Month: September 2022

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបន្តមុខតំណែងផ្លូវការរបស់លោកកាលពីថ្ងៃសុក្រទី៣០កញ្ញាក្រោយពីតុលាការធម្មនុញ្ញនៃប្រទេសសំរេចថាលោកមិនបានកាន់តំណែងនាយករដ្ឋមន្រ្តីហួសកាលកំណត់ប្រាំបីឆ្នាំនៅឡើយទេ។

អគារ​ខុន​ដូ​ភ្លោះកម្ពស់ជាង៤០ជាន់ La Vista One បាន​សាងសង់​បញ្ចប់​ផ្នែក​ដំបូល​

​ដោយៈ​សុផល​/​ភ្នំពេញ​៖​អគារ​ខុន​ដូ​ភ្លោះ​ដែលមាន​កម្ពស់​ជាង​៤០​ជាន់​និង​ទំហំ​១៦​ម៉ឺន​ម៉ែត្រក្រឡា ស្ថិតនៅ​តំបន់​ជ្រោយចង្វារ វិថី​ទន្លេមេគង្គ​រាជធានី​ភ្នំពេញ​បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​គ្រោង​អគារ​និង​ជាន់​ដំបូល​ខាងលើ​។​ ​នៅក្នុង​ពិធី​សម្ពោធ​ការបញ្ចប់​ការសាងសង់​គ្រោង​អគារ​និង​ដំបូល​ជា​ស្ថាពរ​នេះ លោក Steven Lee អគ្គនាយក La Vista One បាន​ថ្លែងថា​៖​អគារ​ភ្លោះ​ដែ​មាន​ទំហំ​១៦​ម៉ឺន​ម៉ែត្រក្រឡា​នេះ​បានបញ្ចប់​ការសាងសង់​គ្រោង​អាគារ​និង​ដំបូល​ជា​ស្ថាពរ​។ សមិទ្ធិផល​នេះ​គឺ​ពិបាក​នឹង​សម្រេចបាន​ណាស់ បើ​គ្មាន​ការគាំទ្រ​និង​ការជឿជាក់​យ៉ាង​មុតមាំ​ពី​សំណាក់ អតិថិជន​ទាំងអស់...

«សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងធម្មការនិងសាសនា»

ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានស្ដីពី“សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងធម្មការនិងសាសនា”ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២វេលាម៉ោង២:៣០រសៀលនៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាពជាន់ផ្ទាល់ដី។ ខ្លឹមសារសមិទ្ធផលមានដូចតទៅ៖

​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជិត ២០ គ្រួសារ​ថ្មី​ទៀត ក្នុងចំណោម​ជិត ៧០ គ្រួសារ នៅ​ឃុំ​បឹងបេង បាន​ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ បានឱ្យដឹង នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ នេះ​ថាៈ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ជិត...

«សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងទេសចរណ៍»

ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី“សមិទ្ធផល សម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងទេសចរណ៍” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញានៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី៕ខ្លឹមសារនៃសមិទ្ធផលមានដូចតទៅ៖

លោក អ៉ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមក្នុងសម័យប្រជុំលើកទី៦៦ នៃសន្និសីទអន្តរជាតិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (The 66th IAEA General Conference) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងវីយែន សាធារណរដ្ឋអូទ្រីស សន្និសីទអន្តរជាតិនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ជាវេទិកាពិភាក្សាដល់មន្រ្តីជាន់ខ្ពស់ដែលជាតំណាងពីបណ្តាប្រទេសសមាជិក និងមិនមែនសមាជិក ព្រមទាំងអង្គការតំបន់ និងអន្តរជាតិនានា ពាក់ព័ន្ធនឹងការងារថាមពលបរមាណូ សុវត្ថិភាព សន្តិសុខ និងការការពារសុវត្ថិភាពនុយក្លេអ៊ែរ៕

លោក អ៉ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមក្នុងសម័យប្រជុំលើកទី៦៦ នៃសន្និសីទអន្តរជាតិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (The 66th IAEA General Conference) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែកញ្ញា...

រុស្ស៊ីអំពាវនាវអោយមានការស៊ើបអង្កេតអន្តរជាតិចំពោះការលិចធ្លាយហ្គាសបីបួនកន្លែងនៅបំពង់បង្ហូរ Nord Stream ក្រោយភ្នាក់ងារស៊ើបការណ៍រុស្ស៊ីនិយាយថាលោកខាងលិចមានតួនាទីមួយ ក្នុងការបំផ្លាញបំពង់បង្ហូរនៅបាតសមុទ្របាល់ទិចនេះ។

រុស្ស៊ី​វាយប្រហារ​លើ​ក្បួន​រថយន្ត​ស៊ីវិល​សម្លាប់​មនុស្ស​២៣​នាក់ នៅពេល​វិមាន​ក្រឹម​ឡាំង​ត្រៀម​ប្រកាស​កាត់យកទឹកដីអ៊ុយ​ក្រែនបន្ថែម

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការវាយប្រហារ​របស់​រុស្ស៊ី​មួយ​លើ​ទីក្រុង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៣​នាក់ និង​បង្ក​របួស​រាប់សិប​នាក់​ទៀត នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​មុន​រដ្ឋាភិបាល​ទីក្រុង​​មូ​ស្គូប្រកាស​កាត់ទឹកដី​អ៊ុ​យក្រែន​បន្ថែម​ទៀត​ទៅជាឧ​ប​សម្ពន្ធរុស្ស៊ី​។​ ​អភិបាល​តំបន់​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា លោក អូឡេកសាន់​ដ្រ៍ ស្តា​រុក​(Oleksandr Starukh )​បានប្រកាស​ដូច្នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​។​លោក​បាន​និយាយថា​មាន​អ្នករងរបួ​២៨​នាក់​​នៅពេល​កងកម្លាំង​រុស្ស៊ី​ផ្តោត​ការវាយប្រហា​រលើ​ក្បួន​មនុស្សធម៌​មួយ​ដែល​តម្រង់​ទៅកាន់​ទឹកដី​កាន់កាប់​ដោយ​រុស្ស៊ី​។​ ​ស្តា​រុក បាន​និយាយថា អ្នក​នៅ​ក្នុង​ក្បួន​រថយន្ត​នេះ​មាន​ផែនការ​ធ្វើ​ដំណើរ​ចូល​ក្នុង​ទឹកដី​កាន់កាប់​ដោយ​រុស្ស៊ី​ដើម្បី​នាំយក​សាច់ញាតិ​របស់​គេ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។​ ​លោក​បាន​ថត​បង្ហោះ​រូបភាព​រថយន្ត​ឆេះ​និង​សាកសព​មនុស្ស​នៅលើ​ផ្លូវថ្នល់​។​...

លឹម ផា ៖ ប្រធាន​កងកុមារ​

​ដោយៈ មេក វិ​ន​/​ភ្នំពេញ​៖​ខ្ញុំ​ឈ្មោះ លឹម ផា អាយុ​៦១​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​តា​ព័រ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។ បច្ចុប្បន្ន​ខ្ញុំ​រស់នៅក្នុង​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ នៅក្នុង​ឆ្នាំ​១៩៧២​ខ្ញុំ​ត្រូវបញ្ជូន​ឲ្យ​ទៅ​រស់នៅក្នុង​កងកុមារ​បែក​ពី​ឪពុក​ចាស់ជរា​ដេក​នៅផ្ទះ​តែម្នាក់ឯង​។​ខ្ញុំ​នៅ​កងកុមារ​មួយ​រយៈ​ខ្មែរក្រហម​ក៏បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​មើល​ការខុសត្រូវ​ក្រុម​កុមារ​តូចៗ​ជាង​ខ្ញុំ​ចំនួន​២០​នាក់​។​ខ្ញុំ​ដឹកនាំ​កុមារ​ក្នុង​ក្រុម​ទៅធ្វើ​ការជីក​និង​គាស់​គល់ឈើ​នៅក្នុង​ចម្ការ​ចេញ​ឲ្យ​អស់​ដើម្បី​ដាំ​ដំណាំ​។​រីឯ​ការងារ​មួយចំនួនទៀត​គឺ​ខ្ញុំ​ដឹកនាំ​កុមារ​ធ្វើស្រែ​ដក​ស្ទូង​និង​យក​លាមក​លាយ​ជាមួយ​ដីដំបូក​ធ្វើជា​ជី​សម្រាប់​ដាក់​ស្រែ​។ ជី​ដាក់​ស្រែ​កាល​ជំនាន់​នោះ​ផ្សំ​ពី​សំបក​ស្ដៅ...

រដ្ឋមន្រ្តីក្រសួងអប់រំ បំណិនសតវត្សរ៍ទី២១នឹងចូលរួមជួយការអភិវឌ្ឍយុវជនកម្ពុជានាពេលអនាគត

ដោយ៖ដេប៉ូ/ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានថ្លែងថាបំណិនសតវត្សទី២១ គឺនឹងបានចូលរួមចំណែកយ៉ាងសំខាន់មួយទៀតក្នុងវិស័យអប់រំដែលជាការជួយចូលរួមការអភិវឌ្ឍយុវជនកម្ពុជានាពេលអនាគត។ ការថ្លែងបញ្ជាក់ពីសំណាក់ លោក រដ្ឋមន្រ្តីក្រសួងអប់រំ និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បែបនេះធ្វើឡើងក្នុងសិក្សាសិក្ខាសាលាស្ដីពី “ថ្នាលបំណិនសតវត្សរ៍ទី២១...