Day: September 14, 2022

មនុស្សចាស់អំពាវនាវដល់រាជរដ្ឋាភិបាល ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភវ័យចាស់ទូទៅជាអាទិភាព

ដោយៈសុផល/បាត់ដំបង៖តំណាងមនុស្សចាស់បានអំពាវនាវដល់រាជរដ្ឋាភិបាលពិចារណាផ្តល់ប្រាក់ឧបត្ថម្ភវ័យចាស់ទូទៅជាអាទិភាពដើម្បីជួយដោះស្រាយបញ្ហា ជីវភាព សុខភាព ទាំងក្នុងអំឡុងនិងក្រោយផលប៉ះពាល់នៃជំងឺ កូវីដ១៩។ តំណាងសមាគមមនុស្សចាស់ចំនួនជិត២០០នាក់មកពី២៥រាជធានី-ខេត្តនិងជាតំណាងឱ្យមនុស្សចាស់ជាងបីម៉ឺននាក់ បាន​មកជួបជុំគ្នានៅក្នុង “វេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី២ក្រោមប្រធានបទ “សោធនសង្គមសម្រាប់ មនុស្សវ័យចាស់នៅកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីរសៀលថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នៅក្នុង ខេត្តបាត់ដំបង។...

ឈើ​មួយ​ឡាន​ពេញ​ត្រូវបាន​បង្ក្រាប លើផ្លូវ​ជាតិ​៦២​នៃ​ឃុំ​រមណី

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ ឈ្មួញ​ដែល​មិន​ញញើត​សមត្ថកិច្ច​បាន​ដឹកឈើ​ទាំង​ថ្ងៃ​ចេញ​ភូមិ​ឈ្មួ​ន ឃុំ​រួសរាន់ ស្រុក​រវៀង ហើយ​ត្រូវបាន​សមត្ថកិច្ច ផ្នែក​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង កម្លាំង​នគរបាល​ស្រុក​រវៀង​ស្ទាក់​ចាប់បាន​កាលពី​ម៉ោងជាង​៤​រសៀល​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០២២ នៅ​ផ្លូវជាតិ​លេខ​៦២​នៃ​ភូមិ​រំចេក ឃុំ​រមណី ស្រុក​រវៀង ។​ ​នៅពេល​បង្ក្រាប​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បន្សល់ទុក​តែ​រថយន្ត​ប្រភេទ​ទួរីស ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ​-2AG -5766...

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានយកចិត្តទុកដាក់បន្ថែមលើការធ្វើពាណិជ្ជកម្មនៅក្នុងក្របខណ្ឌ(AFTA)

ដោយ៖តារារិទ្ធ(សៀមរាប)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានបានផ្ដល់អនុសាសន៍ឱ្យបណ្តារដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានយកចិត្តទុកដាក់ពង្រីកបន្ថែមនូវការធ្វើពាណិជ្ជកម្មនៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(AFTA) ដែលជាពាណិជ្ជកម្មបំពេញឲ្យគ្នាទៅវិញទៅមក ជាមួយនឹងការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសដទៃទៀតរួមទាំងក្នុងក្របខណ្ឌអាស៊ឹម (ASEM)ផងដែរ ។   សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍នេះនៅក្នុងឱកាសបានអនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានដឹកនាំដោយលោកស្រីរដ្ឋលេខាធិការ...

បវរកញ្ញា​តៃវ៉ាន់​ត្រូវ​បាន​ហាម​មិន​ឱ្យ​គ្រវីទង់ជាតិ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋាភិបាល​ក្រុង​តៃប៉ិ​កាលពី​ថ្ងៃ​ពុធ​ទី​១៤​កញ្ញា​បាន​ចោទ​ចិន​ថា​បាន​ដាក់​សម្ពាធ​លើ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​មួយ​ដើម្បី​រារាំង​បវរកញ្ញា​តៃវ៉ាន់​ម្នាក់​កុំឱ្យ​គ្រវីទង់ជាតិ​កោះ​នេះ​នៅលើ​ឆាក​។​ ​យោង​តាម​អាជ្ញាធរ​តៃវ៉ាន់​បានឱ្យដឹងថា បវរកញ្ញា​តៃវ៉ាន់ នាង ខៅ ម៉ាន់​ជុង (Kao Man-jung) ត្រូវបាន​គេ​ថត​កំពុង​យំ​ខណៈ​បេ​ក្ខ​នារី​ផ្សេងទៀត​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​មួយ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​ក្នុង​ពិធី​បើក​សមាជ​ពិភពលោក​ស្តីពី​ការច្នៃប្រឌិត​ថ្មី​និង​បច្ចេកវិជ្ជា​ឆ្នាំ ២០២២...

