Day: November 4, 2022

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២

​ឆ្នាំជូត​   ​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី នៅថ្ងៃនេះ​ស្រុតចុះ ម្ល៉ោះហើយ​ត្រូវ​ប្រយ័ត្នប្រយែង និង​មានចិត្ត​ត្រជាក់​ទើប​បញ្ហា​អាក្រក់​មិនអាច​ឈានចូល​កើត​។​ការប្រកប​ការងារ​ជួប​បញ្ហា​សៅហ្មង និង​ក្រុមមនុស្ស​បង្កបញ្ហា​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​សន្សឹមៗ​មើល​គេឯង និង​មិនត្រូវ​មើលងាយ​សត្រូវ​ឡើយ​បើ​ពុំនោះ​ងាយ​ត្រូវគេ​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​ផង​។​ទោះបី​យ៉ាងណាក្តី​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​ទេ​។​ក្រៅពីនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ការសម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ងាយ​មាន​កំហុសឆ្គង និង​មាន​បញ្ហា​ណាស់​។​សម្រាប់​មុខ​ជំនួញ​ជួញដូរ​នៅថ្ងៃនេះ​ងាយ​ថយក្រោយ ហើយក៏​ពុំមាន​ការរីកលូតលាស់​ទៅមុខ​ដែរ​។​...

រុស្ស៊ី​បង្ហាញ​សញ្ញា​ដកថយ​នៅ​ភាគខាងត្បូង​អ៊ុ​យក្រែន តែ​រដ្ឋាភិបាល​ក្រុង​គៀវ​បារម្ភ​ថា​វា​ជា​អន្ទាក់​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​បន្តុប​ដោយ​រុស្ស៊ី​នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែន​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ទំនងជា​នឹង​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ច្រាំង​ខាងលិច​នៃ​ទន្លេ​ឌី​នី​ប្រូ (Dnipro) ក្នុង​តំបន់​ឃើ​សុន (Kherson) ហើយ​ថែមទាំង​បាន​ជំរុញ​ឱ្យ​ជន​ស៊ីវិល​ចាកចេញ ដោយ​ផ្តល់​សញ្ញា​នៃ​ការដកថយ​ដែល​នឹង​ក្លាយ​ជា​ការ​វាយ​សំពង​លើ​សង្គ្រាម​របស់​រុស្ស៊ី​។​ ​មាន​ភាពស្ងប់ស្ងាត់​ពី​មន្ត្រី​ជាន់ខ្ពស់​នៅ​ទីក្រុង​មូ​ស្គូ​។ រដ្ឋាភិបាល​ក្រុង​គៀវ​និង​អ្នកវិភាគ​យោធា​លោកខាងលិច​នៅតែ​ប្រុងប្រយ័ត្ន​ដោយ​លើកឡើង​ថា​រុស្ស៊ី​អាច​កំពុង​ដាក់​អន្ទាក់​សម្រាប់​កងទ័ព​អ៊ុ​យក្រែន​​ដែល​កំពុង​រុលចូល​។​ ​លោក...

បុរសម្នាក់ស្លាប់ភ្លាមៗដោយសាររថយន្តបុកពីក្រោយ

ដោយៈចាន់តូ/ភ្នំពេញ:បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង​ បន្ទាប់ពីបេីករុឺម៉កសណ្ដោងតាមដងផ្លូវ​ ត្រូវបាន រថយន្តបេីកបរដោយបុរសជាជនជាតិចិន​ បុកពីក្រោយពេញទំហឹង​ កកាលពីវេលាម៉ោងជាង១០យប់​ ថ្ងៃព្រហស្បតិ៍​ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌ ច្បារអំពៅ​ រាជធានីភ្នំពេញ​...

