Day: November 11, 2022

រដ្ឋបាលខេត្តចែកគ្រាប់ពូជដំណាំនិងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៣០០គ្រួសារ

ដោយ :សៅវ៉ាន់ឌី/ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះបានចុះចែកគ្រឿងឧបភោគបរិភោគនិងគ្រាប់ពូជដំណាំជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣១០គ្រួសារ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ពលរដ្ឋចំនួន ៣១០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់កន្លងក្នុងឃុំចំនួន២គឺឃុំរីករាយ និងឃុំរួសរាន់ ក្នុងស្រុករវៀង ។ក្នុងឱកាសនោះលោក គីម រិទ្ធី...

អ្នកនាំពាក្យ៖ បុរសជនជាតិកូរ៉េដែល ឃាត់ខ្លួនមិនមែនរត់ចូលក្បួនទេ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានបញ្ជាក់ថា បុរសជនជាតិកូរ៉េដែលសមត្ថកិច្ចឃាត់ ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែ វិច្ឆិកា នេះ គឺមិនមែនរត់សំដៅទៅរកក្បួនវីអាយភី (VIP) ទេ ។ អ្នកនាំពាក្យបញ្ជាក់ថាសមត្ថ...

ទីម័រឡេស្តេប្រកាសស្វាគមន៍សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការដាក់បញ្ចូលទីម័រឡេស្តេជាសមាជិកទី១១,អរគុណកម្ពុជាសម្រាប់ការគាំទ្រឥតងាក

ដោយ: ស្រីនាង,មុនីរ័ត្ន/ភ្នំពេញ: ទីម័រឡេស្តេ បានប្រកាសស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្ត ដែលបានប្រកាសទទួលយកទីម័រឡេស្តជាសមាជិកទី១១ របស់អាស៊ាន និងទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២ ប្រទេសទីម័រឡេស្តេបានបញ្ជាក់ទៀតថា • យើងសូមសំដែងនូវក្តីរីករាយ ក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយ ក្រុមប្រឹក្សាសម្រប...

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាជួយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០

ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាឲ្យកាន់តែស៊ីជម្រៅថែមទៀតក្នុង ន័យនេះធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្រកម្ពុជាតាមរយៈការផ្ដល់ជំនួយ,ការជួយកៀរគរថវិកា,ការកៀរគរអ្នកវិនិយោគនិងកៀរគរបច្ចេ កវិទ្យាដើម្បីជួយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ពីនោះទៅទៀតជួយកម្ពុជាក្នុងការអភិវឌ្ឍន៍បៃតង ។ លោក Masatsugu Asakawa បានប្តេជាបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រលប់ថ្ងៃទី...

សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយលោកសាស្រ្តាចារ្យ Klaus Schwab

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកសាស្រ្តាចារ្យ Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសំដែងការគួរសមខណៈដែលលោកសាស្រតាចារ្យត្រូវបានអញ្ជើ ញចូលរួមកិច្ចសន្ទនាសាកលអាស៊ានលើកទី ២នៅកម្ពុជានាល្ងាចថ្ងសទី ១១ ខែ វិច្ឆិកា ២០២២។...

រុស្ស៊ីនិយាយថា ខ្លួនបានដកទ័ពទាំងស្រុងចេញពីមាត់ទន្លេឌីនីប្រូភាគខាងលិចក្នុងតំបន់ឃើសុនរួចរាល់អស់ហើយ។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាកងកម្លាំងរុស្ស៊ីនិងគ្រឿងបរិក្ខាត្រូវបាន បញ្ជូនទៅខាងឆ្វេងឬមាត់ទន្លេឌីនីប្រូខាងកើតកាលពីព្រឹកថ្ងៃសុក្រ។

រដ្ឋមន្ត្រី​យុត្តិធម៌​ជប៉ុន​លាឈប់​ក្រោយ​និយាយ​លេង​អំពី​ទោស​ប្រហារជីវិត​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​រដ្ឋមន្ត្រី​យុត្តិធម៌​ជប៉ុន​បាន​លាឈប់​ពី​តំណែង​កាលពី​ថ្ងៃ​សុក្រ​ទី​១១​វិច្ឆិកា ដោយ​លោក​បាន​ក្លាយជា​រដ្ឋមន្ត្រី​ទី​ពីរ​ដែល​ចាកចេញ​ពី​គណៈរដ្ឋមន្ត្រី​នៅពេល​មិន​ដល់​មួយ​ខែ​ផង ​ដោយសារ​រឿង​អាស្រូវ​ពាក្យសម្តីលេងសើចក្នុងអង្គប្រជុំមួយ នៅ​ពេល​នាយក​រដ្ឋមន្ត្រី ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា ខិតខំ​ទប់​អត្រា​គាំទ្រ​សាធារណជន​ដែល​កំពុង​ធ្លាក់ចុះ​របស់​លោក​។​ ​ការគាំទ្រ​របស់​លោក​គី​ស៊ី​ដា​បាន​ដាំ​ក្បាល​ចុះ​ដល់​កំរិត​៣០​ភាគរយ​នៅក្នុង​ការស្ទង់មតិ​ជាច្រើនគឺជិត​ដល់​តំបន់​គ្រោះថ្នាក់​ដែល​ពិបាក​នឹង​អោយ​លោក​ជំរុញ​ឃោសនា​របៀបវារៈ​របស់​លោក​។​ ​រដ្ឋមន្ត្រី​យុត្តិធម៌ យ៉ា​ស៊ូ​ហ៊ី​រ៉ូ ហា​ណា​ស៊ី ​រដ្ឋមន្ត្រី​យុត្តិធម៌ យ៉ា​ស៊ូ​ហ៊ី​រ៉ូ ហា​ណា​ស៊ី​(Yasuhiro Hanashi)​បាន​ស្ថិត​ក្រោម​ការរិះគន់​ដោយសារ​តែ​សម្តី​ដែល​ត្រូវបាន​ផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​លោក​បាន​ចាត់ទុក​ភារកិច្ច​របស់​លោក​មិន​​សំខាន់និង​គួរ​អោយ​ធុញ...

អ្នកនាំពាក្យ ៖ ដំណើរការកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ គឺស្ថានភាពល្អ

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ថាៈ ទាក់ទងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ជារួមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃដំណើរការកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០...

អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ត្បកឲ្យក្រុមអ្នកវិភាគ-សង្គមស៊ីវិល ដែលស្នើឲ្យប្រធានាធិបតីអាមេរិក ជួយជំរុញការស្ដារប្រជាធិបតេយ្យ នៅកម្ពុជា

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងថាៈ ការដែលក្រុមអង្គការសង្គមស៊ីវិល មួយចំនួនតូច និងអ្នកវិភាគខ្លះ ស្នើឲ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក-អាស៊ាន...

ត្រឹមរយៈពេល២៥ឆ្នាំទំហំពាណិជ្ជកម្មកម្ពុជាកូរ៉េកើនឡើង២០ដង

ដោយៈតារារិទ្ធ(ភ្នំពេញ)លោក យូន ស៊ុក យុល (Yoon Suk-yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េបានថ្លែងថាគិតត្រឹម រយៈ ២៥ឆ្នាំទំហំពាណិជ្ជកម្មកម្ពុជាកូរ៉េបានកើនឡើង២០ដង។ លោក យូន ស៊ុកយុល បានថ្លែងបែប នេះក្នុងជំនួបទ្វេភាគីជាមួយសម្តេចអគ្គមហាសេ នាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រនារសៀលថ្ងៃទី...