Day: November 4, 2022

លោក ស សុខា ៖ ការប្រកួតលើកនេះ ដើម្បីដកស្រង់បទពិសោធន៍ នៃការត្រៀមខ្លួន ធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES 2023

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស សុខា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ...

អ្នកស្លាប់ដោយពុលស្រា នៅស្រុកស្ទឹងត្រង់ ទទួលបានថវិកាឧបត្ថម្ភ មួយគ្រួសារ ប្រាំលានរៀល

ដោយៈ គង់ហេង / កំពង់ចាម៖ ជនរងគ្រោះដែលបានស្លាប់ ដោយសារពុលស្រា ស កម្រិតធ្ងន់ចំនួន បី នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ក្នុងម្នាក់ចំនួន ប្រាំលាន រៀល និង...

ខ្យល់អាកាស​ក្នុង​ក្រុង​ដេល្លី​ឈាន​ដល់​កម្រិត​គ្រោះថ្នាក់ និង​ជំរុញ​ឱ្យ​មាន​ការអំពាវនាវ​បិទ​សាលា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកស្រុក​ចំនួន ២០ លាន​នាក់​របស់​ទីក្រុង​ដេល្លី បាន​ដកដង្ហើម​ស្រូប​ផ្សែង​កខ្វក់​សុទ្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​វិច្ឆិកា ខណៈ​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​(AQI)​បាន​​ឈាន​ដល់​ប្រភេទ “​ធ្ងន់ធ្ងរ​” និង “​គ្រោះថ្នាក់​” នៅក្នុង​ស្ថានីយ​ត្រួតពិនិត្យ​ស្ទើរតែ​ទាំងអស់​នៃ​រដ្ឋធានី​របស់​ឥណ្ឌា ជាហេតុ​ជំរុញ​ឱ្យ​មាន​ការអំពាវនាវ​បិទ​សាលារៀន​។​...

កីឡដ្ឋានចំនួន៣ ត្រូវបានត្រៀមជាបណ្ដោះអាសន្ន សម្រាប់បាល់ទាត់ស៊ីហ្គេម ឆ្នាំ២០២៣

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡដ្ឋានចំនួន៣ ត្រូវបានក្រុមមន្រ្តីបច្ចេកទេស សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមន្ត្រីសម្របសម្រួល គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ពិនិត្យពីសក្ដានុពល សម្រាប់រៀបចំការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣...

អ្នកស្រុកចំនួន ២០ លាននាក់របស់ទីក្រុងដេល្លី បានដកដង្ហើមស្រូបផ្សែងកខ្វក់សុទ្ធកាលពីថ្ងៃព្រហស្បតិ៍ទី៣វិច្ឆិកា ខណៈសន្ទស្សន៍គុណភាពខ្យល់(AQI)បាន ឈានដល់ប្រភេទ “ធ្ងន់ធ្ងរ” និង “គ្រោះថ្នាក់” នៅក្នុងស្ថានីយត្រួតពិនិត្យស្ទើរតែទាំងអស់នៃរដ្ឋធានីរបស់ឥណ្ឌា ជាហេតុជំរុញឱ្យមានការអំពាវនាវបិទសាលារៀន។

ប្រមុខ​ណា​តូ​ជំរុញ​តួ​ក​គី​ឱ្យ​គាំទ្រ​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​ចូល​ជា​សមាជិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​វិច្ឆិកា អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg)​បាន​ជំរុញ​ឱ្យ​តួ​ក​គី​ទុក​ទៅ​មួយ​ផ្នែក​នូវ​ការ​ដាក់​​លក្ខខណ្ឌ​របស់​ខ្លួន​ជុំវិញ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​ដើម្បី​ចូលរួម​សម្ពន្ធភាព​យោធា​នេះ ដោយ​ទទូច​ថា ប្រទេសជិតខាង​តំបន់ន័​រ​ឌី​ក (Nordic)​ទាំងពីរ​បាន​ធ្វើ​គ្រប់គ្រាន់​ហើយ​​ដើម្បី​បំបាត់​ក្តី​កង្វល់​របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​អំពី​សមាជិកភាព​របស់​ពួកគេ​។​ ​ហ្វាំង​ឡង់​និង​ស៊ុយអែត​បាន​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​នៃ​សម្ពន្ធ​សន្តិសុខ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ក្នុងពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពី​កងកម្លាំង​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែន​ក្នុង​ខែកុម្ភៈ​។...

អធិកា​ប​តី​អាល្លឺម៉ង់ ទៅដល់​ចិន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ចទោះប្រ​ឈម​ការរិះគន់​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អធិកា​ប​តី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ ស្កូ​ល​(Olaf Scholz)​បាន​ទៅ​ដល់​រដ្ឋធានី​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ ក្នុងការ​ស្វះស្វែង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ តែប្រ​​ឈម​ការរិះគន់​អំពី​ការពឹង​ខ្លាំងពេក​លើ​ចិន​ដែល​ស្ថិតក្រោម​ការដឹកនាំ​កាន់តែ​ផ្តាច់ការ​របស់ ស៊ី ជីន​ភីង​។​ ​លោក​ស្កូល ជា​មេដឹកនាំ​ក្រុម​ប្រទេស​G7​លើកដំបូង​ដែល​ធ្វើ​ទស្សនកិច្ច​ចិន​ចាប់តាំងពី​ពេល​ពិភពលោក​ផ្ទុះ​ជំងឺ​កូវី​ដ​១៩ ដែល​បណ្តាល​អោយ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​ពីរ​នេះ​បិទ​ព្រំដែន​របស់​​ខ្លួន​។​ ​អម​ដោយ​នាយក​ប្រតិបត្តិ​កំពូលៗ មេដឹកនាំ​អាល្លឺម៉ង់​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ស៊ី និង​នាយករដ្ឋមន្ត្រី លី...

អធិកាបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល(Olaf Scholz)បានទៅដល់រដ្ឋធានីប៉េកាំងកាលពីថ្ងៃសុក្រ ក្នុងការស្វះស្វែងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់មួយ។

អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​រងរបួស​ក្នុង​ការប៉ុនប៉ង​ធ្វើឃាត​(វីដេអូ)

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក អ៊ី​ម​រ៉ា​ន់ ខាន់​(Imran Khan)​រង​របួស​ជើង​ក្រោយ​រង​ការបាញ់ប្រហារ​នៅ​កន្លែង​ជួបជុំ​នយោបាយ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​អ្វី​​ដែល​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​ចាត់ទុកថា​ជា​«​ការប៉ុនប៉ង​ធ្វើឃាតសាហាវ​»​មួយ​។​ ​ខាន់​កំពុង​នៅលើ​រថយន្ត​ដង្ហែ​ក្បួន​ពេល​រង​ការបាញ់ប្រហារ​ ​ខាន់​ត្រូវ​គ្រាហ៍​ចេញ​ក្រោយ​រង​ការបាញ់ប្រហារ​ ​អតីត​តារា​កីឡាគ្រី​ឃីត​អន្តរជាតិ​រូបនេះ​បាន​កំ​ពុង​ដឹកនាំ​ក្បួន​មនុស្ស​ដ៏​អ៊ូអែ​រាប់ពាន់នាក់​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មកដោយចេញដំណើរចាប់​ពី​ទីក្រុង​ឡាហ័​រ​(Lahore)​ទៅកាន់​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាត ក្នុងការ​ធ្វើ​​យុទ្ធនាការ​ទាមទារ​អោយមាន​ការបោះឆ្នោត​ជា​ថ្មី​ក្រោយ​ពី​រូបលោក​ត្រូវបាន​សភា​បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង​កាលពី​ខែ​មេសា​។​ ​ជន​វាយប្រហារ​អះអាង​ប្រាប់​ប៉ូលិស​ថា​ខ្លួន​ធ្វើ​វា​តែឯង ដោយសារ​ខឹង​នឹង​ក្បួន​យុទ្ធនាការ​តម្លង់​នេះ​ ​ជំនួយការ​ជាន់ខ្ពស់​លោ​ក រ៉ា​អ៊ូ​ហ្វ ហាសាន​(Raoof Hasan)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា​«...

ជនជាតិ​ប៉ាឡេ​ស្ទីនបួន​នាក់​ស្លាប់​ក្នុង​ការប៉ះទង្គិច ខណៈ​អ៊ីស្រាអែល​កំពុង​រាប់​សន្លឹក​ឆ្នោត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងកម្លាំង​អ៊ីស្រាអែល​បានសម្លាប់​ជនជាតិ​ប៉ាឡេ​ស្ទីន​យ៉ាងតិច​បួន​នាក់​នៅក្នុង​ឧបទ្ទវហេតុ​ដាច់ដោយឡែក​ពីគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​វិច្ឆិកា​ដែល​ក្នុងនោះ​មាន​​ម្នាក់​ដែល​បាន​ចាក់​មន្ត្រីប៉ូលិស​ម្នាក់​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ខាងកើត​និង​បី​នាក់​ទៀត​ស្លាប់​នៅ​ក្នុងការ​វាយ​ឆ្ម​ក់​របស់​អ៊ីស្រាអែល​នៅ​តំបន់ វេស​ប៊ែង​។​ ​អំពើហិង្សា​បាន​ផ្ទុះឡើង នៅពេលដែល​អ៊ីស្រាអែល​កំពុង​រាប់ចំ​នួន​សន្លឹកឆ្នោត​ចុងក្រោយ​នៅក្នុង​ការបោះឆ្នោត​ជាតិ​ដែល​បាន​ធ្វើឡើង​នៅ​សប្តាហ៍​នេះ ដោយ​អតីត​នាយករដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ រំពឹង​នាំមុខ​សំឡេង​ភាគច្រើន​យ៉ាង​ងាយ ដែល​គាំទ្រ​ដោយ​សម្ពន្ធមិត្ត​ស្តាំនិយម​។​ ​ទាហាន​អ៊ីស្រាអែល...