Day: October 5, 2022

អំណោយបណ្ឌិតហ៊ុន ម៉ាណែត តាមរយ:មេបញ្ជាការកងទ័ពព្រះវិហារចែកជូនពលរដ្ឋ៦៤គ្រួសា

ដោយ:ភ្នំដែក/ព្រះវិហារ៖អំណោយឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារត្រូវបានយកទៅចែកជូនពលរដ្ឋក្នុងក្រុងព្រះវិហារចំនួន៦៤គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់។ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ តំណាងឧត្តមសេនីយ៍ឯក បណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក...

អភិបាលខេត្តព្រះវិហារនិងក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងនាំយកអំណោយផ្ដល់ជូនពលរដ្ឋរងគ្រោះ

ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ៖អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ ខេត្តនាព្រឹកថ្ងៃទី៥ខែតុលាបានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងនាំយកអំណោយ របស់រាជរដ្ឋាភិបាលផ្ដល់ជូនពលរដ្ឋរងការលិចលង់ផ្ទះសម្បែងនៅចំណុចអូរបាក់ចំនួន ២៩គ្រួសារ ស្ថិតនៅភូមិចំការស្រម៉ូវ ចំណុចអូរបាក់សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។ ក្នុងនោះប្រជាពលរដ្ឋចំនួន២៣គ្រួសារ បានទទួលអំណោយនៅទីទួលសុវត្ថិភាព។ រីឯ៦គ្រួសារទៀតត្រូវបាន នាំយកអំណោយទៅផ្ដល់ជូនផ្ទាល់ដល់លំនៅឋានដែលរងការលិចលង់។...

អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី៥ខែតុលា

ដោយ:បូព៌ព្រឹក្ស/ភ្នំពេញៈកំណេីនអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៥ខែតុលា ឆ្នាំ២០២២ មានដូចតទៅ: -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ...

លោកសួន សេរីរដ្ឋា៖សេចក្តីថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ទាក់ទងនឹងការផ្តល់ប័ណ្ណក្រីក្រក្នុងឋានៈជា នាយករដ្ឋមន្រ្តី គឺជារឿងត្រឹមត្រូវ

ភ្នំពេញ៖ “ការលើកឡើងរបស់គណបក្សនយោបាយមួយចំនួនតូចនិងសង្គមស៊ីវិលខ្លះដែលថា សម្តេចតេជោ ហ៊ុន សែនរំលោភច្បាប់គោលការណ៍ស្មើភាពនិងតួនាទីក្នុងឋានៈជានាយករដ្ឋមន្ត្រីយកវេទិការួមទាំងធនធានជាតិទៅឃោសនារកសំឡេងពីប្រជាពលរដ្ឋដើម្បីកេងចំណេញផលប្រយោជន៍បក្សខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាឆ្នាំ២០២៣គឺជាចេតនាច្រណែននយោបាយដែលពួកគេព្យាយាមបំបិទនៅអ្វីដែលជាការពិត”។នេះជាការបញ្ជាក់របស់ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជានិងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា។ លោកបន្តទៀតថា ការនិយាយវាយប្រហារមកលើអ្វីដែលជាសេចក្តីថ្លែងរបស់សម្តេចតេជោ ហ៊ុន សែនជាមួយ ប្រជាពលរដ្ឋ និងគោលនយោបាយផ្តល់ប័ណ្ណក្រីក្រដោយចោទប្រកាន់ថា...

អភិបាលរាជធានី ដាក់បញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែង ស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ឱ្យអស់ពីមូលដ្ឋាន ឱ្យដូចភ្លៀងរលឹម

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ឱ្យអស់ពីមូលដ្ឋាន...

រាជរដ្ឋាភិបាលចេញសេចក្តីសម្រេចស្តីពីអន្តរាគមន៍គាំពារសង្គមដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា

រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេចលេខ៦៧សសរ ស្តីពីអន្តរាគមន៍គាំពារសង្គមដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា។

អ៊ុក ឡាន៖ កូនខ្ញុំធ្លាក់ទឹកប្រឡាយដោយសារខ្ញុំងងឹតមាន់

ដោយៈ រឹម ស្រីស្រស់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ/ភ្នំពេញ៖ខ្ញុំឈ្មោះ អ៊ុក ឡាន អាយុ៧២ឆ្នាំ ប្រកបរបរកសិករធ្វើស្រែចម្ការ។ សព្វថ្ងៃខ្ញុំរស់នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវជាមួយប្អូន របស់ខ្ញុំ។ ខ្ញុំមានកូនប្រុស២នាក់...

អភិបាលរងខេត្តស្វាយរៀងជួបជាមួយព្រះមន្ត្រីសង្ឃនិងថ្នាក់ដឹកនាំពាហិរសាសនាក្នុងខេត្ត

ដោយៈវ៉ៃកូ/ស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ព្រះវិមិត្តសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរគណខេត្តតំណាងព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះមេគណខេត្តស្វាយរៀងនារសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០២២នេះបានអញ្ជើញនិងនិមន្តជួបសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃនិងថ្នាក់ដឹកនាំពាហិរសាសនាក្នុងខេត្តស្វាយរៀង។ពិធីនេះប្រារព្ធនៅសាលប្រជុំនៃមន្ទីរធម្មការនិងសាសនាខេត្ត។...

នៅខេត្តបន្ទាយមានជ័យ សាលារៀន ៣៩ កន្លែង បានផ្អាក ក្នុងចំណោម ៦៥ កន្លែង ដែលត្រូវទឹកជំនន់លិច

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅខេត្តបន្ទាយមានជ័យ មានសាលារៀនចំនួន ៦៥ កន្លែង ត្រូវលិចលង់ ដោយទឹកជំនន់ ក្នុងនោះ បានផ្អាកដំណើរការបង្រៀន និងរៀន ចំនួន ៣៩...

រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ពី​ការបន្ត​អនុវត្ត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការរៀបចំ​ដាក់ឱ្យ ដំណើរការ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​អតិផរណា​

ដោយៈ ទេព មង្គល / ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន មួយ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២ នេះ ស្តីពី​ការបន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ...