Day: November 9, 2022

សេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជានិងវៀតណាមក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា

ដោយ៖តារារិទ្ធ(ភ្នំពេញ)សេចក្ដីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ៕  

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃ ទី១០ ខែវិច្ឆិកាឆ្នាំ២០២២ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ។ កិច្ចប្រជុំនេះត្រូវបានរំពឹងថានឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាននិងដៃគូអាស៊ានស្ថាន ទូតប្រទេសសមាជិកអាស៊ាននិងប្រទេសដៃគូអាស៊ានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន...

ប្រធានាធិបតីឥណ្ឌូនេស៊ីបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ចូកូ វីដូដូ (Joko Widodo)ប្រធានាធិបតីឥណ្ឌូនេស៊ីនិងលោកជំទាវនៅវេលាម៉ោង៨​​រាត្រីថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០២២នេះបានអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ រហូតដល់ពេលនេះ​មានប្រមុខរដ្ឋ និងប្រមុខរាជ/រដ្ឋាភិបាល...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ពុំមានកងសន្តិសុខអាមេរិកស្នើសុំសិទ្ធិបាញ់ប្រសិនមានពលរដ្ឋ លើកទូរសព្ទថតសំដៅក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិកមកកម្ពុជាឡើយ

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖អ្នកនាំពាក្យក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍ ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ ថាពុំមានករណីកងសន្តិសុខអាមេរិកស្នើសុំសិទ្ធិកម្ពុជាបាញ់ប្រសិនមានពលរដ្ឋលើកទូរសព្ទថតសំដៅមកក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តមនាយឧត្តម សេនីយ៍ប្រាប់គេហទំព័រ EAC តាមទូរសព្ទនាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ការបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ គឺធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយសារសំឡេងតាមប្រព័ន្ធតេឡេក្រាមថា កងកម្លាំងអាមេរិកបានស្នើសុំសិទ្ធិបាញ់ពីរាជរដ្ឋាភិបាលកម្ពុជាថាប្រសិនមានពលរដ្ឋធ្វើដំណើរតាមក្បួនឬជិះវ៉ាក្បួន រថយន្តរបស់ប្រធានាធិបតីអាមេរិក លោក...

មេបញ្ជាការ​កងទ័ពជើងគោក កម្ពុជា​-​ឥណ្ឌូណេស៊ី វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​ម​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក អា​ហ្គឹ​ស ស៊ូ​ប៊ីយ៉ា​ន​តូ...

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​ម​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក អា​ហ្គឹ​ស ស៊ូ​ប៊ីយ៉ា​ន​តូ (Agus Subiyanto) មេបញ្ជាការរង កងទ័ពជើងគោក​ឥណ្ឌូណេស៊ី បានធ្វើការ​វាយតម្លៃ ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ ដែលមាន​កន្លងមក រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ការសម្រេចបាន​នូវ លទ្ធផល​ជាក់ស្តែង​នៃ​កិច្ចសហការ រវាង​អង្គភាព​ចំណុះ​កងទ័ព​ទាំងពីរ ជាអាទិ៍ ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន មនុស្ស​។ ជាមួយគ្នានេះ ភាគី​ទាំងពីរ ក៏បាន​លើកឡើង​អំពី​គោល​គំនិត ក្នុងការ​ពង្រីក កិច្ចសហប្រតិបត្តិការ លើ​ផ្នែក​សក្តានុពល​ផ្សេងៗ​បន្ថែមទៀត សម្រាប់​នាពេល អនាគត​។​

​មេបញ្ជាការ​កងទ័ពជើងគោក កម្ពុជា​-​ឥណ្ឌូនេស៊ី វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ ​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​ម​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ...

នាយករដ្ឋមន្រ្តីចិនប្តេជ្ញាជួយកម្ពុជាឲ្យមានវឌ្ឍនភាពកាន់តែខ្លាំងថែមទៀត និងបានផ្តល់ជំនួយ ២០០ លានយន់ដល់កម្ពុជា

ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងថាទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងដែលស៊ីជម្រៅលើគ្រប់វិស័យ លោកមានសេចក្តីរីករាយចំពោះទំនាក់ទំនងនេះហើយក៏បានសំដែងនូវការរីករាយយ៉ាងខ្លាំងដែលបានឃើញកម្ពុជាមានការរីកចម្រើននិងមានការអភិវឌ្ឍន៍យ៉ាងឆាប់ឆាប់រហ័ស លោកបានបន្តថាទោះបីយ៉ាងណាក៏ដោយចិននៅតែបន្តជួយដល់កម្ពុជាឲ្យទទួលបានវឌ្ឍនភាព ថែមទៀត ។​ ជាមួយនេះលោកក៏បានប្រកាសផ្តល់ជំនួនចំនួន ២០០ លានយន់ដល់ កម្ពុជាដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា និង បន្តជួយដល់វិស័យជាច្រើនទៀត ។...

ស៊ី​ទៅពិនិត្យ​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការយោធារួម សង្កត់ធ្ងន់​លើ​ការហ្វឹកហាត់​និង​ការ​ត្រៀមប្រយុទ្ធ​

​ប្រែ​សម្រួលៈ​បំណង​(​ស៊ីន​ហួរ​)៖ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង ដែល​ក៏​ជា​អគ្គលេខា​បក្ស​កុំម្មុយនីស្ត​ចិន ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​(CMC)​និង​ជា​អគ្គមេបញ្ជាការ​នៃ​មជ្ឈមណ្ឌល​បញ្ជា​​ការ​ប្រតិបត្តិការ​រួម​របស់ CMCបាន​ទៅ​ជួប​តំណាង​នាយទាហាន​និង​ទាហាន​នៃ​មជ្ឈមណ្ឌល​បញ្ជាការ​ដើម្បី​ស្វាគមន៍​សមាជិក​ទាំងអស់​នៃ​មជ្ឈមណ្ឌល​នេះ និង​បាន​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​ក្នុងពេល​ចុះ​​ត្រួតពិនិត្យ​កាលពី​ថ្ងៃ​៨​វិច្ឆិកា​។​ ​ការចុះ​ទៅ​ត្រួតពិនិត្យ​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​បង្ហាញ​ជំហរ​របស់​គណៈកម្មាធិកា​រ​យោធា​មជ្ឈិម​ថ្មី​ស្តីពី​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​សមាជជាតិរ​បស់​បក្ស​កុំម្មុយនីស្ត​ចិន​លើក​ទី​២០​និង​ជំរុញ​អោយ​ទាហាន​​ហ្វឹកហាត់ និង​ត្រៀម​ខ្លួន​ប្រយុទ្ធ​។​ ​លោក​ស៊ី បាន​និយាយថា យោធា​ទាំងមូល​គួរ​បូជ្ញា​ថាមពលរបស់​ខ្លួ​ន​ទាំងអស់​និង​អនុវត្ត​ការងារ​របស់​ខ្លួន​សំរាប់​ការត្រៀមខ្លួន​ប្រយុទ្ធ ជំរុញ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​និង​ឈ្នះ​ព្រមទាំង​បំពេញ​បេស​ក​​កម្ម​និង​ភារកិច្ច​របស់​ខ្លួន​ដោយ​ប្រសិទ្ធភាព​នៅក្នុង​យុគសម័យ​ថ្មី​។​...

បុរស​អូស្ត្រាលី​ត្រូវបាន​កាត់ទោស​ដាក់គុក​១២៩​ឆ្នាំ​នៅ​ហ្វីលីពីន​ក្នុងករណី​រំលោភ​កុមារ​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ បុរស​អូស្ត្រាលី​ម្នាក់​ត្រូវបាន​កាត់ទោស​ដាក់គុក​១២៩​ឆ្នាំ​នៅ​ហ្វីលីពីន ជា​ផ្នែក​នៃ​ករណី​រំលោភ​កុមារ​មួយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​អាយុ​តិចៗ​ដល់​ថ្នាក់​ខ្លះ​​អាយុ​ត្រឹម​១៨​ខែ នេះ​បើ​ការប្រកាស​របស់​រដ្ឋអាជ្ញា​កាលពី​ថ្ងៃ​ពុធ​។​ ​វា​ជា​ការដាក់ទោស​លើក​ទី​ពីរ​សំរាប់ ផេ​ធឺ ជឺ​រ៉ាត ស្គូល​លី​(Peter Gerard Scully)​ដែល​ត្រូវបាន​ផ្តន្ទាទោស​អោយ​ជាប់គុក​មួយជីវិត​រួចហើយ​ចំពោះ​ការចោទប្រកាន់​មួយក្រុម​ដំបូង ពាក់ព័ន្ធ​នឹង​ការ​​រំលោភ​និង​ជួញដូរ​ក្មេងស្រី​។​ ​ពួក​អ្នកជំនាញ​ព្រមាន​ថា​ហ្វីលីពីន​បាន​ក្លាយជា​ចំណុចក្តៅ​សកល​មួយ​នៃ​ការជួញដូរ​ផ្លូវភេទ​កុមារ ជំរុញ​ដោយ​ភាពក្រីក្រ ការចេះ​ភាសា​អង់​ច្រើន​និង​ការភ្ជាប់​អ៊ីនធឺណិត​កំរិត​ខ្ពស់​នៅក្នុង​ប្រទេស​អាស៊ី​​អាគ្នេយ៍​មួយ​នេះ​។​ ​មែរ​លីន...

លទ្ធផលនៃជំនួបសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយលោក ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ុយក្រែន ៕