Day: September 24, 2022

អ្នកនាំពាក្យក្រសួងព័ត៌មាន៖របាយការណ៍អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល មិនបានឆ្លុះបញ្ចាំងនូវការពិតនៅកម្ពុជា

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលចំពោះការចេញផ្សាយរបាយការណ៍របស់អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល (CIVICUS)លើស្ថានភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្រោមការវាយប្រហារ និងប្រឈមមុខនឹងការយាយីជាច្រើនទម្រង់គឺមិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពពិតប្រាកដនិងជាក់ស្តែងនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ។ ការច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពីអង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល(CIVICUS)កាលពីថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២បានចេញរបាយការណ៍និងបានចោទប្រកាន់ថាសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តរងការបំពាន…អ្នកកាសែតរងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យស្ថិតក្នុងស្ថានភាពគំរាមកំហែងយ៉ាងខ្លាំង។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី២៣ ខែកញ្ញា ថាការលើកឡើងក្នុងរបាយការណ៍នេះគឺជាការវាយតម្លៃដោយភាពលម្អៀងនិងមិនបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពពិតប្រាកដនិងជាក់ស្តែងនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ។វាជាការវាយតម្លៃមួយដែលប្រមូលព័ត៌មានតែមួយផ្នែកតូចឬតែពីមួយជ្រុងនិងពុំបានធ្វើសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធនោះទេ។ លោក...

បារាំងវាយតម្លៃខ្ពស់ចំពោះការតម្កល់សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងដែលផ្តន្ទាទោស ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហម ឱ្យជាប់ពន្ធនាគារអស់មួយជីវិត

ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈប្រទេសបារាំងសូមវាយតម្លៃខ្ពស់ចំពោះសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលផ្តន្ទាទោស ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសន្ធិសញ្ញាក្រុងហ្សឺណែវ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង កាលពីថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២២។ អ្នកនាំពាក្យក្រសួងកិច្ចការអឺរ៉ុបនិងការបរទេសបារាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានប្រកាសតម្កល់សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលផ្តន្ទាទោស ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសន្ធិសញ្ញាក្រុងហ្សឺណែវ។ប្រទេសបារាំងសូមវាយតម្លៃខ្ពស់ចំពោះសេចក្តីសម្រេចនេះ។...

សេចក្ដីថ្លែងការណ៍រួមដោយស្ថានទូតបារាំងនិងស្ថានទូតជប៉ុននៅកម្ពុជាសហប្រធានក្រុមមិត្តនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖កាលពីថ្ងៃទី២១ខែកញ្ញាឆ្នំា២០២២ក្រុមមិត្តនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានជួបជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជា តំណាងផ្នែករដ្ឋបាលនៃ អ.វ.ត.ក(ទាំងសមាសភាពជាតិ និងអន្តរជាតិ) និងលោក Stephen D. Mathiasឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់។ជំនួបនេះបានប្រព្រឹត្តទៅនៅស្ថានទូតបារាំងដើម្បីពិភាក្សាគ្នាអំពីការរីកចម្រើនថ្មីៗស្ថានភាពហិរញ្ញវត្ថុ និងការងារសេសសល់របស់ អ.វ.ត.ក។ កិច្ចប្រជុំខាងលើធ្វើឡើងមួយថ្ងៃមុនការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ...