Day: October 6, 2022

កំពង់ឆ្នាំង៖ទឹកទន្លេសាបឆ្នាំនេះខ្ពស់ជាឆ្នាំទៅមិញ ធ្វើឱ្យជន់លិចផ្ទះសម្បែងនៅ១២ភូមិ

ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ តាមរបាយការណ៍របស់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោក ដោក ប៊ុនថុន បានឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយជលសាស្ត្រផ្សារក្រោមថ្ងៃទី៦ខែតុលា២០២២ ស្ថានភាពទឹកមានកម្ពស់៩.៥០ម៉ែត្របើធៀបនឹងឆ្នាំ២០២១ទឹកមានកម្ពស់ត្រឹម៧.១៧ម៉ែត្រប៉ុណ្ណោះ។ដោយឡែកស្ថានភាពទឹកភ្លៀងនៅស្រុកចំនួនប្រាំបីមានកម្រិត៤៤មីលីម៉ែត្រ។ចំណែកនៅស្រុកទឹកផុសមកដល់ល្ងាចថ្ងៃនេះនៅតែមិនទាន់រាំងនៅឡើយទេ។ ដោយសារកម្ពស់ទឹកខ្ពស់ជាងឆ្នាំមុនដូចនេះ បានធ្វើឱ្យលិចលង់ភូមិឋានជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំង។ពិសេសតំបន់នៅជាប់ទន្លេសាប។ បើយោងតាមរបាយការរបស់គ្រោះមហន្តរាយខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាសរុបស្ថានភាពទឹកជំនន់គិតត្រឹមថ្ងៃទី៦តុលាសរុបមានប្រាំមួយឃុំស្មើនឹង១២ភូមិ។សរុបអ្នករងផលប៉ះពាល់៣៣៧គ្រួសារនិងបានជម្លៀសទៅទីទួលសុវត្ថិភាពនិងផ្ទះសាច់ញាតិសរុប ១៩០ គ្រួសារ។ នៅក្នុងហេតុការណ៍នេះមិនមានរងគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋទេ។លោក ស៊ិន សុវណ្ណារិទ្ធអភិបាលខេត្ត...

សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជាត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សារបស់អ.ស.ប នាទីក្រុងហ្សឺណែវ”

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ គណៈប្រតិភូសរុបចំនួន ៣៩ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នៅទីក្រុងហ្សឺណែវ។ យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប)និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវនៅថ្ងៃទី៦ខែតុលាឆ្នាំ២០២២នេះបានបញ្ជាក់ថាក្នុងកិច្ចសន្ទនានេះគណៈប្រតិភូចំនួន៣០បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងវឌ្ឍនភាពនិងសមិទ្ធផលដែល កម្ពុជាសម្រេចបានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើនព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេសប្រកាន់យកវិធីសាស្រ្តការងារប្រកបដោយតុល្យភាពនិងស្ថាបនាដោយយកចិត្តទុកដាក់ចំពោះយោបល់របស់រាជរដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស។ គណៈប្រតិភូបានកោតសរសើរចំពោះជោគជ័យ ដែលមានជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាពិសេស យុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩...

វិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលរបាយការណ៍ដែលថា ជនជាតិរុស្ស៊ីប្រមាណ៧០០.០០០នាក់បានភៀសខ្លួនចេញពីប្រទេសចាប់តាំងពីពេលរដ្ឋាភិបាលទីក្រុងមូស្គូប្រកាសកំណែនទ័ពសំរាប់សង្រ្គាមនៅអ៊ុយក្រែន។

អភិបាលរាជធានី ណែនាំឱ្យមន្ទីរសាធារណការ ជួសជុលផ្លូវ អ៊ុតកៅស៊ូ លាបគំនូសចរាចរណ៍ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេម

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការតុបតែងលំអ បំពាក់ភ្លើងពណ៌ ផ្កាភ្ញី...

សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ៤២ភាគរយនៅត្រឹមឆ្នាំ២០៣០

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា៖កម្ពុជាថ្វី ត្បិតតែជាប្រទេសតូចនិងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច,តែកម្ពុជានៅតែប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបានបង្កើនថវិកាជាតិចំនួន ៣ ដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុនិងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២ ភាគរយនៅត្រឹមឆ្នាំ ២០៣០ ។ សម្ដេចតេជោ ហ៊ុន...

ផ្អើល​ពេញ​ប្រទេស​ជប៉ុន ស្មានតែ​ជា​កាបូប​ផ្ទុក​គ្រាប់បែក តាមពិត​ផ្ទុក​សុទ្ធ​តែ​គ្រឿង​សិច​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖​ក្រុម​អ្នកជំនាញ​ផ្នែក​គ្រឿងផ្ទុះ​របស់​ប៉ូលិស​នៅក្នុង​ប្រទេស​ជប៉ុន​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ​នៃ​កាបូបយួរ​សង្ស័យ​មួយ​នៅក្នុង​ចំណតរថយន្ត​​មួយ​ក្នុង​សប្តាហ៍​នេះ ដែល​ចុងក្រោយ​បែរជា​រក​ឃើញ​តែ​ឧបករណ៍​សិច​បោះចោល​នៅ​ខាងក្នុង​។​ ​អ្នកនាំពាក្យ​របស់​កង​កម្លាំង​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប៉ូលិស​នៅ​ទីក្រុង​កាកេ​ហ្គា​វ៉ា (Kakegawa) ភាគ​កណ្តាល​ប្រទេស​ជប៉ុន​បាន​ទទួល​ការហៅ​ទូរស័ព្ទ​​មួយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​តុលា អំពី​កាបូបយួរ​ពណ៌​ទឹកប្រាក់​ដែល​គ្មាន​អ្នក​មក​ទទួល នៅក្នុង​ចំណត​រថយន្ត​នៃ​ទី​បញ្ចុះសព​របស់​ក្រុង​។​ ​ក្រុម​ជំនាញ​ខាង​គ្រាប់បែក​ក្នុង​តំបន់​ត្រូវបាន​បញ្ជូន...

៣១​នាក់​ស្លាប់​ក្នុង​ការបាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល​កុមារ​ថៃ​មួយ​

ប្រែ​សម្រួលៈ​បំណង​(ST,Mirror)៖​មនុស្ស​យ៉ាង​តិច​៣១​នាក់ ភាគច្រើន​ជា​កុមារ​ត្រូវបាន​សម្លាប់​ដោយ​អតីត​ប៉ូលិស​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​តុលា ក្នុង​ការបាញ់ប្រហា​រ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​មួយ​​នៅ​មណ្ឌលថែទាំកុមារមួយ​នៅ​ថៃ​ខាងជើង​។​ ​ខ្មាន់កាំភ្លើង អាយុ​៣៤​ឆ្នាំ ឈ្មោះ ប៉ាន់យ៉ា ខាម​រ៉ាប​(Panya Khamrab)​បាន​សម្លាប់​ខ្លួនឯង​និង​ប្រពន្ធ​នៅ​ពេល​ប៉ូលិស​តាម​ស្វែងរក​ចាប់ខ្លួន នេះ​បើ​តាម​សារព័ត៌មាន​ថៃបាន​រាយការណ៍​។​​នៅ​ម៉ោង​ប្រមាណ​៣​រសៀល មាន​សេចក្តីរាយការណ៍​ថា ជនល្មើស​បាន​បាញ់​ខ្លួនឯង​និង​ក្មេង​បី​នាក់​ទៀត រួម​ទាំង​ប្រពន្ធរបស់​ខ្លួន​ក្រោយ​ជននេះ​បាន​ប្រព្រឹត្ត​ដូច​កម្រោលចូល​នៅ​មជ្ឈមណ្ឌល​ថែ​ទាំង​កុមារ​មួយ​​ក្នុង​ខេត្ត ណង បួ...

​នៅ​រដូវ​ទឹកទន្លេ​ជន់​ឡើង គំនរ​សំរាម​ដែល​គេ​បោះចោល បាន​អណ្ដែត​ពាសពេញ តាម​ច្រាំង និង​ក្នុង​ទន្លេ ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​រដូវ​ទឹកទន្លេ កំពុង​ហក់​ឡើង​នេះ គំនរ​សំរាម ដែល​គេ​បោះចោល បាន​អណ្ដែត​ឡើង​ពាសពេញ តាម​មាត់ច្រាំង និង​ក្នុង​ដង​ទន្លេ ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន ហើយ​បើ​ឃើញ​ស្ថានភាព​បែបនេះ មិនដឹងថា ភ្ញៀវទេសចរ...

​នៅ​រដូវ​ទឹកទន្លេ​ជន់​ឡើង គំនរ​សំរាម​ដែល​គេ​បោះចោល បាន​អណ្ដែត​ពាសពេញ តាម​ច្រាំង និង​ក្នុង​ទន្លេ ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​រដូវ​ទឹកទន្លេ កំពុង​ហក់​ឡើង​នេះ គំនរ​សំរាម ដែល​គេ​បោះចោល បាន​អណ្ដែត​ឡើង​ពាសពេញ តាម​មាត់ច្រាំង និង​ក្នុង​ដង​ទន្លេ ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន ហើយ​បើ​ឃើញ​ស្ថានភាព​បែបនេះ មិនដឹងថា ភ្ញៀវទេសចរ...