Month: September 2022

ក្រុមការងារស្រ្តី យុវជន យេនឌ័រ និងកុមារ នៃក្រសួងបរិស្ថាន បូកសរុបលទ្ធផល ក្នុងវិស័យបរិស្ថានឆ្នាំ២០២២ និងទិសដៅអនុវត្តការងារឆ្នាំ២០២៣

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រុមការងារស្រ្តី យុវជន យេនឌ័រ និងកុមារ នៃក្រសួងបរិស្ថានបាន រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០២២ និងទិសដៅអនុវត្តការងារឆ្នាំ២០២៣ ។ ថ្លែងទៅកាន់អង្គពិធីនាទីស្ដីការក្រសួងបរិស្ថាន នៅថ្ងៃទី៣០...

មាស វេន​៖ នារី​ពេទ្យ​ក្នុង​របប​ខ្មែរក្រហម

​ ​​ដោយៈ ហ៊ាន ពិសី /ភ្នំពេញ៖ខ្ញុំ​ឈ្មោះ មាស វេន អាយុ​៦៨​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​ខ្ញុំ​រស់នៅ​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​​មានជ័យ។ខ្ញុំត្រូវខ្មែរក្រហម ជ្រើសរើស​ឲ្យ​ចូល​ធ្វើជា​ពេទ្យ​តាំងពី​ឆ្នាំ​១៩៧៣​។ ខ្ញុំ​រៀន​វិជ្ជាពេទ្យ​នៅ​មន្ទីរ​ពាមជីកង​ដោយមាន​ឈ្មោះ...

ងួន​ ខេន​៖​ខ្មែរក្រហម​បាន​អូសទាញ​និង​តិះដៀល​ថា​យើង​ជា​មនុស្ស​កំសាកញី​ប្រសិនបើ​មិន​ចូលរួម​ជាមួយ​ចលនា​តស៊ូ

ដោយៈ សួត វិចិត្រ​/​ភ្នំពេញ​៖​ខ្ញុំ​ឈ្មោះ ងួន ខេន អាយុ​៦៣​ឆ្នាំមាន​ទីកន្លែង​កំណើត​នៅ​ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ​។ បច្ចុប្បន្ន​ខ្ញុំ​រស់នៅ​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ​។ ​នៅ​ជំនាន់​ខ្មែរក្រហម​ខ្ញុំ​ធ្លាប់​ធ្វើជា​កងទ័ព​និង​កងចល័ត​។​ខ្ញុំ​ចូល​បម្រើ​ជា​កងទ័ព​ខ្មែរក្រហម​នៅក្នុង​ឆ្នាំ​១៩៧១ នៅពេលដែល​ប្រជាជន​នៅក្នុង​ឃុំ​របស់ខ្ញុំ​ចាប់ផ្ដើម​ចលាចល ក្រោយ លន់ នល់​ធ្វើ​រដ្ឋប្រហារ...

ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងនិងខេត្តក្រចេះថ្ងៃនេះជន់ឡើងថែមជាងមួយម៉ែត្រទៀត

​ដោយៈ​ប​.​ខុន​/​ភ្នំពេញ​៖​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​ថ្ងៃទី​៣០​ខែកញ្ញា​បាន​ឡើង​ថែម​កម្ពស់​១,២៧​ម៉ែត្រ​និង​នៅ​ខេត្តក្រចេះ​បាន​ឡើង​ថែម​១,៣១​ម៉ែត្រ​តែ​ឡើង​មិនទាន់​ដល់​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​នៅឡើយ​ទេ​ខណៈពេល​ទឹក​បឹង​ទន្លេសាប​បាន​ឡើងដល់​កម្ពស់​៧,០៤​ម៉ែត្រ​។​ ​តាម​ព្រឹត្តិ​ព័ត៌មាន​និង​ព្យាករណ៍​កម្ពស់​ទឹក​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សម្រាប់​ថ្ងៃទី​៣០​ខែកញ្ញា​បានបង្ហាញ​ឱ្យឃើញថា​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​មាន​កម្ពស់​៩,៨២​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​១,២៧​ម៉ែត្រ​,​នៅ​ខេត្តក្រចេះ​ទឹក​មាន​កម្ពស់​១៩,៧៨​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​១,៣១​ម៉ែត្រ​,​នៅ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់​១២,៨២​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,៣៩​ម៉ែត្រ​,​នៅ​ទន្លេបាសាក់​ចតុមុខ​ទឹក​មាន​កម្ពស់​៨,៥៥​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,១១​ម៉ែត្រ​,​នៅ​អ្នក​លឿង​ទឹក​មាន​កម្ពស់​៦,១២​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,០៤​ម៉ែត្រ​,​នៅ​ទន្លេបាសាក់​កោះ​ខែល​ទឹក​មាន​កម្ពស់​៧,២៦​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,០៣​ម៉ែត្រ​,​នៅ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​មាន​កម្ពស់​៧,៧០​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,០៦​ម៉ែត្រ​,​នៅ​បឹង​ទន្លេសាប​ក្រគរ​កំពង់ហ្លួង​ទឹកបាន​ឡើងដល់​កម្ពស់​៧,០៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,០៣ ម៉ែត្រ​។​ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ព្យាករណ៍​សម្រាប់​ថ្ងៃទី​២​ខែតុលា​ថា​ទឹកទន្លេ​មេគង្គ​នៅ​ខេត្ត ស្ទឹងត្រែង​អាច​ឡើងដល់​កម្ពស់​១០,០៣​ម៉ែត្រ​,​នៅ​ខេត្តក្រចេះ​ទឹក​អាច​ឡើងដល់​កម្ពស់​២១​ម៉ែត្រ​,​នៅ​ថ្ងៃទី​៣​ខែតុលា​,​នៅ​ខេត្តកំពង់ចាម​ទឹក​អាច​ឡើងដល់​កម្ពស់​១៤,៣២​ម៉ែត្រ​,​នៅ​ទន្លេបាសាក់​ចតុមុខ​ទឹក​អាច​ឡើងដល់​កម្ពស់​៩,៣៥​ម៉ែត្រ​,​នៅ​អ្នក​លឿង​ទឹក​អាច​ឡើងដល់​កម្ពស់​៦,៧២​ម៉ែត្រ​,​នៅ​ទន្លេបាសាក់​កោះ​ខែល​ទឹក​អាច​ឡើងដល់​កម្ពស់​៧,៨៣​ម៉ែត្រ​,​នៅ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​អាច​ឡើងដល់​កម្ពស់​៨,២៨​ម៉ែត្រ​។​ ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​នៅ​ស្ទឹងត្រែង​នៅ​កម្ពស់​១០,៧០​ម៉ែត្រ​,​ខេត្តក្រចេះ​នៅ​កម្ពស់​២២​ម៉ែត្រ​,​ខេត្តកំពង់ចាម​នៅ​១៥,២០​ម៉ែត្រ​,​ភ្នំពេញ​នៅ​កម្ពស់​១០,៥០​ម៉ែត្រ​,​អ្នក​លឿង​នៅ​កម្ពស់​៧,៥០​ម៉ែត្រ​,​ទន្លេបាសាក់​កោះ​ខែល​នៅ​កម្ពស់​៧,៩០​ម៉ែត្រ​,​ទន្លេសាប​ព្រែក​ក្តាម​នៅ​កម្ពស់​៩,៥០​ម៉ែត្រ​។​ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ដែល​នឹង​ហក់​ឡើង​ខ្លាំង​នៅពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​ដោយសារ​ឥទ្ធិពល​របស់​ព្យុះ​ទី​១៦​ឈ្មោះ​ណូ​រុ (NORU) ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​មកលើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ ឡាវ វៀតណាម​និង​ប្រទេស​ ​កម្ពុជា​។​ នៅក្នុង​សេចក្តីជូនដំណឹង​បានសរសេរថា​អាកាសធាតុ​បាន​នឹង​កំពុងមាន​ការប្រែប្រួល​ដែល​កើតឡើង ដោយសារ​ឥទ្ធិពល​របស់​ព្យុះ​ទី​១៦​ឈ្មោះ​ណូ​រុ...

ការផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​១៩​នាក់​នៅ​មជ្ឈមណ្ឌល​អប់រំ​មួយ​នៅ​រដ្ឋធានី​អា​ហ្វ​ហ្គានី​ស្ថាន​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​មជ្ឈមណ្ឌល​អប់រំ​មួយ​ក្នុង​រដ្ឋធានី​របស់​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ថ្ងៃ​សុក្រ​បាន​សម្លាប់​មនុស្ស​១៩​នាក់​នៅ​ពេល​សិស្ស​ត្រៀម​​ប្រឡង​ចូលរៀន​សកល​វិទ្យាល័យ​។​ ​ប៉ូលិស​បាន​និយាយថា ការផ្ទុះ​បាន​កើតឡើង​នៅ​សង្កាត់​ខាងលិច​ក្រុង​កា​ប៊ុល ដែល​ជា​តំបន់​សំបូរ​ពួក​អ៊ីស្លាម​ហាហ្សា​រ៉ាស​(Hazaras)​និកាយ​ស៊ី​អាយ​រស់នៅ​។​ ​អ្នកនាំពាក្យ​ប៉ូលិស​លោក ខា​លី​ត ហ្សា​ដ្រា​ន​(Khalid Zadran)​បាន​និយាយថា «​ពួក​សិស្ស​កំពុង​ត្រៀមប្រឡង​នៅពេល​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​វាយប្រហារ​មជ្ឈមណ្ឌល​អប់រំ​នេះ​។​មនុស្ស​១៩​នាក់​បាន​ស្លាប់​និង​២៧​នាក់​រងរបួស​»​។​ ​សមាជិក​ក្រុមគ្រួសារ​សិស្ស​បាន​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ ខណៈ​ឡានពេទ្យ​បាន​ដឹក​អ្នករងរបួស​ទៅដល់​បន្តបន្ទាប់ និង​ចេញ​បញ្ជីរ​ឈ្មោះ​អ្នក​ស្លាប់​និង​របួស​បិទ​ជាប់​ជញ្ជាំង​ពេទ្យ​។​តែ​កងកម្លាំង​តា​លី​បង់​​បាន​បង្ខំ​អោយ​សមាជិក​ក្រុមគ្រួសារ​ជនរងគ្រោះ​ចាកចេញ​ពី​មន្ទីរពេទ្យ​យ៉ាង​តិច​មួយ ដោយ​ខ្លាច​មាន​ការ​វាយប្រហារ​លើ​ហ្វូងមនុស្ស​។​ ​សាច់ញាតិ​ជនរងគ្រោះ​ប្រញាប់​ទៅ​កាន់​កន្លែងកើតហេតុ​និង​ទៅ​មន្ទីរពេទ្យ​ ​ជនរងគ្រោះ​ត្រូវបាន​ដឹក​តាម​ឡានពេទ្យ​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​សុក្រ​...

ខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូកង ខ្នាតអន្តរជាតិអបអរបុណ្យចេញព្រះវស្សា

ដោយ:គង់ហេង/កំពង់ចាម៖ ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សាដែលនឹងប្រព្រឹត្តនៅថ្ងៃចន្ទ១៥កើតខែអស្សុជឆ្នាំខាលចក្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១០ខែតុលាឆ្នាំ២០២២ខាងមុខនេះរដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក ង ខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រពណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម។ នេះជាការប្រកាសឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅ ថ្ងៃទី៣០ខែកញ្ញានេះក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំទូកងនៅក្នុងក្រុងកំពង់ចាមនាសាលាខេត្ត។ លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា...

រាជធានីភ្នំពេញសាងសង់ស្ថានីយ៍បូមទឹកថ្មី គីឡូម៉ែត្រលេខ ៩ ដើម្បីដោះស្រាយបញ្ហាទឹកលិចចំនួន៥សង្កាត់ ក្នុងខណ្ឌឫស្សីកែវ

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំក្រុងពាលីសាងសង់ស្ថានីយ៍បូមទឹកថ្មី គីឡូម៉ែត្រលេខ ៩ ក្នុងសង្កាត់ស្វាយប៉ាក ក្រោមអធិបតី លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ និង លោក សាំ...

​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​យីហោ​លីវ​តាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អគារ​មួយ​ខ្នង​ទាំងស្រុង​

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​កន្លែង​យីហោ​លីវ​តាន​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាងខ្លាំង​បណ្តាលឱ្យ​រង​ការខូចខាត​និង​សម្ភារ​ទាំងស្រុង​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី ៣០ ខែកញ្ញា នៅ​ភូមិ​ព្រៃ​កេះ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​មានកម្ម​ករ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ប៉ា​រ៉ែត​ភ្លើង​ព្រមទាំង​ភ្ញាក់ផ្អើល​ដល់ កម្មករ​ដទៃទៀត​បាន​នាំគ្នា​រត់ចេញ​ពី​អគារ​ដែល​ឆេះ​នោះ​។​ ​ប្រភព​ដដែល​បាន​បន្តថា​អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ​ខូចខាត​ដូចជា អគារ​មួយ​ខ្នង​ទំហំ​៩៥​ម៉ែត្រ​គុណ​នឹង​៥៤ ម៉ែត្រ ធ្វើ​អំពី​ដែក​ប្រក់ស​ង្ក័​សី​,​ឆេះ​ម៉ាស៊ីនដេ​ចំនួន​៣០០​គ្រឿង​និង​សម្ភារ​ជាច្រើន​ទៀត​មិនទាន់​ដឹង​ចំនួន​ច្បាស់​។​​សមត្ថកិច្ច​បញ្ជាក់ថា មូលហេតុ​នៃ​អគ្គិភ័យ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​៕​សរន​...

រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោលីវតានត្រូវអគ្គិភ័យឆាបឆេះអគារមួយខ្នងទាំងស្រុង

រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោលីវតានត្រូវអគ្គិភ័យឆាបឆេះអគារមួយខ្នងទាំងស្រុង

ក​.​ប​.​ប​. បើក​ប្រតិ​ប​តិ្ត​ការបង្ក្រាប​បារី MEVIUS ក្លែងក្លាយ និង​បារី​ខុសច្បាប់ នៅ​ខេត្តតាកែវ​

​ដោយៈ​សុផល​/​ខេត្តតាកែវ​៖ ក្រោយពី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​ចរាចរ​បារី​ក្លែងក្លាយ ក្លែងបន្លំ​ម៉ាក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២​រួចមក ជាក់ស្ដែង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ...