Day: September 20, 2022

បញ្ចប់មុខតំណែងអគ្គលេខាធិការ-អគ្គលេខាធិការរងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីបានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២ បានត្រាស់បង្គាប់បញ្ចប់មុខតំណែងឧត្តមសេនីយ៍ត្រី ឆេង សុភ័ក្រ ពីអគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃឱ្យមកជាមន្រ្តី។ ព្រះរាជក្រឹត្យដដែលក៏បានត្រាស់បង្គាប់បន្ថយឋានន្តរស័ក្ដិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្រ្តី នគរបាលជាតិក្រសួងមហាផ្ទៃចំនួនពីររូប រួមមាន៖ ឧត្តមសេនីយត្រី ជា...

ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជួបនិវត្តន៍ជននាឱកាសបុណ្យកាន់បិណ្ឌ

ដោយៈប.ជ័យ / បន្ទាយមានជ័យ៖ក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២បានអញ្ជើញជួបសំណេះ សំណាលជាមួយនិវត្តន៍ជននៃបញ្ជារការរដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួន៤២នាក់ ។ ក្នុងពិធីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវក្តីអំណរគុណចំពោះនិវត្តន៍ជនដែលបានកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិជាច្រើនដោយបានលះបង់កម្លាំងកាយចិត្ត...

បញ្ចូល​វិញ្ញាសា​តែង​និពន្ធ និង​ការនិយាយ​សាធារណៈ ភាសា​ខ្មែរ ដើម្បី​បន្ត​លើកកម្ពស់​សិល្បៈ​អក្សរសាស្ត្រ​ខ្មែរ​

​ដោយៈ​សុផល​/​ភ្នំពេញ​៖​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នឹង​បញ្ចូល​វិញ្ញាសា​តែង​និពន្ធ និង​ការ និយាយ​ជា​សាធារណៈ​ជា​ភាសា​ខ្មែរ​ក្នុង​ការប្រកួត​ក្លឹប​សិស្ស​ពូកែ​នៅ​ឆ្នាំ​២០២៣​ខាង​មុននេះ ដើម្បី​បន្ត​លើកកម្ពស់​សិល្បៈ​អក្សរសាស្ត្រ​ខ្មែរ និង​បង្កើន​សមត្ថភាព​របស់​សិស្ស​។​ ​ថ្លែង​ក្នុង​ពិធី​ប្រគល់​រង្វាន់ និង​មេដាយ​ដល់​សិស្ស​ជ័យលាភី​ក្នុងការ​ប្រកួត​ក្លឹប​សិស្ស​ពូកែ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២​កន្លងមកនេះ ឧកញ៉ា...

ធនាគារ ហ្វី​លី​ព សម្ពោធ​ជា​ផ្លូវការ​សាខា​កំបូល សម្រាប់​អតិថិជន​នៅ​តំបន់​សក្តានុពល​ថ្មី​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ ហ្វី​លី​ព ដែលជា​ធនាគារពាណិជ្ជ មាន​សាខា​ច្រើនជាងគេ​មួយ​នៅ​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​នូវ​ការបើក​ដំណើរការ​សាខា​ថ្មី សាខា​កំបូល សម្រាប់​ផ្តល់ជូន​សេវាកម្ម​ធនាគារ​ពេញលេញ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដែលមាន​ភាពងាយស្រួល​ដ​ល់​អតិថិជន​។​សាខា​កំបូល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​A០៨ A០៩ A១០​ផ្លូវជាតិ​លេខ ៤ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​ ​សាខា​កំបូល​របស់​ធនាគារ ហ្វី​លី​ព ស្ថិតក្នុង​ចំណោម​សាខា​សក្តានុពល​ជាច្រើន​ដែល​ធនាគារ​មាន​គម្រោង​បើក​ដំណើរការ​នៅក្នុង​ឆ្នាំ...

គ​.​ជ​.​ប ផលិត​លិខិតអញ្ជើញ​ជាង ៩​លាន ២​សែន​សន្លឹក ចែកជូន​ដល់​អ្នក​មានឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ផ្អែក​តាម​ចំនួន​នៃ​អ្នក​មានឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ ២០២១ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ផលិត​លិខិតអញ្ជើញ​ជាង ៩​លាន ២​សែន​សន្លឹក ដើម្បី​ចែកជូន​ដល់​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១...

រដ្ឋបាល​ស្រុក​ទឹកឈូ បង្កើន​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

ដោយៈ បូកគោ / កំពត​: នាឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ រដ្ឋបាល​ស្រុក​ទឹកឈូ បាន​បង្កើន​ការយកចិត្តទុកដាក់ ក្នុងការ​រៀបចំ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ទាំង​តាម​ទី​អារាម និង​រមណីយដ្ឋាន​នានា​។ ស្ទើរ​ពេញ​មួយ​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ក្នុង​ដែនដី​ស្រុក​ទឹកឈូ ពុំមាន​ហេតុការណ៍...

ប្រជា​ពល​ចំនួន​បួន​ភូមិ​ក្នុង​ឃុំ​ចន្ទ្រា​ទទួលបាន​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជិត​៥.០០០​ម៉ែត្រ​

​ដោយ​៖ វ៉ៃ​កូ​/​ស្វាយរៀង​៖ ដោយ​មើលឃើញ​នូវ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ផ្លូវលំ​មួយ​ខ្សែ​ដែល​ឆ្លងកាត់​ចំនួន​បួន​ភូមិ គឺ​ភូមិ​សែន ត ភូមិ​គោគ​តែ​ក ភូមិ​ចន្ទ្រា និង​ភូមិ​តែង​ម៉ៅ ស្ថិត ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ប្រវែង​ជិត ៥.០០០​ម៉ែត្រ...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ជួប​ជាមួយនឹង អគ្គមេបញ្ជាការ នៃ​កង​ភូមិន្ទ​ថៃ

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍...

​អាជ្ញាធរ​រាជធានី ឃាត់​មនុស្ស ប្រាំ​នាក់ និង​ដកហូត​ម៉ូតូ​ជាង ២០០ គ្រឿង ពី​ទីតាំង​បញ្ចាំ តំបន់​ឃ្លាំង​រំសេវ​

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ រយៈពេល ២​ថ្ងៃ នៅតាម​ទីតាំង​បញ្ចាំ មួយចំនួន ក្នុង​តំបន់​ឃ្លាំង​រំសេវ ក្នុង​ខណ្ឌទួលគោក មកដល់ពេលនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស ប្រាំ​នាក់...

បើកឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលតម្លៃជិត ពីរលានដុល្លារ នៅខេត្តព្រះសីហនុ

ដោយៈ ប.ខុន / ភ្នំពេញៈ អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ក្នុងបរិវេណមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន...