង​ថ្លៃ​អគ្គិសនី​។​ តែ​ដោយសារ​តែ​ការដំឡើង​ពន្ធ​ថាមពល​ចាប់ពី​ខែ​នេះ​និង​គណៈរដ្ឋមន្ត្រី​អនុញ្ញាត​អោយ​ដំឡើង​ថ្លៃឈ្នួល​អប្បរ​មា​ប្រមាណ​៥​ភាគរយ វា​នឹង​បង្ក​អតិផរណា​ខ្ពស់​ដដែល ដែល​អាច​នឹង​រារាំង​ការ​រើប​រើ​សេដ្ឋកិច្ច​ឡើង​​វិញ​។​អតិផរណា​ទំនងជា​ខ្ពស់ជាង​ការកំណត់​របស់​ធនាគា​រ​កណ្តាលពី​១​ទៅ​៣​ភាគរយ​នៅ​ឆ្នាំក្រោយ​ដោយសារ​ថ្លៃ​ថាមពល​និង​ស្បៀង​ឡើង​ខ្ពស់ ដែល​នាំ​អោយ​អ្នក​ផលិត​បង្កើន​ថ្លៃដើម​៕...