Day: September 16, 2022

ស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំសឿស្រុកមង្គលបូរី អាចគ្រប់គ្រងបាន,មន្ត្រីមមាញឹកគ្នាចុះពិនិត្យវាយតម្លៃ

ដោយ : ប.ជ័យ / បន្ទាយមានជ័យ:ស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំសឿស្រុកមង្គលបូរី អាចគ្រប់គ្រង់បាន ។នេះបើតាមលោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តពីរូប អភិបាលស្រុកនិងមន្ត្រីដែលមមាញឹកចុះពិនិត្យវាយតម្លៃបន្តបន្ទាប់នៅក្នុងថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ ។ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញាលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ...

ជនសង្ស័យដែលបាញ់សម្លាប់គូរដណ្ដឹងជានិស្សិតពេទ្យ បានបញ្ជូនមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយចាប់ខ្លួននៅថៃ

ដោយ:សម្បត្តិ/ភ្នំពេញ ៖ ជនសង្ស័យដែលបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចខ្លួនអស់ជាង២ឆ្នាំ ដែលត្រូវចាប់បាននៅប្រទេសថៃនោះ បានបញ្ជូនមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិហើយនៅរសៀលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ ដើម្បីធ្វើការសួរនាំ និងបន្ដនីតិវិធី ក្រោយទទួលបានពីភាគីថៃ។ ក្រោយបញ្ចប់ការសួរនាំ នៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ជនដៃដល់ឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា)...

ធនធានមនុស្សផ្នែករបាំប្រពៃណីមួយរូបរបស់កម្ពុជាបាត់បង់ទៀតហើយ

ដោយ: ជា សីហ:/ភ្នំពេញ:គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងផ្ដល់ភ្លើងក្នុងពិធីបូជាសពលោកយាយព្រឹទ្ធាចារ្យ សរ សារឿន អតីតនាដការីរបាំព្រះរាជទ្រព្យ ។ ពិធីនេះត្រូវបានធ្វើឡើងនាសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដោយ...

៨០ភាគរយនៃការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ត្រូវបានធ្វើឡើងជាប្រាក់រៀល

ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ប្រជាជនក្នុងខេត្តបាត់ដំបងទាំងអស់ក្នុងការ ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ខណៈដែល៨០ភាគរយនៃការចំណាយប្រចាំថ្ងៃក្នុងខេត្តបាត់ដំបងត្រូវ បានធ្វើឡើងជាប្រាក់រៀល ។ ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី(រូបថតធនាគារជាតិនៃកម្ពុជា) ក្នុងយុទ្ធនាការផ្សព្វផ្សាយប្រាក់រៀលនៅខេត្តបាត់ដំបងនៅថ្ងៃទី១៦ ខែកញ្ញាលោកស្រី...

អ្នកជំនាញ​កម្ពុជា​ជួបពិភាក្សា​ជាមួយ​អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​

ដោយ​: ជា សីហ​:/​ភ្នំពេញ​:​នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយនឹង លោក ដា​រ៉េ​ន តាង (...

សម្ដេច​ក្រឡាហោម ស ខេង ជា​សហ​ដឹកនាំ​កិច្ចប្រជុំ​អភិបាលខេត្ត ជាប់​ព្រំដែន​កម្ពុជា​-​ថៃ លើក​ទី​៧

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា បាន​អញ្ជើញ​ធ្វើជា​សហ​ដឹកនាំ កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ លើក​ទី​៧ តាម​ប្រព័ន្ធ​វីដេអូ...

អភិបាលរង​រាជធានី​៖​ម្ចាស់​អាជីវកម្ម​ផ្ទះសំណាក់ សណ្ឋាគារ​និង​ខុន​ដូ​ត្រូវតែ ថតចម្លង​អត្តសញ្ញាណប័ណ្ណ ឬ ប៉ាស្ព័រ​ស​ភ្ញៀវ​គ្រប់រូប​ដែល​ចូល​ស្នាក់នៅ​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​អោយ​ម្ចាស់​អាជីវកម្ម​ផ្ទះសំណាក់ សណ្ឋាគារ​និង​ខុន​ដូ​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវតែ​ថតចម្លង​អត្តសញ្ញាណប័ណ្ណ ឬ ប៉ាស្ព័រ​ភ្ញៀវ​គ្រប់រូប ដែល​ចូល​ស្នាក់នៅ​ទីតាំង​របស់ខ្លួន ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​។​ ការណែនាំ​បែបនេះ​របស់លោក​ហួត...

ក្រុមខ្មែរជួយខ្មែរ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត មានទាំងចំណេះដឹង បទពិសោធន៍ និងភាពចាស់ទុំ

ក្រុមខ្មែរជួយខ្មែរ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត មានទាំងចំណេះដឹង បទពិសោធន៍ និងភាពចាស់ទុំ

កូរ៉េខាងត្បូង​ប្រគល់​អដ្ឋិធាតុ​ទាហាន​ចិន​៨៨​នាក់​ដែល​ស្លាប់​ក្នុង​សង្គ្រាម​កូរ៉េ​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​កញ្ញា​បានប្រគល់​អដ្ឋិធាតុ​ទាហាន​ចិន​៨៨​នាក់​ដែល​បាន​ស្លាប់​ក្នុងអំឡុង​សង្គ្រាម​កូរ៉េ ។​វា​ជា​ពិធី​បង្ហាញ​កាយវិការ​សុច្ឆន្ទៈ​ដូច្នេះ​លើក​​ដំបូង​ចាប់តាំងពី​ប្រធានាធិបតី យូ​ន ស៊ុក​-​យ៉ូល ចូលកាន់​តំណែង​កាលពី​ខែ​ឧសភា​។​ ​កងកិត្តិយស​កូរ៉េខាងត្បូង​បានប្រគល់​មឈូស​ឈើ​ដាក់​អដ្ឋិធាតុ​ក្នុង​ពិធី​មួយ​នៅ​អាកាសយានដ្ឋាន​អ៊ី​ន​ឆុន​(Incheon)​ក្នុង​ទីក្រុង​សេ​អ៊ូ​ល មុន​បញ្ជូន​ចូល​យន្តហោះ​ដឹកជញ្ជូន​នៃ​កងទ័ពអាកាស​ចិន​។​​អដ្ឋិធាតុ​ទាំងនោះ​ត្រូវបាន​ដឹក​ទៅដល់​ទីក្រុង​សឹង​យ៉ាង​(Shenyang)​របស់​ចិន​នៅ​ប៉ុន្មាន​ក្រោយ ក្នុង​ពិធី​មួយ​ដែល​មាន​ការចូលរួម​ពី​ទាហាន​ជើងចាស់​ចិន​នៃ​ជម្លោះ​បី​ឆ្នាំនេះ​។​ ​វា​ជាកា​រប្រ​គល់​អដ្ឋិធាតុ​ដូច្នេះ​លើក​ទី​ប្រាំបួន​ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​ដែល​ជា​អតីត​គូសត្រូវ​សង្គ្រាមត្រជាក់ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ឆ្នាំ​២០១៤​អំពី​បញ្ហា​នេះ ដោយ​នាំ​អោយ​អដ្ឋិធាតុ​​ទាហាន​ចិន​ដែល​ត្រូវ​កូរ៉េខាងត្បូង​ប្រគល់អោយ​ឡើង​ដល់​ចំនួន​សរុប​៩១៣​នាក់​។​ ​លោក លី ដូ​-​ហ៊ូ​ន​(...

រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន រួម​កម្លាំង​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ និង​វិស័យ​បរ​ធន​បាល

​ដោយៈ​សុផល​/​ភ្នំពេញ​៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជានិង​និយ័ត​ករប​រធន​បាល​កិច្ចដែល​តំណាងឱ្យ​រាជរដ្ឋាភិបាលនិង​វិស័យ​ឯកជនបាន​ចាប់ដៃគ្នា​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ និង​វិស័យ​បរ​ធន​បាលតាមរយៈ​បង្កើន​ការយល់ដឹង​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន ជំរុញ​ការវិនិយោគ​ក្នុង​គោលដៅ​រួមចំណែក​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា ។​ ​ក្រុមហ៊ុន Zillennium Group ដែលជា​បណ្តុំ​ទីផ្សារ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា រួមជាមួយ​ក្រុមហ៊ុន​ដែលជា​សមាជិក និង​សមាគម​ភ្នាក់ងារ​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានប្រកាស​ពី​កិច្ចសហការ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​រួមចំណែក​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ...