ភ្លុកដំរីកម្រអាយុ ៥០ ម៉ឺនឆ្នាំត្រូវបានរកឃើញនៅអ៊ីស្រាអែល
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមបុរាណវិទូអ៊ីស្រាអែលកាលពីថ្ងៃពុធទី៣១សីហាបានបង្ហាញភ្លុកដ៏កម្រអាយុកន្លះលានឆ្នាំពីសត្វដំរីដ៏ធំសម្បើមដែលឥឡូវបានផុតពូជទៅហើយ ដែលអ្នកប្រាជ្ញមើលឃើញថាជាសក្ខីភាពនៃពិធីសាសនាសង្គមដោយមនុស្សសម័យបុរេប្រវត្តិ។ វត្ថុបុរាណប្រវែង ២,៦ ម៉ែត្រទម្ងន់ប្រហែល ១៥០ គីឡូក្រាមនេះត្រូវបានរកឃើញដោយជីវវិទូ ឈ្មោះ អ៊ីតាន ម័រ...