តោះ! ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ដោយសារមានការលំបាកក្នុងការស្វែងរកមូលនិធិរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលជាមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូបអស់រយៈពេលជាង២០ឆ្នាំហើយបច្ចុប្បន្នត្រូវការជំនួយ ដើម្បីផ្តល់សេវាថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ លោក អ៊ីវ គឹមសួរ គ្រូបង្វឹកអាជីវកម្មមកពី ActionCOACH បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា«តោះ!ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ» ដែលព្រឹត្តិការណ៍នេះជាឆ្នាំទី២ហើយ។ ព្រឹត្តិការណ៍នេះបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការណ៍ពីមន្ទីរពេទ្យកុមារអង្គរ ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុនចំនួន២គឺ ក្រុមហ៊ុនថ្នាំពណ៌ជាតិ...

ការទៅហាត់នៅចិនអត្តពលកម្មមានការរីកចម្រើន

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖លោកពៅស៊ីថាគ្រូបង្វឹកកីឡាអត្តពលកម្មកម្ពុជាលើវិញ្ញាសារត់មធ្យមបាននិយាយឲ្យដឹងថាក្រោយពេលកីឡាករកីឡាការិនីអត្តពលកម្មកម្ពុជាលើវិញ្ញាសារត់ចម្ងាយមធ្យមបានទៅហ្វឹកហាត់នៅចិនមួយរយៈពេលកន្លងទៅក្រុមការងារបច្ចេកទេសបានកត់សំគាល់ឃើញពីការរីកចម្រើននិងមានភាពវិជ្ជមានច្រើនបើប្រៀបធៀបនឹងការហ្វឹកហាត់នៅប្រទេសកំណើត។ ការរីកចម្រើនគួរឲ្យកត់សំគាល់បែបនេះ គឺជាក្តីរំពឹងរបស់សហព័ន្ធក្នុងដណ្តើមមេដាយ នៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សិទ្ធផលរបស់ពួកគាត់កើនឡើងខ្លាំង។ មួយថ្ងៃ ពួកគាត់ហាត់២ពេល គឺពេលព្រឹក និងពេលល្ងាច រយៈពេលពី២ទៅ៣ម៉ោង ស្របតាមកម្មវិធីប្រចាំខែ ហើយក៏តាមដំណាក់កាល...

ក្រោយពិធីអ៊ុំទូកCAMSOCនឹងចុះឈ្មោះអ្នកស្ម័គ្រចិត្តសម្រាប់ស៊ីហ្គេម

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានថ្លែងឲ្យដឹងថាគណៈកម្មការអ្នកស្ម័គ្រចិត្តគណៈកម្មការហ្គេមព័ត៌មានវិទ្យានិងក្រុមហ៊ុនដៃគូPathmazingដើម្បីត្រៀមបើកការចុះឈ្មោះអ្នកស្ម័គ្រចិត្ត តាមប្រព័ន្ធអនឡាញជាផ្លូវការ ក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ គណៈកម្មការអ្នកស្ម័គ្រចិត្តដែលដឹកនាំដោយលោកសុខសប្បាយណាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញអំពីកិច្ចការរបស់អ្នកស្ម័គ្រចិត្ត ជួយធ្វើដោយផ្ទាល់ និងការជួយបំផុសចលនាពីចម្ងាយ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ លោកសុខសប្បាយណាបានបញ្ជាក់ថាការចុះឈ្មោះអ្នកស្ម័គ្រចិត្រនឹងធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់យុវជនប្រជាពលរដ្ឋខ្មែរទូទៅនិងជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយនឹងត្រូវប្រកាសបើកទទួលការចុះឈ្មោះជាផ្លូវការក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប...

កូរ៉េខាងជើង​បាញ់កាំភ្លើង​ធំ​ចូល​ព្រំដែន​សមុទ្រ​ក្រោយ​អាម៉េរិក​និង​កូរ៉េខាងត្បូង​ព្រមាន

