Day: November 10, 2022

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីហ្វីលីពីន

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតី នៃប្រទេសហ្វីលីពីន នៅវិមានសន្តិភាព...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយជាមួយលោកនាយករដ្ឋមន្ត្រីឡាវ

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖នៅល្ងាចថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២នេះបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានា​ធិបតីនៃប្រទេសហ្វីលីពីនហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃប្រទេសឡាវជាបន្តទៀត។ ក្នុងកិច្ចសន្ទនាសម្ដេចតេជោ និងលោក វិផាវ៉ាន់...

កម្ពុជា-វៀតណាម បន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ដោយ៖ដេប៉ូ/ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោក  Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៣

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការជើងគោកអាស៊ានលើកទី២៣ (the 23rd ASEAN Chiefs of Army Multilateral...

ក្រសួងការបរទេសចេញសេចក្តីប្រកាសព័ត៌មានជុំវិញជំនួបពិភាក្សាការងារទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២២នេះបានចេញសេចក្តីប្រកាសព័ត៌មានជុំវិញជំនួបពិភាក្សាអំពីកិច្ច សហប្រតិបត្តិការទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ដែលបានជួបពិភាក្សាការងារកាលពីព្រឹកថ្ងៃ ១០ ខែ...

មេដឹកនាំកម្ពុជានិងឡាវ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ

ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកបណ្ឌិត ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ថែមទៀតលើគ្រប់វិស័យ ។ ការឯកភាពគ្នានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចអគ្គមហាសេនាបតីតេជោ...

សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រធានាធិបតីហ្វីលីពីនថាក្រុមហ៊ុនហ្វីលីពីនអាចដាក់ទុនវិនិយោគ១០០ភាគរយនៅកម្ពុជាដើម្បីផលិតអង្ករនាចេញទៅហ្វីលីពីន

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបជូន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr)ប្រធានាធិបតីហ្វីលីពីនថាពាក់ព័ន្ធការនាំអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ក្រុមហ៊ុនហ្វីលីពីនអាចដាក់ទុនវិនិយោគ ១០០ ភាគរយនៅកម្ពុជាបង្កើតម៉ាស៊ីន កិនស្រូវ...

​ក្រោយ​កូ​វីដ​-១៩ អង្គ​ឋិ​ន​ទាន​សាមគ្គី នៅ​បន្ទាយមានជ័យ ផុលផុស និង​ប្រមូល​បច្ច័យ បាន​កើន​ទ្វេដង​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ បន្ទាប់ពី​ផ្អាក​អស់​រយៈពេល ២ ឆ្នាំ ឬ​ក្រោយពី ស្ថានភាព​វិបត្តិ​សាកល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​នោះ អង្គ​ឋិ​ន​ទាន និង​អង្គ​កឋិន​សាមគ្គី នៅតាម​វត្ត​អារាម​នានា នៃ​ភូមិ...

កម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ពង្រឹងកិច្ចសហការលើការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងវេទិកាសេដ្ឋកិច្ចពិភពលោក

ដោយៈសុផល/ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ខែវិច្ឆិកា បានរៀបចំជំនួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយលោកសាស្ត្រាចារ្យ ក្លូស ស្វាប ( Klaus Schwab...

ស្តេច​ឆាល​របស់​ចក្រភព​អង់គ្លេស​ត្រូវ​គេ​គប់​ស៊ុត​ដាក់​(វីដេអូ)

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​រូបគេ​បាន​ចោល​ស៊ុត​ដាក់​ស្តេច​ឆាល​និង​មហេសី កា​មី​ឡា នៅពេល​ទ្រង់​ទាំង​ពីរ​ចូលរួម​ពិធី​មួយ​នៅ​អង់គ្លេស​ខាង​​ជើង​។​ ​រូបភាព​ក្នុង​បណ្តាញ​សង្គម​បានបង្ហាញ​ស៊ុត​៤​គ្រាប់​ហោះ​កាត់​មហាក្សត្រ​អង់គ្លេស​អង្គ​នេះ​និង​មហេសី និង​ធ្លាក់​បែក​លើដី​នៅ​ពេល​ពួក​ទ្រង់​យាង​ទៅដល់​សំរាប់​ពិធី​បែប​ប្រពៃណី​មួយ​នៅ​ទីក្រុង​យ៉​​(York)​។​​ពួក​ទ្រង់​ហាក់​មិន​ភ្ញាក់ផ្អើលខ្លាំង​ចំពោះ​ឧបទ្ទវហេតុ​នេះ​និង​បន្ត​ចូលរួម​ពិធី​តាម​ធម្មតា​។​ ប៉ូលិស​បាន​រួសរាន់​ចូល​អន្តរាគមន៍​ដោយ​ចាប់ចង​និង​ទាញ​អ្នកប្រឆាំង​តវ៉ា​ដែល​ស្រែក​ពាក្យស្លោក​នេះ​ចេញ​ភ្លាម​។​មនុស្ស​ផ្សេង​ទៀត​នៅក្នុង​ពិធី​បាន​ស្រែក​ចំអក​អោយ​បុរស​នេះ ហើយ​ស្រែក​ថា​«​ព្រះ​​ជួយសង្គ្រោះ​ស្តេច​»​។​ ​ប៉ូលិស​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​»«​បុរស​វ័យ​២៣​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​សង្ស័យ​បង្ក​អោយ​បាត់​សណ្តាប់ធ្នាប់​សាធារណៈ​ក្រោយ​ឧបទ្ទវហេតុ​នៅ​ទីក្រុង​យ៉​ក​។​ឥឡូវ​ជន​នេះ​កំពុង​នៅក្នុង​​ការឃុំខ្លួន​របស់​ប៉ូលិស​»​។​ ​ស្តេច​ឆាល ដែល​បាន​ឡើង​គ្រងរាជ្យ​កាលពី​ខែ​កញ្ញា​ក្រោយ​ព្រះ​មាតា​សោយ​ទិវង្គត កំពុង​យាង​ទស្សនកិច្ច​អង់គ្លេស​ខាងជើង​ពីរ​ថ្ងៃ ។​ ​ហេតុការណ៍​នៅ​ទីក្រុង​យ៉​ក​មិន​ជា​ការតវ៉ា​ប្រឆាំង​ដូច្នេះ​លើកដំបូង​សំរាប់​រាជវង្ស​អង់គ្លេស​ទេ​។​ស៊ុត​ក៏​ត្រូវបាន​ចោល​ដាក់​រថយន្ត​របស់​មហា​ក្សត្រិយ៍​អេ​លីហ្សា​បេ​ត​នៅ​ឆ្នាំ​២០២២ ពេល​ទ្រង់​យាង​ទស្សនកិច្ច​​ក្រុង​ណត​ធី​ង​ហែម​(Nottingham)នៅ​អង់គ្លេស​ភាគ​កណ្តាល...