Day: September 24, 2022

សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ផ្ដល់​អំណោយ​ដល់​ជន​ងាយ​រងគ្រោះ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ទីទ័លក្រ ចំនួន ១៦៦​គ្រួសារ នៅ​ស្រុក​រមាសហែក​

​ដោយៈ វ៉ៃ​កូ / ស្វាយរៀង​៖ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា ព្រមទាំង លោក លោកស្រី​ជា គណៈ​កិត្តិយស គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង...

អភិបាលខេត្ត​ព្រះសីហនុ និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា ចុះសាកសួរ​សុខទុក្ខ ជនរងគ្រោះ​ដោយ​លិច​ទូក ដែល​កំពុង​សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ​ខេត្ត​

​ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នេះ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ និង​លោក វ៉ាង...

លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​៖ វត្ត​ចំនួន ២៤៦ វត្ត នៅ​ទូទាំង​ខេត្តស្វាយរៀង បានទទួល​ទេយ្យវត្ថុ និង​បច្ច័យ​កសាង ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុ​ប្រធាគ​ណ​បក្ស ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ បាន​មានប្រសាសន៍ថាៈ នៅ​ទូទាំង​ខេត្តស្វាយរៀង វត្ត​ចំនួន...

អភិបាល​រាជធានី និង​លោកស្រី ព្រមទាំង​បុត្រ ចូលរួម​កាន់បិណ្ឌ​ទី​១៤ នៅ​វត្ត​និគ្រោធ​វ័ន គល់​ទទឹង និង​ប្រគេន​ថវិកា​ជាង ៣៨ លាន​រៀល​

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ស្រប​ពេលដែល​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស កំពុងដំណើរការ​ចូល​រួម​ពិធីបុណ្យ​កាន់បិណ្ឌ ប្រកបដោយ​កំលាំង​សទ្ធា​ជ្រះថ្លា នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ លោក ឃួ​ង ស្រេង...

នគរបាល​ស្រុក​ភ្នំស្រុក សហការ​នឹង​មន្ត្រី​ពាក់ព័ន្ធ បន្ត​ជួយ​សម្រួល​ចរាចរណ៍ ដល់​អ្នកដំណើរ​ឆ្លងផ្លូវ ដែល​ទឹកជំនន់ កំពុង​លិច​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ដោយសារ​ជំនន់​ទឹកភ្លៀង និង​ទប់ស្កាត់​គ្រោះថ្នាក់ ផ្សេងៗ នៅ​ថ្ងៃទី​២២-២៤ ខែកញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ទោ ប៉ិក គឹម​ហ៊ា​ក អធិការនគរបាល ស្រុក​ភ្នំស្រុក...

អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ខែកញ្ញា

ដោយ:បូព៌ព្រឹក្ស/ភ្នំពេញៈកំណេីនអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២២ មានដូចតទៅ: -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៦៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ...

ចិន​ថា​អាម៉េរិក​កំពុង​បញ្ជូន​សញ្ញា​ខុស​ដ៏​គ្រោះថ្នាក់​ស្តីពី​តៃវ៉ាន់ បន្ទាប់​ពី​ប្រមុខ​ការទូត​នៃ​មហាអំណាច​ទាំងពីរ​ប៉ះ​សម្តី​គ្នា​

​ប្រែ​សម្រួលៈ​បំណង​(​ស៊ីន​ហួរ​, ស្ត្រេត​ថែមស៍​)៖ ចិន​បាន​និយាយ​ថា​អាម៉េរិក​កំពុង​បញ្ជូន​សញ្ញា​«​ខុសឆ្គង​ណាស់​និង​គ្រោះថ្នាក់​»​ស្តីពី​តៃវ៉ាន់​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​បាន​ប្រាប់​សម​ភាគី​ចិន​កាល​​ពី​ថ្ងៃ​សុក្រ​ថា ការថែរក្សា​សន្តិភាព​និង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​មាន​សារសំខាន់​ស្លាប់​រស់​។​ ​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា បញ្ហា​តៃវ៉ាន់​ជា​ចំណុច​ផ្តោត​នៃ​កិច្ច​ពិភាក្សា​«​ដោយផ្ទាល់​និង​ដោយស្មោះ​»​អស់​៩០​នាទី​រវាង​រដ្ឋមន្ត្រី​ការបរទេស អ៊ែន​ថូ​នី ប្លីន​កិន និង​សម​ភាគី​ចិន វ៉ាង យី​​នៅក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​។​ ​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋាភិបាល​អាម៉េរិក​បាន​និយាយថា​«​សំរាប់​យើង លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ការបញ្ជាក់​ច្បាស់លាស់​ណាស់​ថា ស្របតាម​គោលនយោបាយ​ចិន​មួយ​ដែល​មាន​ជា​យូរ​មក​ហើយរ​បស់​យើង​និង​​មិន​ត្រូវបាន​ផ្លាស់ប្តូរ ការថែរក្សា​សន្តិភាព​និង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​មាន​សារសំខាន់​ស្លាប់​រស់​ខ្លាំងណាស់​»​។​...

ចិន​ថា​អាម៉េរិក​កំពុង​បញ្ជូន​សញ្ញា​ខុស​ដ៏​គ្រោះថ្នាក់​ស្តីពី​តៃវ៉ាន់ បន្ទាប់​ពី​ប្រមុខ​ការទូត​នៃ​មហាអំណាច​ទាំងពីរ​ប៉ះ​សម្តី​គ្នា​នៅញូវយ៉ក។

នាវា​កង​ទ​ព័​ជើង​ទឹក​កាណាដា ចូល​ចត​នៅ​កំពង់ផែ​សមុទ្រ​អន្តរជាតិ ខេត្ត​ព្រះសីហនុ គោលបំណង​ទស្សនកិច្ច​

ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ នាវា​កងទ័ពជើងទឹក​កាណាដា មួយគ្រឿង ឈ្មោះ HMCS WINNIPEG (FFH 338) ដឹកនាំ​ដោយ វរ​នា​វី​ទោ អាន​និក ហ្វ័​រ​ទីន...

នាវា​កងទ័ពជើងទឹក​កាណាដា មួយគ្រឿង ឈ្មោះ HMCS WINNIPEG (FFH 338) ដឹកនាំ​ដោយ វរ​នា​វី​ទោ អាន​និក ហ្វ័​រ​ទីន មេបញ្ជាការ​នាវា ដែល​បាន​ចូល​សំចត នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នេះ ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងទ័ពជើងទឹក​ទាំងពីរ កម្ពុជា​-​កាណាដា​។​

នាវា​កង​ទ​ព័​ជើង​ទឹក​កាណាដា ចូល​ចត​នៅ​កំពង់ផែ​សមុទ្រ​អន្តរជាតិ ខេត្ត​ព្រះសីហនុ គោលបំណង​ទស្សនកិច្ច​ ​ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ នាវា​កងទ័ពជើងទឹក​កាណាដា មួយគ្រឿង ឈ្មោះ HMCS WINNIPEG (FFH 338)...