​ប្រែ​សម្រួលៈ បំណង​(​ដេល្លី​ម៉េល​)៖​កូរ៉េ​ខាងជើង​បាន​បាញ់កាំភ្លើង​ធំ​ប្រមាណ​៨០​គ្រាប់​ចូលក្នុង​ព្រំដែន​សមុទ្រ​កាលពី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​សុក្រ​នៅពេល​រដ្ឋមន្ត្រីការពារ​ជាតិ​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​​បង្ហាញ​ការប្តេជ្ញា​ចិត្ត​និងព្រមានខ្លាំងៗនៅ​ក្នុងការ​ប្រឈម​នឹង​ការបង្ករឿង​កាន់តែ​ញឹកញាប់​ទៅ​ពី​កូរ៉េខាងជើង​។​ ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បាញ់​កាំជ្រួច​ចូលក្នុង​សមុទ្រ រួម​មាន​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ICBM​មួយ​ដែល​ទំនងជា​មាន​បញ្ហា​ពេល​ហោះ ជាហេតុ​នាំ​អោយ​អាម៉េរិក​និង​កូរ៉េខាងត្បូង​បន្ថែម​ពេល​​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​របស់គេ​។​ ​អាម៉េរិក​និង​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​រួមគ្នា​ព្រមាន​កូរ៉េខាងជើង​ជា​ថ្មី​ថា ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ​ប្រភេទ​ណា​មួយ​លើ​កូរ៉េខាងត្បូង​ឬ​សម្ពន្ធមិត្ត​ផ្សេង​ទៀត​របស់​អាម៉េរិក​នៅ​ក្នុង​តំបន់​​វា​នឹង​នាំ​ដល់​ទីបញ្ចប់​នៃ​របប​ដឹកនាំ​របស់​គីម ជុង​អ៊ុន​។​ ​គ្រាន់តែ​រយៈពេល​ពីរ​ថ្ងៃ​កន្លងទៅ​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​ជា​ម្ភៃ​គ្រាប់​ក្នុង​ការឆ្លើយតប​នឹង​សមយុទ្ធ​យោធា​ដ៏​ធំ​របស់​អាម៉េរិក​និង​កូរ៉េខាងត្បូង​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​និង​មាន​​ការចូលរួម​ពី​យន្តហោះ​យោធា​ប្រមាណ​២៤០​គ្រឿង​។​ការបាញ់​កាំជ្រួច​នេះ​នាំអោយ​មាន​ការប្រកាសអាសន្ន​អោយ​អ្នកស្រុក​កូរ៉េខាងត្បូង​និង​ជប៉ុន​នៅ​តំបន់​ខ្លះ​ស្វះស្វែង​រក​កន្លែង​ជ្រក​លាក់​ខ្លួន​ពី​ការ​វាយ​ប្រ​​ហារ​តាម​អាកាស​ផង​។​ ​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក ឡយ អូ​ស្ទីន និង​សម​ភាគី​កូរ៉េខាងត្បូង លី ចុង​-​ស៊ុប...

ជយោ ! អ្នកប្រដាល់កម្ពុជាឈ្នះអ្នកប្រដាល់កូរ៉េដោយពិន្ទុ

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់សកលជើងឯកទ្វីបអាស៊ី (ASBCASIAN Elite Men and Women Boxing Championships)ដែលកំពុងតែធ្វើនៅទីក្រុងអាម៉ង់ប្រទេសហ្សកដង់នោះកាល ពី ថ្ងៃទី៣វិច្ឆិកាម្សិលម៉ិញនេះអ្នកប្រដាល់កម្ពុជាបានយកឈ្នះលើអ្នកប្រដាល់កូរ៉េដោយពិន្ទុ ។ អ្នកប្រដាល់កម្ពុជា រ៉ាចាពៅ អាប់ឌុលឡា បានយកឈ្នះពិន្ទុលើអ្នកប្រដាល់កូរេHaneul...

អាម៉េរិកនិងកូរ៉េខាងត្បូងរួមគ្នាព្រមានកូរ៉េខាងជើងជាថ្មីអំពីការប្រើសព្វាវុធនុយក្លេអ៊ែរប្រភេទណាមួយលើកូរ៉េខាងត្បូងឬសម្ពន្ធមិត្តផ្សេងទៀតរបស់អាម៉េរិកនៅក្នុងតំបន់ដែលវានឹងនាំដល់ទីបញ្ចប់នៃរបបដឹកនាំរបស់គីម ជុងអ៊ុន។