ប៉ះទង្គិច​គ្នា​ជា​ថ្មី​រវាង​អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់​ក្រោយ​ការប្រយុទ្ធ​គ្នា​ស្លាប់​ជិត​១០០​នាក់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជាថ្មី​បាន​ផ្ទុះ​ឡើង​រវាង​កងកម្លាំង​អា​ហ្ស៊ែ​របៃ​ហ្សង់​និង​អា​ម៉េនី កាលពី​ថ្ងៃ​ពុធ​ទី១៤កញ្ញានៅ​មួយថ្ងៃ​បន្ទាប់​ពី​ទាហាន​ជិត​១០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​​ការប្រយុទ្ធ​គ្នា​សម្លាប់​មនុស្ស​ច្រើន​បំផុត​រវាង​អតីត​សាធារណរដ្ឋ​សូ​វៀត​ទាំងពីរ​នេះ ចាប់តាំងពី​ឆ្នាំ​២០២០​។​ ​យ៉ាងហោច​ណាស់​ទាហាន​អា​ម៉េនី​៤៩​នាក់​និង​អា​ហ្ស៊ែ​របៃ​ហ្ស​ង់​៥០​នាក់ ត្រូវបាន​សម្លាប់​ក្នុង​ការប៉ះទង្គិច​កាលពី​ថ្ងៃ​អង្គារ ដោយ​ទាំង​រដ្ឋាភិបាល​ទីក្រុង​យ៉េ​រ៉េ​វ៉ាន​(Yerevan) និង​បា​គូ​(Baku)​បន្ទោស​គ្នា​​អំពី​ការប្រយុទ្ធ​គ្នា​ដែលនាំអោយ​មាន​ការអំពាវនាវ​ពី​ប្រធានាធិបតី​រុស្ស៊ី សុំ​អោយ​ស្ងប់ស្ងាត់​។​ ​ការ​ប៉ះទង្គិច​គ្នា​នេះ​នាំអោយ​មាន​ការបារម្ភ​អំពី​ការផ្ទុះ​សង្គ្រាម​មួយ​ឈុត​ទៀត​នៅ​ព្រំដែន​នៃ​អតីត​សាធារណរដ្ឋ​សូ​វៀត​ពីរ​​នេះ នៅពេល​យោធា​រុស្ស៊ី​កំពុង​ជាប់ដៃ​នឹង​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​ជម្លោះ​ពេញធឹង​​ណាមួយ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ទាញ​មហាអំណាច​ដូចជា​រុស្ស៊ី​និង​តួ​ក​គី​អោយ​ចូល​អន្តរាគមន៍ និង​ធ្វើអោយ​អស្ថិរភាព​របៀង​សំខាន់​មួយ​សំរាប់​បំពង់​បង្ហូរ​ប្រេង​និង​ហ្គាស​។​ ​ក្រសួងការពារជាតិ​អាម៉េនីកា​លពី​ថ្ងៃ​ពុធ​បាន​ចោទប្រកាន់អា​ហ្ស៊ែ​រ​បៃ​ហ្សង់ ដែល​តួ​ក​គី​គាំទ្រ​ទាំង​យោធា​និង​នយោបាយ ថា​បាន​បាញ់កាំភ្លើង​ធំ...

អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​អញ្ជើញ​ចូលរួម សូត្រមន្ត​កាន់បិណ្ឌ​ទី​៤​នៅ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នៅ​ថ្ងៃ​ពុធ​៤​រោច ខែភទ្របទ​ឆ្នាំខាល​ចត្វា​ស​ក័ ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៤​កញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវ​នឹង​វេន​ទី​៤ និង​ទី​៥​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​ជា ស៊ីណា ឃួ​ង​ស្រេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ...

បាក់ច្រាំងព្រែកកុយ ស្រុកកងមាស ប៉ះពាល់ដល់ផ្លូវម្ចាស់ គម្រោងក្រសួងអភិវឌ្ឍន៍ជនបទ

ដោយៈ គង់ហេង / កំពង់ចាមៈ ទឹកភ្លៀងបានធ្លាក់ជោកជាំ ប៉ុន្មានថ្ងៃជាប់ៗគ្នា បណ្តាលឱ្យច្រាំងព្រែកកុយ ស្ថិតក្នុងភូមិ/ឃុំព្រែកកុយ ស្រុកកងមាស បានបាក់ស្រុត អស់រាប់សិបម៉ែត្រ ប៉ះពាល់ដល់ការធ្វើដំណើរ និងនៅមិនទាន់ប៉ះពាល់ ដល់លំនៅឋាន ប្រជាពលរដ្ឋនោះទេ។...

សម្តេចក្រឡាហោម ស ខេង ចាត់តាំងលោក សុខ ផល ដឹកនាំក្រុមការងារ ដើម្បីសហការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២ នេះ បានចេញលិខិតបង្គាប់ការចាត់តាំង...

រដ្ឋបាលខេត្ត ប្រជុំពិនិត្យនីត្យានុកូលភាព និងបញ្ជាក់អនុលោមភាព លើគម្រោងថវិកា របស់រដ្ឋបាល ក្រុង ស្រុក ឆ្នាំ២០២៣

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានប្រជុំពិនិត្យនីត្យានុកូលភាព និងបញ្ជាក់អនុលោមភាព លើគម្រោងថវិកា របស់រដ្ឋបាល ក្រុង ស្រុក ឆ្នាំ២០២៣...

ការប៉ះទង្គិចគ្នាដោយអាវុធជាថ្មីបានផ្ទុះឡើងរវាងកងកម្លាំងអាហ្ស៊ែរបៃហ្សង់និងអាម៉េនី កាលពីថ្ងៃពុធនៅមួយថ្ងៃបន្ទាប់ពីទាហានជិត១០០នាក់ត្រូវបានសម្លាប់នៅក្នុង ការប្រយុទ្ធគ្នាសម្លាប់មនុស្សច្រើនបំផុតរវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរនេះ ចាប់តាំងពីឆ្នាំ២០២០។