Month: September 2022

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែកញ្ញា ឆ្នាំ ២០២២

ឆ្នាំជូត​   ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ឆ្លង​ចូល​ខែ​ថ្មី ហើយ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម ដូចនេះ​ឃើញថា​ធ្វើ​អ្វី​មិនអាច​លោភលន់​ឬ​ប្រកាន់​ចិត្ត​ឆេវឆាវ​បានទេ​បើ​ពុំនោះ​នឹង​ទទួលផល​អាក្រក់​មកវិញ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន ហើយ​ដាច់ខាត​មិនត្រូវ​ពេបជ្រាយ​ឬ​ប្រមាថ​អ្នកដទៃ​ឡើយ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​លំបាក​ដល់​អាត្មា​ខ្លួនឯង​វិញ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា តថ្លៃ​ជាមួយ​នរណាម្នាក់​ពីព្រោះថា​ងាយ​ឆាប់​ចុះសម្រុង​គ្នា​ណាស់​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ និង មិនត្រូវ​ធ្វេសប្រហែស​ឡើយ​មិន...

អក្សរសាស្ត្រ​៖ ស្ទើរកំណើត , ទ្រនើរ , ទំនើរ , ទ្រើសទ្រង់ , ស្ទាំងហើរ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​ស្ទើរកំណើត​ ​គុណសព្ទ​ ​ដែល​ស្ទើរតែ​នឹងមិន​កើត​, ​ដែល​ធ្វើកើត​ដោយ​ខ្ជីខ្ជា​; ដែល​តិច​ស្ទើរ​ពេក​មិន​ល្មម​ដល់​ការ​ ​បើ​ស្ទើរកំណើត​កុំ​ធ្វើ ឲ្យ​គេ​ធ្វើទៅ​អេះ​!; របស់​ស្ទើរកំណើត ( ព​. ​ព​. ) ។​...